Enjoy your reading 🧡
"លោកប៉ារយៈពេល25ឆ្នាំហើយដែរកូនបែកពីលោកប៉ា កូនពិតជានឹកលោកប៉ាណាស់"
"ចំណែកអ្នកម៉ាក់វិញតាំងពីកូនធំដឹងក្តីមកកូនមិនដែលបានលឺសូម្បីសម្លេង មិនបានសូម្បីប៉ះម៉ាក់ ឱបម៉ាក់ កូននៅតែគិតថាខ្លួនឯងគ្មានសំណាង រយៈពេល46ឆ្នាំមកនេះកូនពិតជាសន្សំចិត្តចង់ឃើញម៉ាក់ក្នុងជីវិតពិតរហូត កូនមិនចង់ឃើញម៉ាក់ត្រឹមតែក្នុងរូបថតបែបនេះទេ"
"រឿងរបស់លោកប៉ាអ្នកម៉ាក់ កូនស្តាប់ហើយគឺពិតជាឈឺចាប់ណាស់ ហេតុអីក៏លោកប៉ាអ្នកម៉ាក់មិនអាចបាននៅក្បែរគ្នា"
"កូនពិតជាចង់ដឹងណាស់ថា តើមកដល់ពេលនេះតើអ្នកម៉ាក់លោកប៉ាបានជួបគ្នាហើយឬនៅ?សម្តីរបស់បុរសវ័យចំណាស់ម្នាក់ឈរនិយាយនៅមុខផ្នូរតែម្នាក់ឯងយ៉ាងកណ្តោចកណ្តែងជាមួយនិងទឹកភ្នែកហូរមកឥតខ្មាស ព្រោះគាត់មិនដែលគិតថាគាត់មានសំណាងម្តងណាឡើយ។
«ភូមិគ្រឹះផាក»
គ្រាន់តែលឺឈ្មោះអ្នកណាមិនស្គាល់ ភូមិគ្រឹះនេះធំសម្បើមហើយស្រស់ស្អាតដូចវិមានសួគ៌ ជាគ្រួសារអ្នកមានឋានៈយសសក្តិខ្ពង់ខ្ពស់ មានក្រុមហ៊ុនរាប់កន្លែង ទាំងនៅក្រៅប្រទេសនិងក្នុងប្រទេស។ហើយក្រឡេកមើលទៅភូមិគ្រឹះនៅថ្ងៃនេះដូចជារវល់ណាស់មិនដឹងថាមានរឿងអ្វីទេ ម្នាក់ៗញាប់ដៃញាប់ជើង រៀបចំ ជូតសម្អាតផ្ទះ ហើយថែមទាំងតុបតែងយ៉ាងប្រណិត។
" នែ៎ ពួកឯងមើលរៀបចំឱ្យល្អណាថ្ងៃនេះអ្នកប្រុសត្រឡប់មកពីក្រៅប្រទេសវិញផង"មេការផ្ទះ ដើរបញ្ជាអ្នកបម្រើញាប់មាត់ ព្រោះគ្រប់គ្នាធ្វើការ មិនត្រូវចិត្តគាត់សោះ
"ចាស៎ លោកស្រីមេការ"អ្នកបម្រើឆ្លើយ
"អើនៅឆ្លើយហ្នឹងហើយ ឱ្យលឿនៗទៅ"មេការនិយាយអ្នកបម្រើនាំគ្នាប្រញាប់ធ្វើការតាមមុខងាររៀងខ្លួនយ៉ាងញាប់ដៃជើង។
«ម៉ោង4ល្ងាច»
មកទល់ពេលនេះម៉ោង4ទៅហើយមើលទៅគ្រប់គ្នាមានស្នាមញញឹមរំភើបជាក្រៃលែង ចំណែកភ្ញៀវមិនថាជិតឆ្ងាយក៏អញ្ជើញមកគ្រប់គ្នា នៅឡើយតែម្ចាស់កម្មវិធី។
YOU ARE READING
វិលជួបជាថ្មី❤️🩹🔐
Randomតើអ្នកជឿលើនិស្ស័យទេ គេនិយាយថាបើមាននិស្ស័យ បើជាគូរនឹងគ្នាទោះបីស្លាប់ហើយកើតប៉ុន្មានភពប៉ុន្មានជាតិក៏មិនបែកគ្នាឡើយ!!សាច់រឿងនេះផ្តើមឡើងពីការសាងកំហុសនៅជាតិមុនធ្លាប់ធ្វើបាបធ្លាប់ធ្វើឱ្យស្រីម្នាក់ទឹកភ្នែកដល់ពេលដឹងកំហុសគេក៏មិនអាចបានលុបលាងឡើយព្រោះតែហួសពេល!មិន...