Ep1 ខ្ពើម

65 6 2
                                    

ខ្ញុំមានសត្រូវម្នាក់...
Peem pov

ទើប!ទើប! ស្នូរជើងដើរយឺតៗបញ្ចេញរាងសង្ហារកាត់តាម បន្ទប់នៃថ្នាក់សិក្សានីមួយៗ គេញញឹមហើយ លើកដៃមកជ្រែងហោប៉ៅម្នាក់នេះ គ្មាននរណាក្រៅពីខ្ញុំប្រុសសង្ហារ peemwasu ដែលហៅកាត់ថា peem ទៅ កើតមកមហាអាសង្ហារ លើលោកហើយមកដល់ពេលនេះគឺថាខ្ញុំរក ពាក្យសរសើរខ្លួនឯងមិនចេញទេ។

ខ្ញុំដើរមកដោយភាពជឿជាក់រហូតមកដល់មុខ ថ្នាក់មួយដែលជាបន្ទប់សិក្សារបស់ខ្ញុំនេះហើយ ខ្ញុំដើរទាំងភាពស្រស់ស្រាយតែម្តងនៅព្រឹកនេះ។

"Hey ខំម្លេះ! គ្មានអាណាថតផង!"copper

ខ្ញុំឈរមិនទាន់ទាំងបានបើកទ្វារចូលថ្នាក់ផង តែក៏សំឡេងមួយដែលខ្ញុំចាំច្បាស់វាបានបន្លឺឡើង នៅក្រោយខ្នងខ្ញុំ នេះរកតែបង្ហាញរាងបន្តិចក៏មិនបាន មកទើសគ្រប់ពេល។

" មនុស្សសង្ហារមិនបាច់ចាំមានអ្នកថតក៏អេម ដែលយល់ហេ៎មនុស្សតឿ"

ខ្ញុំងាកក្រោយហើយតបទៅគេវិញ គេម្នាក់នេះ ហើយដែលខ្ញុំនិយាយថាជាសត្រូវ! សត្រូវមហា អាឈ្នានីស! គេម្នាក់នេះហើយធ្វើស្អីក៏ទើស! បង្ហាញឬកមកឡើងដូចជា Hater ខ្ញុំតែម្តង។

Copper !! គេគឺស្អប់ខ្ញុំមកប្រាំឆ្នាំ ហើយតែខ្ញុំនៅមិនដឹងទេថាហេតុអី? ម្នាក់នេះ គឺតាមប្រកួតប្រជែងជាមួយខ្ញុំមិនឈប់អាចថា សូម្បីតែចូលបន្ទប់ទឹកក៏គេចង់ឈ្នះខ្ញុំដែរ?? ខ្ញុំ គាំងយោបល់និងគេណាស់! បើនិយាយពីប្រកួតវិញ បើឈ្នះគ្រាន់តិចតែពេលខ្លះសូម្បីគេចាញ់ ក៏អាចមកឌឺខ្ញុំបានដែរ។

"ឯងស្គាល់ន័យថាប្រុសសង្ហារដែរទេ?"

"អីគេ!! នៅនិងមានប្រុសសង្ហារ???"copper

Copper និយាយហើយក៏ងាកក្បាល ចុះឡើងជៀសពីខ្លួនខ្ញុំធ្វើមិនដឹង នេះចង់ មើលងាយច្បាស់ណាស់ សួរចប់គេក៏បាន ដើរទៅមុខខ្ញុំបាត់។

"មើលរំលងប្រុសសង្ហារដូចខ្ញុំបានយ៉ាងម៉េចនៀក..?"

ភឹបៗ

បានបន្តិចសំឡេងទាញទ្វារបន្លឺឡើង ខ្ញុំក៏បាន ងាកមើលទៅកាន់មនុស្សម្នាក់ដែលខំប្រឹងទាញ ទ្វារសឹងតែរហែលស្បែកជើងសំណប់ចិត្តមួយគូ នោះទៅហើយ។ ចង់ប្រាប់ថាគេពាក់ស្បែកជើង និងមកប្រាំឆ្នាំហើយមិនឃើញប្តូរចេញទេបែប កេរ្តិ៍ដូនតាផងក៏មិនដឹង។

Crazy With You  (Version Thai)Where stories live. Discover now