ភាគទី៥ : មនុស្សចិត្តខ្មៅ

411 71 6
                                    

ចំណាយពេលជិតកន្លះថ្ងៃទម្រាំជញ្ជូនឥវ៉ាន់រួចរាល់ ឆ្លៀតពេលពួកគេរវល់ ថេហ្យុងបានចំអិនអាហារសម្រាប់ពួកគេយ៉ាងច្រើនសម្បូរបែប បើទោះជាចង់ជួយក៏ជុងហ្គុកមិនឲ្យដដែរ ទើបគេមករកអីធ្វើ មិនចង់ទំនេរ។

" ហ៊ឺយ...ហត់ណាស់ " យ៉ុនស៊ីកនិងជីមីនបន្លឺឡើងព្រមគ្នា ពួកគេទម្លាក់ខ្លួនដេកលើសាឡុងតែម្ដងបន្ទាប់ពីរួចរាល់ ឯជុងហ្គុកដូចគ្មានបាក់កម្លាំងសោះ នាយកំលោះឈរសម្លឹងមើលបរិវេនខន់ដូរ លួចញញឹមក្នុងចិត្តស្ងាត់ៗ។

" ឈរធ្វើអី?មិនហត់ទេឬ? " សម្លេងនាយតូចដាស់អារម្មណ៍ប្រុសកំលោះឲ្យភ្ញាក់បន្តិច ជុងហ្គុកតាមមើលប្រភពសម្លេង ថេហ្យុងលើកទឹកត្រជាក់ៗមកឲ្យពួកគេនៅតុជិតសាឡុង ថែមទាំងតឿនឲ្យនាយមកអង្គុយទៀតផង។

" អង្គុយទីនេះមក " ថេហ្យុងបញ្ជាក់ម្ដងទៀតទើបនាយព្រម ឈានជើងមកអង្គុយក្បែរៗយ៉ុនស៊ីកមានសាឡុងធំអាចអង្គុយគ្នាបីនាក់ ឯថេហ្យុងអង្គុយសាឡុងតែមួយចំហៀងជុងហ្គុក ។

" បន្ទប់ថេហ៍រៀបចំបានស្អាតណាស់ " គេឆ្លៀតសសើរកំឡុងពេលលើកទឹកមកផឹក

" ធម្មតាៗទេ...និយាយអីចឹងឃ្លានឬអត់? ខ្ញុំចម្អិនអាហាររួចហើយ "

" រៀបចំមក ឃ្លានខ្លាំងណាស់ " ជីមីន

" ចាំត្រង់នេះហើយអីចឹង...ហើយលោក!អង្គុយត្រង់នេះដូចគ្នា ហាមងើប ហាមមកជួយ ខ្ញុំធ្វើខ្លួនឯងបាន " គេបញ្ជាក់ដាក់កំហិតច្បាស់ៗ កាលបើឃើញជុងហ្គុកប្រុងនិងងើបមកយកអាសារខ្លួនពិតមែន សសើរដោយស្មោះអស់ពីពោះ នាយកំលោះរូបនេះមិនចេះហត់ទេឬយ៉ាងម៉េច?លើកកេះក៏ច្រើនជាងគេមធ្យមទេ ងំនៅមានកម្លាំងធម្មតា មិនបាក់ឬអស់អីបន្តិចសោះ ជាមនុស្សឬមនុស្សយន្តឲ្យប្រាកដ?

បន្ទាប់ពីនោះ ពួកគេបានអង្គុយញុាំអាហារជាមួយគ្នាយ៉ាងរីករាយ ញុាំរួច ជួយគ្នាច្រកឥវ៉ាន់សម្រាប់ផ្ញើរឲ្យអ្នកអានពួកគេ ក៏ដោយសារភ្ញៀវច្រើន ម្នាក់ៗបាក់កម្លាំងមិនតិច ឯបន្ទប់ថេហ្យុងក៏រញ៉េរញ៉ៃដូចគ្នា ពេញមួយថ្ងៃសឹងតែមិនបានទៅណាសោះ រហូតយប់ព្រលប់ម៉ោង8ជាង យ៉ុនស៊ីកនិងជីមីនសុំទៅផ្ទះសិន ចាំស្អែកដឹកឥវ៉ាន់ខ្ចប់រួច ទៅដាក់កន្លែងផ្ញើរ ឯសៀវភៅមួយផ្នែកធំ ត្រូវបានតាំងលក់ក្នុងបណ្ណាគារផ្សេងៗផងដែរ ហើយចុងក្រោយនៅសល់តែជុងហ្គុកនិងថេហ្យុង ទោះនាយល្អិតសុំអង្វរឲ្យនាយទៅផ្ទះយ៉ាងម៉េចក៏មិនព្រម អាងថាចង់ជួយគេ ខ្លាចគេធ្វើម្នាក់ឯងមិនបាន។

- STALKING -Where stories live. Discover now