រឿង» រណ្ដៅស្នេហ៍កម្ម ភាគ
— សាច់រឿងចង់និយាយពីស្នេហាក្នុងវ័យសិក្សារ
ពីស្រលាញ់ស្ទើរតែខ្វះគ្នាមិនបានប្រែទៅជាគុំនំពោរពេញទៅដោយការស្អប់ដោយសាតែ ឋានៈ គ្រួសារ ភាន់ច្រឡំ គុំនំ សងសឹក ប៉ុន្តែក្ដីស្រលាញ់មិនបានបញ្ឈប់នៅតែបន្តមានទើបត្រូវវង្វេងដើរលើងផ្លូវស្នេហ៍ដែល គ្របដណ្ដប់ទៅដោយភ្លើងគុំនំ ឧបសគ្គបញ្ហាជាច្រើន🔥 -
— Joong archen ( តួរ Top )
អាយុ 21 ឆ្មាំ សប់ថ្ងៃរៀននៅសាលាដ៏ល្បីមួយ ចំណែកគ្រួសារគឺគេរស់នៅតែពីអ្នកឪពុកប៉ុណ្ណោះ
អែម្ដាយរបស់គេបានស្លាប់ចែកថានទៅតាំងពីគេតូចមកម្ល៉េះ ហើយជីវភាពក្នុងគ្រួសារគឺមិនសូវជាល្អប៉ុនម៉ានទេ តែដែល ជុង គេអាចរៀននៅសាលាដែលថ្លៃបានគឺមកពីគេជាសិស្សពូកែរទើបជាប់អាហារូបករណ៍ អាចរៀននៅល្អបាននេះឯង -— Dunk Natachai ( តួរ Bottom )
អាយុ 18 ឆ្មាំ សប់ថ្ងៃរៀននៅសាលាដ៏ល្បីដែលជាសាលាតែមួយដែលតួរ Top រៀនផងដែលព្រោះនោះជាសាលាល្បីឈ្មោះ និងថ្លៃសិស្សនៅក្នុងសាលាភាគច្រើន
ជាកូនអ្នកមាន អ្នកធំ អ្នកមានគេឈ្មោះថ្លៃថ្នូក្នុងសង្គម ចំណែកគ្រួសារវិញ ដាង គេមានម៉ាកមានប៉ាដែលជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយ និយាយអោយចំគ្រួសារគេគឺជាអ្នកមាន ដាងជាកូនទោលក្នុងគ្រួសារទៀតទើបត្រូវខ្លាចជាកូនសំណប់ចិត្តក្នុងគ្រួសារ ធំមកជាមួយនិងជីវិតសុខសប្បាយ មានអ្វីៗគ្រប់យ៉ាង -( ចូលសាចរឿង )
JoongDunk ពួកគេរៀនជាមួយគ្នាយួរមកហើយពីមិត្តភ័ក្ដិចិត្តស្និតប្រែកទៅជាស្នេហា អ្នកទាំងពីបាន
ស្រលាញ់គ្នា មុនដំបូងទំនាកទំនាកពួកគេគឺល្អណាស់ ព្រោះអ្នកទាំងពីស្រលាញ់ស្ងាតៗមិនអោយអ្នកណាដឹង តែមិនទានបានពិនម៉ានផង ដោយសារតែមួយថ្ងៃទៅមួយថ្ងៃក្ដីស្រលាញ់ចេះតែកើនលើង ទង្វើស្និទ្ធស្នាលនិងគ្នាខ្លាំងពេច ទើបធ្វើអោយអ្នក
រៀនជាមួយគេមើលដឹងក៏នាំគ្នាយកទៅនិយាយដើមពេញសាលា ខ្លះក៏មិនប្រកាន់អីទេតែខ្លះទៀតយកទៅនិយាយមិនល្អសើចចំអក ខ្លាចទៅជាពាក្យ ចចាមអារ៉ាម
ល្បីពេញសាលា រហូរឮដល់នាយកសាលាបាន រាយការណ៍ដល់គ្រួសារទាំងសងខាង គ្រួសាររបស់ជុង ឪពុកគេមិនបានថាអ្វីទេបើលស្រលាញ់គ្នាក៏ស្រលាញ់ចុះតែ កុំងំងល់រហូរភ្លេចការសិក្សរ ខុសអីតែគ្រួសារ ដាង វិញគ្រួសាររបស់គេគឺមិនពេញចិត្តយ៉ាងខ្លាំងជាពិសេសគឺឪពុករបស់គេ គ្រាន់តែទទួលបានដំណឹង ពីខាងសាលាមកភ្លាមគាត់ខឹងយ៉ាងខ្លាំងនិងស្រែកស្ដីបន្ទោសអោយ ដាង មិនមែនគាត់ខឹងកូនគាត់ទៅមានស្នេហាពេលរៀន ឬក៏ទៅស្រលាញ់មនុស្សប្រុសដូចគ្នានោះទេអីដែលគាត់ខឹងខ្លាំងដោយសាតែ ដាង បែរជាទៅស្រលាញ់ ជុង ដែរជាមនុស្សក្រីក្រតូចទាបគ្នានទាំងគេឈ្មោះគ្រួសារច្បាស់លាក់ផង ដឹងទេវាធ្វើអោយប៉ះពាល់ដល់ កិត្តិយសមុខមាត់របស់គាត់ ព្រោះឪពុក ដាង គឺស្រលាញ់គេឈ្មោះមុខមាត់គាត់ខ្លាំងណាស់ ហើយគាត់មានកូនប្រុសតែម្នាក់ដែលជាដាងអនាគតទៅក៏ត្រូវជាអ្នកស្នងក្រុមហ៊ុនបន្តពីគាត់ទៀតដូច្នេះទើបគាត់បានបំបែកអ្នកទាំងពី ចំណែកសិស្សក្នុងសាលាក៏នាំគ្នានិយាយមិនល្អ ដោយពួកគេគិតថា ជុងមិនបានស្រលាញ់ ដាង ពិតអីនោះទេ គ្រាន់តែចង់តោង ចង់បានផលប្រយោជន៍ពីដាងដែលជាកូនអ្នកមាន សិស្សមួយចំនួនធំ គឺមិនចូលចិត្ត ជុង ក៏នាំគ្នាយកទៅនិយាយមិនល្អ តែ ជុង គឺមិនបានគិតបែបនិងនោះទេ ហើយ ដាង ក៏មិនបានយកត្រចៀកស្ដាប់ពាក្យសំម្ដីគេដែល ព្រោះខ្លួនស្រលាញ់និងជឿជាក់ទៅលើង ជុង ចំណែក ជុងក៏ដូចគ្នា គេស្រលាញ់ ដាង គឺជា ដាង មិនមែន លុយ របស់គេទេ តែទោះជាយ៉ាងនិងក៏ដោយ ក៏វានៅតែពិបាកសម្រាប់ស្នេហាមួយនេះ ទើបអ្នកទាំងពី ក៏សំម្ដែង ធ្វើជាបែកគ្នា ផ្ដាច់ទំនាកទំនងនិងគ្នា ដើម្បីបន្លំភ្នែកអ្នកទាំងនោះជាពិសេសគឺ ឪពុង របស់ដាង តែម្ដង ហើយអ្នកទាំងពីតែងតែលួចជួបគ្នា ដើរលេងជាមួយគ្នា អោយតែមានឱកាសទោះជាស្នេហាមួយនេះវាពិបាក មានមនុស្សស្អប់មិនពេញចិត្តច្រើនយ៉ាងណាក៏មិនមែនឧបសគ្គសម្រាបក្ដីស្រលាញ់ ជុង ដាង មានអោយគ្នានោះដែល បញ្ហាទាំងនោះវារឹតតែធ្វើអោយអ្នកពីអារម្មណ៍ចេតនានិងស្រលាញ់គ្នារឹតតែខ្លាំងទៅវិញ — 😭
YOU ARE READING
រឿង» រណ្ដៅស្នេហ៍កម្ម
Short Storyសាច់រឿងចង់និយាយពីស្នេហាក្នុងវ័យសិក្សារ ពីស្រលាញ់ស្ទើរតែខ្វះគ្នាមិនបានប្រែទៅជាគុំនំពោរពេញទៅដោយការស្អប់ដោយសាតែ ឋានៈ គ្រួសារ ភាន់ច្រឡំ គុំនំ សងសឹក ប៉ុន្តែក្ដីស្រលាញ់មិនបានបញ្ឈប់នៅតែបន្តមានទើបត្រូវវង្វេងដើរលើងផ្លូវស្នេហ៍ដែល គ្របដណ្ដប់ទៅដោយភ្លើងគុំនំ ឧប...