Part 88 : អន់ចិត្ត

271 32 11
                                    

1ឆ្នាំកន្លងផុតទៅ.....

ទំនាក់ទំនងគូស្វាមីភរិយារវាងJakeនិងហាណា នៅតែផ្អែមល្អែមដូចដើមគ្មានប្រែឡើយ ពួកគេស្រឡាញ់គ្នាកាន់តែស្អិតរមួត ហើយក៏មិនដែលមានរឿងទាស់ឆ្គងនឹងគ្នាសូម្បីម្តង ។

___នៅដឹអ៊ែនស្ត

ថ្ងៃនេះរាងស្តើងទើបចូលធ្វើការវិញបន្ទាប់ពីត្រឡប់ពីដើរលេងនៅស្វីស( Switzerland) ហើយសម្រាកនៅផ្ទះបាន2ថ្ងៃនាងក៏មកធ្វើការដូចធម្មតា តែអ្វីដែលមិនធម្មតានោះ គឺបាត់យូរីមិត្តជាទីស្រឡាញ់ ថ្ងៃនេះអត់ឃើញយូរីមកធ្វើការ កំពុងនឹកផងរាងស្តើងក៏សួរបុគ្គលិកក្នុងហាងទើបដឹងថាយូរីអត់មកធ្វើការជិត2អាទិត្យហើយ គ្រាន់តែបានដឹងភ្លាមរាងស្តើងចាប់កើតចិត្តខ្វល់ខ្វាយភ្លែត ច្បាស់ណាស់យូរីពិតជាមានរឿងអីហើយទើបបានជាឈប់សម្រាកច្រើនថ្ងៃដោយគ្មានមូលហេតុបែបនេះព្រោះតាំងពីដើមមកនាងមកធ្វើការមិនដែលខានមួយថ្ងៃឡើយហើយទោះជាឈប់ក៏នាងប្រាប់មុនដែរ នាងជាមនុស្សច្បាស់លាស់នឹងការងារណាស់ តែម្តងនេះនាងបែរជាស្ងាត់បាត់ដំណឹងឈឹងធ្វើឱ្យរាងស្តើងមានការបារម្ភជាពន់ពេក មិនដឹងថាមិត្តមានរឿងអី ដោយកើតចិត្តព្រួយខ្លាំងភ្លាមៗរាងស្តើងក៏សម្រេចចិត្តទៅរកយូរីដល់ផ្ទះ ។

____ នៅផ្ទះយូរី

រាងស្តើងដើរចូលសំដៅទៅបន្ទប់មិត្តសម្លាញ់ភ្លាមៗក្រោយពេលសួរអ្នកបម្រើប្រាប់ថា យូរីសម្ងំក្នុងបន្ទប់តាំងពីព្រឹកដល់ថ្ងៃអត់មានចេញ ដំណឹងនេះធ្វើឱ្យនាងស្លុតចិត្តណាស់ មិនដឹងថាយូរីមានរឿងអីទៅ ហេតុអីក៏ឃុំខ្លួនឯងក្នុងបន្ទប់បែបនេះទៅវិញ?
« រីរី ឯងនៅក្នុងបន្ទប់មែនទេ គ្នាគឺហាណា ណាឯង »
« ឯងបានឮគ្នាហៅទេ? បើឮជួយបើកទ្វារឱ្យគ្នាផង » រាងស្តើងនៅឈរចាំខាងក្រៅខណៈយូរីភ្ញាក់ស្មារតីឡើងពេលឮសម្លេងហៅ យូរីដើរទាំងស្រវឹងទ្រេតទ្រោតទៅបើកទ្វារឱ្យមិត្តសម្លាញ់ចិត្ត គ្រាន់តែបានឃើញមុខមិត្តភ្លាម យូរីទប់លែងជាប់មាត់ពេបស្បែបៗ លើកដៃឱបនាងយ៉ាងណែន ថ្ពាល់ដែលនៅសើមមិនទាន់ស្ងួតផងក៏ត្រូវជោកបន្ថែមដោយទឹកភ្នែកដំណក់ថ្មី ឃើញសភាពមិត្តបែបនេះរាងស្តើងសែនស្លុតស្ទើរគាំងរកតែធ្វើអ្វីមិនត្រូវ បានត្រឹមលើកដៃឱបអង្អែលខ្នងស្រាលៗហើយសួរដោយក្តីព្រួយ
« រីរី តើឯងមានរឿងអីហ្នឹង? »

My two boyfriends ( Completed )Where stories live. Discover now