Part 90 : ឃ្លាតឃ្លា

355 27 6
                                    

« សុំទោស បងធ្វើឱ្យអូនឈឺហើយ » Jakeលោថើបថ្ងាសប្រពន្ធស្រាលៗមុននឹងងើបទៅរើសខោស្លៀកបន្ទាប់ក៏យកអាវធំដែលពាក់នៅលើកៅអីរបស់គេយកមករុំខ្លួនតូចៗរបស់រាងស្តើងយ៉ាងជិតជុំរួចក៏បីនាងចេញពីបន្ទប់ធ្វើការសំដៅទៅបន្ទប់គេង ទៅដល់បន្ទប់ហើយគេបីស្រីតូចទៅងូតទឹកសម្អាតកាយទើបយកនាងមកដាក់ឱ្យគេងថ្នមៗនៅលើគ្រែ ម្តងនេះគេលែងបែរខ្នងដាក់នាងទៀតហើយ ដៃក្រាស់លូកទាញកាយតូចមកឱបក្រសោបជាប់ទ្រូងឱបដោយក្តីស្រឡាញ់ពេញឱរា ខានឱបនាងតែពីរយប់គេហល់ហក់ស្ទើរដាច់ខ្យល់ពេលនេះគេមិនព្រមទុកឱ្យនាងនៅឃ្លាតពីកាយទៀតទេ គេឱបក្រសោបនាងជាប់ទ្រូងរួចបិទភ្នែកសម្ងំដេកទៅជាមួយនាងដែរព្រោះគេក៏រាងល្វើយដោយសារគេចេញអស់ច្រើនទឹកមិនធម្មតាទេ ។

___ម៉ោង9ព្រឹក

រាងស្តើងបើកភ្នែកព្រឹមៗតិចៗ ចិញ្ចើមនាងជ្រួញឡើងមុខនាងស្ញូញព្រោះមានអារម្មណ៍ឈឺទ្រមខ្លួន ឈឺសង្កៀរស្រៀវស្រាញដូចមនុស្សកើតគ្រុនក្តៅ នឹកឃើញទង្វើដែលគេធ្វើដាក់នាងកាលពីយប់រាងស្តើងមានអារម្មណ៍ខូចចិត្តរហូតហូរទឹកភ្នែកចុះមកដោយមិនដឹងខ្លួន ភ្លាមៗនោះសម្រឹបជើងមនុស្សដើរក៏លាន់ឡើង នាងដឹងថាជាគេទើបរហ័សដៃគ្រវាសជូតទឹកភ្នែកហើយងាកខ្លួនដេកផ្អៀងដើម្បីគេចមុខចេញពីគេ Jakeឈរសម្លឹងខ្នងអ្នកជាប្រពន្ធដោយអារម្មណ៍ឆ្គាំឆ្គង គេដើរទៅចំហៀងគ្រែខាងដែរនាងដេកបែរមុខទៅហើយដាក់ខ្លួនអង្គុយកៀនកាយស្រីតូច Jakeលើកដៃវែកសក់ប្រពន្ធសម្លាញ់មកសៀតលើត្រចៀកនាងថ្នមៗរួចឱនទៅថើបថ្ពាល់និងថ្ងាសនាងស្រាលៗដោយភាពថ្នាក់ថ្នម សកម្មភាពគេធ្វើឱ្យរាងស្តើងរំជួលចិត្តនាង ទឹកភ្នែកនាងស្រាប់តែហូរចុះតាមកន្ទុយភ្នែកព្រោះឃាត់វាលែងជាប់ ឃើញនាងយំបេះដូងថ្លើមប្រមាត់គេដូចរលេះរលួយអស់ Jakeសម្លឹងមុខតូចស្ទើរស្រក់ទឹកភ្នែកដៃគេលើកសន្សឹមៗទៅជូតទឹកភ្នែកឱ្យនាង
« ប្រពន្ធសម្លាញ់ឱ្យបងសុំទោស » គេនិយាយយ៉ាងស្រទន់ទន់ភ្លន់ រាងស្តើងទ្រាំធ្វើពុតជាដេកតទៀតលែងបាននាងបើកភ្នែកឡើងតិចៗសម្លឹងមើលគេជាមួយក្រសែភ្នែកខូចចិត្ត បានឃើញក្រសែភ្នែកនាងដែលសម្លឹងគេហើយ Jakeកាន់តែឈឺបេះដូង
« បងសុំទោស បងខុសហើយ ប្រពន្ធសម្លាញ់ពេលនេះអូនកំពុងខឹងបងខ្លាំងណាស់តើមែនទេ? » ពេលនោះគេមោហ៍បាំងពិតមែនទើបធ្វើបាបនាងដោយមិនបានគិតតែពេលនេះគេដឹងខ្លួនខុសហើយ

My two boyfriends ( Completed )Where stories live. Discover now