chapter 17 : ចន យ៉ុនស៊ូ

613 73 7
                                    

រាងកាយខ្ពស់ស្រឡះរបស់មនុស្សប្រុសពេញវ័យឈរនៅចំកណ្ដាលនៃឆាកតន្រ្តី ដៃដែលសុទ្ធតែសរសៃនិងមានសាក់នៅលើសាច់ដុំខាងស្ដាំក្នុងរូបរាងជាព្រះចន្ទ កំពុងតែធ្វើចលនាកេះហ្គីតាដែលជាប្រភេទ electric guitar ក្រោមចង្វាក់នៃបទភ្លេង rock វាពិតជាអស្ចារ្យខ្លាំងសម្រាប់អ្នកនៅទីនោះ។

"Shit-គេអស្ចារ្យជាងការគិតរបស់យើងទៀត"អ្នកគាំទ្ររបស់ក្រុមrockខ្ទប់មាត់ អ្នកខ្លះក៏លង់នឹងសម្រស់របស់មនុស្សវ័យក្មេងម្នាក់នេះដែរ។ក្រោយសម្ដែងចប់ជាមួយនឹងក្រុមរបស់ខ្លួនហើយ លីថាងញញឹមនិងឱនក្បាលអរគុណទៅកាន់អ្នកគាំទ្រ តែគេមិនដឹងឡើយថាស្នាមញញឹមរបស់គេជាស្នាមញញឹមគួរឲ្យទាក់ទាញ សែនសង្ហារខ្លាំងដល់ថ្នាក់មនុស្សទាំងនោះគិតថា

"ហេតុអីក៏rock bandដែលមានទេពកោសល្យមួយនេះមិនសូវមានអ្នកស្គាល់អញ្ចឹង?"សមាជិកទាំង4ដែលមាន style តែងខ្លួនប្លែក ភាពប៉ិនប្រសប់ទៅលើឧបករណ៍តន្រ្តី ជាពិសេសគឺសម្រស់និងសមាជិកចុងក្រោយដែលក្មេងជាងគេ-គួរណាស់តែទទួលបានការគាំទ្រច្រើនទើបសាកសមនឹងការខំប្រឹងរបស់ពួកគេ។

លីថាងបានចុះពីលើឆាកត្រឡប់ទៅបន្ទប់តែងខ្លួន គេលើកដោះអាវវាលក្លៀករបស់ខ្លួននិងស្រាតខោប្ដូរទៅជា style បែបធម្មតានៃអាវយឺតនិងខោសាច់ក្រណាត់ស្ដើង។ស្របពេលនឹងគ្នានោះដែរ ទ្វានៃបន្ទប់តែងខ្លួនក៏បានបើកឡើង លីថាងមិនបានភ្ញាក់ផ្អើលច្រើនពេលឃើញថេយ៉ុងចូលមកអំឡុងពេលគេដោះអាវឡើយ។

"លោកក៏ដឹងថាខ្ញុំចូលចិត្តប្រុសចាស់ បើមកឃើញខ្ញុំក្នុងសភាពបែបនេះខ្ញុំច្បាស់ជាអៀនជាមិនខាន"

"បើអៀន ឯងប្រុងធ្វើយ៉ាងមិច?"

"ចាប់លោកធ្វើប្រពន្ធទេដឹង?ព្រោះលោកបានឃើញរាងកាយខ្ញុំ"

"អត់ចំណូលជាមួយក្មេងមិនទាន់អស់ក្លិនទឹកដោះទេ"ថេយ៉ុងដាក់ខ្លួនអង្គុយយឺតៗ លីថាងក៏សើច

"ចុះក្មេងនៅជាប់បន្ទប់?ក៏មិនចាប់អារម្មណ៍ដែរឬ?"ជាប់បន្ទប់?លីថាងសម្ដីលើជុងហ្គុក?ឮបែបនេះថេយ៉ុងក៏ឆ្ងល់ លីថាងស្គាល់ជុងហ្គុកដែរឬ?

ក្រាក

"ខ្ញុំរំខានអ្នកទាំង2ទេ?"មេក្រុមមកដល់ក៏ញញឹមដាក់ថេយ៉ុងជាការគួរសម។

Mr.Kim's Secret Where stories live. Discover now