Part 1:សិស្សថ្មី🌱

129 21 7
                                    

សាច់រឿងបានបង្ហាញពីរថយន្ដស្ព័រពណ៍ខ្មៅមួយគ្រឿងដែលបានបរចូលទៅក្នុងសកលវិទ្យាល័យមួយកន្លែងដែលល្បីឈ្មោះមួយនៅចំកណ្ដាលទីក្រុងសេអ៊ូល ដែលធ្វើឲ្យមនុស្សម្នាទាំងស្រីទាំងប្រុសនាំគ្នាសម្លឹងមើលព្រោះម្នាក់ៗបានស្គាល់ច្បាស់ថាជានរណា

"Wow គេសង្ហារខ្លាំងណាស់...."សិស្សមិនថាប្រុសមិនថាស្រីបាននាំគ្នាស្រែកទ្រហឹងពេលដែលបានឃើញបុរសម្នាក់បានចុះពីឡានគេមកជះរាងសង្ហាមកតែម្ដង

"យ៉ា...ផាក ជុងស៊ុង...."ភ្លាមៗនោះមិត្តភក្តិរបស់ផាក ជុងស៊ុងឬជេយ៍បានដើរសំដៅមកកាន់គេហើយក៏ហៅឈ្មោះរាងក្រាស់ថែមទាំងដាក់ដៃរបស់គេក្រៀកកជេយ៍ទៀតផង

"មានការអ្វីមែនទេ...បានជាមករកយើងបែបនេះ"ជេយ៍

"ឯងនេះពិតជាដឹងចិត្តយើងពិតមែន...មកនេះយើងមានអ្វីឲ្យឯងមើល..."នីគី

និយាយគ្នារួចពួកគេក៏បានគ្នាដើរចេញទៅដោយមិនខ្វល់ពីអ្នកដែលកំពុងនាំគ្នាស្រែកហ៊ោនោះទេ

"នេះហេស៎...អ្វីដែលឯងចង់ឲ្យយើងមើលនោះ"ជេយ៍ពិតជាហួសចិត្តនឹងមិត្តរបស់គេខ្លាំងណាស់ ប្រញាប់ហៅគេឲ្យមកមើលអ្វីម្យ៉ាងស្មានតែសំខាន់មានឯណានាំគេមកមើលសិស្សថ្មីម្នាក់ដែលបានផ្ទេរមករៀនថ្នាក់ជាមួយគេទៅវិញ

"នឹងហើយ..ឯងមើលទៅគេផ្ទេរមកពីជនបទទេប៉ុន្តែគេមានរូបរាងស្រស់ស្អាតណាស់ អ្នកទីក្រុងមួយចំនួនស្អាតមិនដល់គេផងវ៉ើយ..."នីគី

"នែក៎...ឯងកើតអីណាស់ណាទៅទោះជាយ៉ាងណាក៏យើងស្អាតជាងគេដែល"សម្លេងអ្នកម្ខាងទៀតដែលបានដើរមកដល់និយាយទាំងយកដៃអោបចូលគ្នាសម្លឹងមកពួកគេទាំងពីរ

"យើងដឹងហើយថាឯងស្អាតមិនបាច់ប្រាប់ក៏ដឹងដែល" នីគី

ជេយ៍បានឈរសម្លឹងមើលក្មេងដែលបានផ្ទេរមកនោះទាំងមិនយល់ព្រោះគេបានឃើញត្រឹមតែពីចំហៀងតែប៉ុណ្ណោះមិនបានឃើញមុខឡើយ ស្របពេលនោះដែលពេលដែលគេបានចូលទៅក្នុងថ្នាក់ហើយដើរសំដៅទៅតុរបស់គេដែលមានក្មេងប្រុសម្នាក់អង្គុយនោះគេក៏បានហៅឲ្យក្មេងនោះដូរកន្លែងអង្គុយព្រោះគេមិនចង់ឲ្យអ្នកណាមកអង្គុយតុជាមួយគេឡើយ

តើអ្វីទៅជាស្នេហា?Where stories live. Discover now