Part 89 : កំរោលចូល( 18វិជ្ជមាន )

508 26 12
                                    

( បម្រាម : ភាគនេះមិនអនុញ្ញាតឱ្យអ្នក Sensitive មើលទេណា បើមិនពេញចិត្តសូមចាកចេញជាបន្ទាន់! )

« អូខេ ចឹងចាំមើលយប់នេះគ្នានឹងសាកពាក់ទៅលួងប្តី »

ពេលយប់ចូលមកដល់ ...

រាងស្តើងកាន់ឈុតនោះដើរចុះឡើងពេញបន្ទប់តែម្នាក់ឯង ស្រីតូចខាំមាត់ផងលើកដៃជ្រោងសក់ផង ជាមួយអារម្មណ៍វិលវក់ ព្រោះពិបាកសម្រេចចិត្ត មិនដឹងថាគួរធ្វើឬមិនធ្វើ នាងមិនដែលចេះស្លៀកឈុតអីបែបនេះទេ គ្រាន់តែស្រមៃក៏គិតថាអាក្រក់មើលដែរ ហើយណាមួយគេកំពុងខឹងនាងទៀត តើវាសមឬអត់ដែលនាងត្រូវលួងគេដោយវិធីនេះ? បើស្លៀកឱ្យគេឃើញហើយគេបែរមិនយកភ្នែកមើល អូយខ្មាសគេណាស់ ទោះជាប្តីក៏នាងនៅតែមានអារម្មណ៍ខ្មាសដែរ ធ្វើចិត្តមិនបានទេ ប៉ុន្តែបើមិនសាកវិធីនេះតើមានវិធីណាដើម្បីលួងគេ បើខំយកចិត្តគ្រប់វីធីអស់ហើយគេមិនខ្វល់ផងហ្នឹង
« ហុឹម~ ណ្ហើយចុះ យ៉ាងណាក៏យ៉ាងហ្នឹងទៅចុះ »រាងស្តើងដកដង្ហើមធំតាំងចិត្តមាំហើយក៏ចូលបន្ទប់ទឹកដើម្បីផ្លាស់ខោអាវ ពេលផ្លាស់ស្លៀកឈុតនោះហើយនាងសឹងតែបោកក្បាលនឹងជញ្ជាំង វាមើលទៅចម្លែកៗមិនដូចជាខ្លួននាងសោះ ពិតជាគួរឱ្យខ្មាសណាស់ ទម្រាំធ្វើចិត្តបន្តគម្រោងការទៅមុខបាននាងខំកាត់ចិត្តឡើងចង់ស្ពឹកខួរ ពេលសម្រេចចិត្តបានដាច់ម៉ាត់ហើយរាងស្តើងក៏ទាញអាវឃ្លុំសាច់រលោងពណ៍ឈូកស្រាលមកពាក់រុំពីក្រៅដើម្បីបិទបាំងខ្លួនពេលដើរទៅរកគេនៅបន្ទប់ធ្វើការរបស់គេ  នាងចុះទៅឆុងកាហ្វេក្តៅៗមួយកែវកាន់ទៅជាមួយដើម្បីជាលេសចូលទៅរកគេ ទៅដល់មុខបន្ទប់រាងស្តើងគោះទ្វារ តុកៗ 

« ចូលមក » គេដឹងថាជានាង

រាងស្តើងស្រូបដង្ហើមចូលហើយដកចេញវិញវូមុននឹងបើកទ្វារចូលទៅរកគេទាំងភ័យៗ បើគេដូចរាល់ដងនាងមិនភ័យទេ តែពេលគេខឹងបែបនេះ គេមិនដូចជាគេឡើយ ទាំងសម្តីទាំងកាយវិការរបស់គេវាដូចជាត្រជាក់ស្រេង នាងមើលចិត្តប្តីមិនធ្លុះទេ ស្រីតូចកាន់កាហ្វេដើរចូលទៅរកគេជាមួយសម្រឹបជើងស្រាលៗ ដាក់កាហ្វេលើតុហើយនាងខំញញឹមដាក់គេទាំងមិនសូវសមព្រោះក្នុងអារម្មណ៍ភ័យច្របូកច្របល់
« នេះកាហ្វេ អូនខ្លាចបងងងុយគេងពេលកំពុងធ្វើការ »

My two boyfriends ( Completed )Where stories live. Discover now