ep1:ខ្មោចបែកកាវ

431 39 5
                                    

នៅក្នុងហ៊ាងកាហ្វេមួយកន្លែងបង្ហាញអោយឃើញមនុស្សបួននាក់កំពុងតែអង្គុយផឹកកាហ្វេយ៉ាងស្ងៀមស្ងាត់

«អេ!!ពួកឯងយប់និងទៅដើរលេងអត់»បានបន្ទិច
ក្មេងប្រុសដែលមានមាឌតូចជាងគេក៏និយាយឡើងកាត់ភាពស្ងប់ស្ងាត់

«រឿងដើរលេងអត់យើងអត់បានទេ»Ni-kiដោយលឺគេសួរហើយក៏ឆ្លើយ(ដោយសារតួរមិត្តភក្តិគ្នាចឹងដាក់អោយយាយអាញ់ហែងចឹងឯងកុំប្រកាន់អី)

«អើមុខហែងនិងតាអត់ដើរលេងសុីបាយអត់ចូល!!ហើយចុះអាsungនិងអាseungទៅអត់»

«ទៅ/ទៅ!!»ពួកគេក៏ឆ្លើយ

«ចឹងអាញទៅផ្ទះមុនហើយកុំភ្លេចរៀបចំខ្លួនវើយ»

«ដឹងហើយកុំយាយច្រើនពេកកាម៉េវ!»

Skip

ពេលយប់ជាពេលដែលមនុស្សម្នាចូលនិទ្រាតែបើងាកមកមើលដងផ្លូវដ៏ស្ងាត់មួយមានក្មេងស្ទាវមួយក្រុមកំពុងបង្ហោះម៉ូតូលេងគ្មានទើសក្បាលអាណាម៉ារៀល

«ហែងជិះយឺតៗតិចមើសអាគីប្រយ័ត្នដួលបែកក្បាលវេទនាពួកអាញ់នាំទៅពេទ្យទៀត!!»jungwonដែលជាក្មេងម្នាក់ក្នុងចំណោមក្មេងស្ទាវទាំងអស់បន្លឺឡើងទាំងបារម្ភខ្លាចមិត្តងាប់ចោល

«អើមេននិង!អានេះជិះអត់ខ្លាចងាប់អីសោះ»ដោយលឺjungwonនិយាយហើយប្រុសសង្ហាsunghoonក៏ថែមល្បោយខ្លះកុំអោយអត់ជាតិ

«ហើយពួកហែងបារម្ភក៏ដាក់ទំនាយអាញ់»Ni-kiដោយឃើញមិត្តខ្លួនត្រឹមត្រូវពេកក៏តបទៅវិញ។ជិះលឿនដូចតាគ្នាសោះថាអោយតែគេអាងគេស្លូត

ផាំង~
សម្លេងបុកគ្នាលាន់លឺពេញផ្លូវដោយម៉ូតូមួយបើកលឿនពេកក៏រ៉េទៅបុកនិងឡានដែលនៅក្បែនោះ

«អឹស!!អាញថាបុកបុកមេនប្រាប់អត់ចេះស្ដាប់»jungwonឃើញមិត្តបុកគ្នាហើយអត់ព្រមទៅជួយទេនៅឈរដៀលតិចសិនចាំទៅជួយ

ចំណែកឯsunghoonវិញឃើញមិត្តបុកគ្នាក៏ឆ្លេឆ្លាធើអីមិនត្រូវរកលេខខលទៅពេទ្យមិនកើតបុិសសន្លប់មួយទៀតកុំបានheeseungខលហៅឡានពេទ្យមកទាន់កុំអីទៅមួយទៀតបាត់

Skip (កាត់ៗខ្លះទៅឆាប់ចប់)

នៅមន្ទីរពេទ្យ

នៅមុខបន្ទប់ពេទ្យយើងបានឃើញមនុស្សបីនាក់កំពុងអង្គុយរងចាំមិត្តក្នុងបន្ទប់សង្គ្រោះបន្ទាន់ឯមុខម្នាក់ៗស្លេកដូចមាន់ស្ងោរ

«គុណម៉ែគុណឪជួយកុំអោយអាគីវាងាប់អី»jungwonអង្គុយសំពះទាំងមាត់ជិបអូចៗបន់ព្រះ

«ហឺយគួរខលប្រាប់ម៉ែឪវាអត់អាពីនាក់!!»heeseungសួរឡើងទាំងមុខស្លេក

«យើងថាចាំអាគីចេញពីពេទ្យបានចាំប្រាប់បើប្រាប់ឥលូវមកទាំងម៉ែអាញសំពោងក្បាលដេកពេទ្យមួយទៀតលូវហើយ!»sunghoonនិយាយរៀបរាប់ពីគុណវិប័ត្តបើសិនប្រាប់ម៉ែឪNi-kiដឹងតែមានម៉ែខ្លួនមកដែលហើយ

«អើ!!អត់ទាន់ប្រាប់ក៏បានយើងទៅទិញអីមកសុិសិន»heeseungនិយាយហើយក៏ដើរទៅក្រៅដើម្បីទិញអាហារមកទុកហូបបាត់ទៅ

ក្រាក~
ទ្វាពេទ្យក៏បានបើកឡើងដោយមានគ្រូពេទ្យដើរចេញមកហើយពួកគេក៏បានដើរទៅសួរលោកគ្រូពេទ្យពីអាការ:របស់មិត្តខ្លួន

«លោកគ្រូពេទ្យមិត្តខ្ញុំវាកើតអីធ្ងន់ធ្ងរឬអត់??»ប្រុសសង្ហាsunghoonសួរទៅលោកគ្រូពេទ្យទាំងញ័រដៃញ័រជើង

«សុំទោសខាងយើងប្រឹងប្រែងអស់ពីសមត្ថភាពហើយស្ថានភាពគេខ្សោយណាស់បើគេនៅតែមិនដឹងខ្លួនគេអាចឈានដល់ការស្លាប់ផងដែរ!ប្អូនអាចចូលមើលគេបានហើយ»លោកគ្រូពេទ្យ

Jungwonនិងsunghoonលឺហើយហើយពួកគេក៏ចូលទៅមើលមិត្តសំណព្វដេកសន្លប់យ៉ាងអាណោចអាធ័ម។heeseungក៏បានមកដល់ហើយសួរទៅល្បងពីនាក់នោះដឹងរឿងហើយពួកគេក៏ដេកក្នុងពេទ្យកំដរសពមិត្តអា៎ចាឡំកំដររាងកាយដែលសន្លប់របស់មិត្តមួយយប់ទៅ

Skip (កន្លែងកើតហេតុដែលNi-kiជិះបុកឡានគេ)

រាងតូចsunooដើរលើដងផ្លូវកន្លែងដែលមានគ្រោះថ្នាក់ចរាចរណ៍មុននេះម្នាក់ឯងក៏ឈៀងចូលមើលបន្ទិចហើយក៏ដើរចេញវិញព្រោះបានឃើញវិញ្ញាណល្បងម្នាក់ដែលជិះបុកឡានគេកំពុងឈរមើលរាងកាយខ្លួនឯងត្រូវគេដឹកទៅពេទ្យយ៉ាងរំភើយ

ដើរបានរាងឆ្ងាយបន្ទិចSunooដូចជាមានរម្មណ៍ថាមានអ្នកណាដើរតាមពីក្រោយខ្លួនហើយងាកក្រោយដើម្បីមើលថានរណាតាមខ្លួនងាកហើយក៏បានឃើញប្រូខ្មោចយើងកំពុងមើលមុខគេម៉ក់ៗបែបលេលើ ឃើញចឹងៗហើយចាំអីទៀតsunooក៏បានរត់ប្រាសអាយុចំណែកល្បងខ្មោចឃើញគេរត់ក៏រត់តាមដែរ
(ស៊ូននូមានញាណអាចមើលឃើញប្រលឹងឬវិញ្ញាណខ្មោចបាន)

«អាយ~ឯងរត់តាមយើងធើអីអាខ្មោចបែកកាវ!!!»sunooរត់ហើយឆ្លៀតជេទៀត

«តាមញ៉ែទេដឹង!»

ភ្លាវអត់??


វិញ្ញាណស្នេហ៍ ||SUNKIWhere stories live. Discover now