( M & E )
រឿងរា៉វស្នេហាដែលបានកើតឡើង ក្នុងភាពចៃដន្យប៉ុន្ដែ ក្ដីស្រឡាញ់មួយនេះពិតជាធំធេងណាស់ សម្រាប់ពួកយើងទាំងពីរ ហើយក៏ជាស្នេហាដែល ហៅថា long distance relationship ផងដែរ....
* Park Jimin POV *
ខ្ញុំឈ្មោះ ផាក ជីមីន សព្វថ្ងៃខ្ញុំធ្វើការងារក្នុងហាងមួយកន្លែង ខាងផ្នែកលក់ដូរសម្រាប់ភ្ញៀវគ្រប់ប្រទេស។ ជីវិតខ្ញុំគឺពិតជាស្រស់បំព្រង មិនមែនទាំងស្រុងប៉ុន្ដែក៏គ្មានអ្វីត្រូវកង្វល់ច្រើនដែរ ។ ចំពោះខ្ញុំ ខ្ញុំតែងតែចាត់ទុក គ្រួសារនិងមិត្តភាពជាធំ ចំណែករឿងស្នេហាវិញ វាគ្មានមួយផ្នែកក្នុងជីវិតខ្ញុំឡើយ ដោយសារតែគិតថា វាជារឿងដែលគ្មានប្រយោជន៍ មួយវិញទៀត ខ្ញុំមិនដែលស្រឡាញ់នរណាម្នាក់បានយូរឡើយ ហុឺយ!! ប៉ុន្ដែថ្ងៃមួយខ្ញុំច្រឡំដៃឆាតទៅមនុស្សម្នាក់ អាចថាពួកយើងទាំងពីរស្គាល់គ្នាក្នុងបណ្ដាញសង្គម តែក៏មិនបានសុីជម្រៅគ្រាន់តែមានចំណង់ចំណូលចិត្តដូចគ្នា ដែលខ្ញុំអាចទទួលដឹងពេលដែលគេផុស ហិហិ! សារភាពត្រង់ចុះខ្ញុំបានចាប់អារម្មណ៌គេតិចតួចបន្ទាប់ពីបានឃើញរូបរបស់គេ 🤭
" អូរ៎! ព្រះជាម្ចាស់ ច្រឡំឆាតទៅគេហើយ.." ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ហើយក៏ប្រញាប់លុបឆាតនោះវិញយា៉ងលឿន មិនប៉ុន្មានមោ៉ងក្រោយមកគាត់ក៏ឆាតមកវិញ
" អូនលុបអី??" ពាក្យសម្ដីរបស់គេធ្វើអោយខ្ញុំគិតថា គេប្រហែលជាអាយុបងខ្ញុំច្រើនគួរសម
" ញុមច្រឡំឆាតទៅបង😅 " ខ្ញុំឆ្លើយទាំងអៀន ហើយក៏ចង់សើចខ្លួនឯងខ្លះដែរ សុខៗច្រឡំដៃអីណា៎..
" ហើយអូនឆាតមកថាមិចវិញចុះ?? " គេមើលទៅចង់ដឹងណាស់ ថាខ្ញុំឆាតថាមិច..
" 👋 ប៉ះអាហ្នឹង😅 " ខ្ញុំតបទៅគាត់ជាមួយ emojiសើចបែបខ្មាស់អៀនទៅគាត់ ខ្ញុំមិនយល់ខ្លួនឯងដែរថាហេតុអី..
" ជានិស្ស័យក៏អាចថាបាន.." ចុម! គាត់និយាយអីចឹង?? ចេញក្រឡាមកដូចមិនស្រួលសោះ ខ្ញុំអស់សំណើចបន្ដិចរួចក៏ចាក់បណ្ដោយតាមហ្នឹង
" ប្រហែលហើយ😅 " ខ្ញុំស្ទើតែប្រើ Emoji នេះក្នុងការសន្ទនារបស់ពួកយើង ព្រោះមានអារម្មណ៍ថាចម្លែកពេលនិយាយជាមួយគាត់ បន្ទាប់ពីពេលនោះពួកយើងក៏បន្ដនិយាយគ្នាលេងពេលពួកយើងទំនេរ តាមពិតខ្ញុំក៏ខ្ជិលតបខ្លះដែរ ប៉ុន្ដែក៏គិតថាវាដូចមិនសាកសម ទើបចេះតែបន្ដនិយាយរហូតដល់ពេលមួយ ពេលដែលខ្ញុំអង្គុយលេងជាមួយពួកមា៉ក គាត់បានសរសេរថា