Short Pov

121 1 0
                                    

(មានពាក្យមិនសមរម្យ ច្រើន អានដោយគ្មានការទទួលខុសត្រូវ)

ក្លឹបរាត្រី

សម្លេងហូរកញ្ច្រៀវនៃហ្វូងមនុស្សក្នុងក្លឹបទាំងប្រុសទាំងស្រីរាំគ្រលែងតាមចង្វាក់ភ្លេង។ដោយក្នុងនោះក៏មានស្រីស្រស់រ៉ូបពណ៌ក្រហមក្រម៉ៅ វាលទ្រូង វាលសាច់ភ្លៅសខ្ចីដូចបណ្តូលចេក អង្គុយកាន់ស្រាផឹកម្នាក់ឯង ហាក់បីដូចជាមានមន្ទិលក្នុងចិត្ត។

Y/n : ឲ្យមួយកែវទៀតមក! »ស្រីស្រស់Yumi Y/n បន្លឺឡើងទៅកាន់បុគ្គលិកក្លឹប ជារឿយៗមុននេះមិនដឹងថាអ្នកលើកដាច់អស់បុ៉ន្មានកែវហើយទេ ហាក់ដូចជាខូចចិត្តមកពីណាមិនដឹង។
Y/n : អឹក! (ដាច់ទៀតហើយរាងស្តើងតូចល្អិតតែពូកែផឹកមិនធម្មតាពិតមែន)
ប្រហែលជា15នាទីក្រោយមកអ្នក ទុមទ្រោមមែនហើយដើរលែងចង់ត្រង់ផ្លូវតែម្តង អ្នកក៏ងើបឈរហើយដើរតម្រង់ទៅបន្ទប់ទឹកលុបមុខក្រែងស្វាងខ្លះ...

ផឹប!សុំ...សុំទោស " កំពុងដើរមិនចង់ត្រង់ផ្លូវផងនៅដើរបុកនរណាមិនដឹងទៀត ធ្វើឲ្យស្រាទំពាំងបាយជូរនាក់ម្ខាងទៀតកំពប់លើនាងគ្មានសល់។
Y/n : ចង្រៃយ៎!សយមែន " Yumi y/n និយាយតិចៗ (ខណៈអ្នកកម្លោះមិនមានអ្នកណាក្រៅពីប្រុសសង្ហាររបស់យើង Niki ឃើញបែបនេះក៏ប្រញា៉យកកន្សែងដៃពីហោប៉ៅហុចឲ្យអ្នក អ្នកក៏ទទួលពីគេហើយផ្តិតជូតថ្នមៗលើខ្លួន...

Niki : មុននេះខ្ញុំដើរបុកអ្នកនាងធ្វើឲ្យសើមរ៉ូបហើយ...
Y/n : ខ្ញុំមិនប្រកាន់ទេ » អ្នកនៅតែបន្តជូតខ្លួននិងទ្រូង អ្នកនៅមុខអ្នកកម្លោះហាក់បីដូចជាធម្មតាមិនមានអារម្មណ៍ខ្មាស់អៀនសោះ...
Niki : និយាយក្នុងចិត្ត(ស្រីនៅអាមេរិកបែបនេះមែនទេ? តែថានាងជាជនជាតិកូរ៉េ ទេតើ!)
Niki: អ្នកនាងមិនប្រកាន់ តែខ្ញុំមានអារម្មណ៍ថាមិនសមទាល់តែសោះ ខ្ញុំចង់តបស្នងដើម្បីជំនួសឲ្យការលើកលែងទោស មានអ្វីឲ្យខ្ញុំជួយទេ? (គេសម្លឹងមុខអ្នកមិនដាច់ពី ក្រខ្សែភ្នែកជាមួយស្នាមញញឹម បែបទាក់ទាញចិត្តមនុស្សស្រីនោះអី)
Y/n : ជូនខ្ញុំទៅផ្ទះផងបានទេ ខ្ញុំទៅផ្ទះមិនរួចនោះទេ " (ចំណែកឯនាយឮបែបនេះក៏ញញឹមស្រស់ដាក់អ្នក ហើយក៏ទាញទូរស័ព្ទមកតេទៅនរណាមិនដឹង...)

You've reached the end of published parts.

⏰ Last updated: Nov 14, 2024 ⏰

Add this story to your Library to get notified about new parts!

អូនជារបស់បងWhere stories live. Discover now