Hyung

219 18 3
                                    

រង្វិលនៃកង់រថយន្តសេរីទំនើបពណ៌សកំពុងបរនៅលើដងផ្លូវដ៏សែនវែងអន្លាយ បត់តាមដងឆ្នេរសមុទ្រខៀវងងឹតធំល្វឹងល្វើយដែលធ្វើឲ្យអ្នកក្នុងឡានសម្លឹងមើលជាមួយស្នាមញញឹមយ៉ាងមានសេចក្ដីសុខបំផុត...

" ចង់ចុះទៅមើលសមុទ្យបន្តិចសិនទេ " សំនៀងអ្នកក្បែរខ្លួនដែលកំពុងកាន់ចង្កូចឡានបរក្នុងល្បឿនល្មមសួរទៅកាន់រាងតូចដែលកំពុងផ្ចង់អារម្មណ៍ជាមួយសមុទ្រនោះឲ្យងាកមកឆ្លើយសំណួរគេភ្លេត

" ល្អណាស់ " ចម្លើយភ្ជាប់ជាមួយសម្លេងសើចតិចៗធ្វើឲ្យម្ចាស់សំណួរបានសប្បាយចិត្តញញឹមតាម ដៃម្ខាងកាន់ចង្កូតឡានឯម្ខាងទៀតកំពុងកាន់ដៃមនុស្សជាទីស្រលាញ់មកថើមថើរៗ
——————-

" hyung ពួកយើងសម្រាកនៅទីប៉ុន្មានថ្ងៃល្អទៅ ?" ចេញពីឡានភ្លាមនាយតូចក៏ចោទសួររាងក្រាស់ភ្លេត ព្រោះពួកគេមកទីនេះមិនបានព្រៀងទុកជាមុន មិនបានយកសម្លៀកបំពាក់មកតាមឬសម្ភារៈប្រើប្រាស់អ្វីឡើយ មើលតែឈុតដែលគេស្លៀកក៏អាចស្មានដឹងថាពួកគេទើបតែចេញពីការងារហើយក៏មកសមុទ្យភ្លាមៗតាមដែលនឹកឃើញ

" គឺស្រេចលើអូនចុះ Jiminie " Yoongi បិទទ្វាឡានកាន់មកជាមួយ camera ក្នុងដៃដើរតាមរាងល្អិត ដោយសារមកទីនេះពួកគេបាន clear ការងារអស់រួចជាស្រេចដូចគ្នា អាចនិយាយបានថាពួកគេអាចនៅសម្រាកនៅទីនេះបានយូរតាមដែល Jimin ចង់បាន

" បើចឹងពួកយើងនៅទីនេះឲ្យបាន1ខែតែម្តងទៅ " Jimin ដើរមកគៀកដៃរាងក្រាស់ស្រដីដោយញញឹមលេងសើច ប៉ុន្តែ Yoongi បែរជាទម្លាក់ទឹកមុខចុះបន្តិចជាហេតុធ្វើឲ្យ Jimin បាត់សម្ដី

" អូនចង់នៅទីនេះពិតមែនហេស៎ ?"

" ahhh ខ្ញុំនិយាយលេងទេ "

" តែបងដឹងថាអូនចូលចិត្តសមុទ្រខ្លាំងប៉ុណ្ណា "

" hyung មានការងារច្រើននៅ Seoul មិចនឹងអាចចំណាយពេលយូរនៅសមុទ្របានទៅ គ្រាន់តែបងយល់ព្រមជូនខ្ញុំមកថ្ងៃខ្ញុំសប្បាយចិត្តណាស់ហើយ "

" បងអាចនៅទីនេះបាន មិនថាយូរប៉ុន្មានក៏បង ok ឲ្យតែជាបំណងរបស់ Jimin " ក្រសែភ្នែករបស់ Yoongi មិនបានកុហកឡើយ ជាការពិតគេតែងតែតាមចិត្តរបស់ Jimin មករហូតមិនថាជារឿងអ្វីលំបាកយ៉ាងណាត្រូវលះបង់អ្វីខ្លះក៏ Yoongi ព្យាយាមសម្របតាមរាងតូចម្នាក់នេះ ហើយនេះគឺជាហេតុផលដែលធ្វើឲ្យ Jimin ស្រលាញ់ Yoongi ខ្លាំង

You've reached the end of published parts.

⏰ Last updated: Jul 31 ⏰

Add this story to your Library to get notified about new parts!

Secret married ||YMWhere stories live. Discover now