* វិទ្យាល័យ សេអ៊ូល *" ជុងហ្គុក!!! ចាំផង ដើរលឿនមែនទែនហើយ!!!" ផាក ជីមីន អាយុ19ឆ្នាំ ជាកូនប្រុសអ្នកមានមុខមាត់ក្នុងសង្គម បានរត់មករកមិត្តរបស់ខ្លួន ដោយដង្ហក់តិចៗ
" យា៉ងមិចឯងទៀតហើយហ្នឹង??" ចន ជុងហ្គុក ជាកូនកសិករនៅប៊ូស៊ាន ផ្លាស់មករស់នៅទីក្រុងតែម្នាក់ឯង បានតបទៅជីមីនទាំងលើកជញ្ចើមមួយជំហៀង
" យី! យើងដឹងថាឯងប្រញាប់ទៅផ្ទះ ប៉ុន្ដែយើងចង់ពឹងឯងមួយបានទេ??" ជីមីននិយាយដោយពេបមាត់ ព្រីចភ្នែកពីរបីដងដាក់ជុងហ្គុក មើលទៅគឺគួរអោយស្រឡាញ់ខ្លាំងណាស់ប៉ុន្ដែជុងហ្គុកនៅរក្សាទឹកមុខមាំដូចដើម
" ជួយអី??"
" មា៉ក់យើងគាត់បានផ្ញើរបស់មួយទៅគូរដណ្ដឹងយើង ទើបយើងត្រូវយកទៅអោយនាង ចឹងហើយបើយើងទៅគេច្បាស់ជាអោយយើងនៅទីនោះយូរ ដូច្នេះយើងចង់អោយឯងទៅជាមួយ ដើម្បីយកលេសត្រឡប់មកវិញបានលឿន!!"
" លេសរបៀបម៉េច? ឯងក៏ដឹងថាយើងមិនចូលចិត្តនាងទេ!!"
" ថាឯងចាំយើងទៅធ្វើលំហាត់នៅផ្ទះឯងជាមួយគ្នាអីបែបហ្នឹង! ទៅៗណា៎ ឯងមិនបាច់ទៅជួបគេជាមួយយើងក៏បានដែរហ្ហឹម!!"
" ហ្ហឹម!! Ok !" គ្រាន់តែទទួលចម្លើយយល់ព្រមភ្លាមជីមីនក៏អូសដៃជុងហ្គុកទៅចំណតឡានក្រុងជិះទៅខនដូរគូរដណ្ដឹងគេតែម្ដង
A few minutes later...
" អង្គុយចាំយើងនៅចំណតនេះហើយ! យើងទៅតែមួយភ្លេតទេ!!!" ចុះពីលើឡានក្រុងភ្លាមជីមីនក៏និយាយជាមួយស្នាមញញឹម
" អឹម! ប្រយ័ត្នផង!!" ជុងហ្គុកថាហើយក៏ដាក់ខ្លួនអង្គុយចុះនៅចំណតឡាន
" យើងដឹងហើយ!!" តបរួចជីមីនក៏ដើរទៅរកកន្លែងសម្រាប់ដើរឆ្លងផ្លូវដែលហួសបួនប្រាំជំហានពីកន្លែងចំណតឡានក្រុង ហើយក៏ឆ្លងទៅផ្នែកម្ខាងទៀតនៃផ្លូវរួចក៏បន្ដដើរចូលទៅខនដូរ ដោយមានជុងហ្គុកអង្គុយមើលពីចម្ងាយ រំលងបានប៉ុន្មាននាទីជីមីនក៏រត់មកវិញទាំងត្រហេបត្រហបហើយជុងហ្គុកក៏ងើបឈរសម្លឹងមើលជាមួយចម្ងល់ម្ដងទៀត
3ខែក្រោយមក>>
" ជុងហ្គុក!! ឯងមិនញុាំបាយទេឬ??" ជីមីនដែលអង្គុយលើតុរៀនក្នុងបន្ទប់ជុងហ្គុកនាយគេងមើលទូរស័ព្ទយា៉ងយូរ ពេលនេះគឺយប់មោ៉ងជិត9ទៅហើយ