Part 93 : គ្រប់គ្រង

309 34 40
                                    

នាងញញឹមស្រាលទាំងទឹកភ្នែកហូររហាមរួចក៏បិទភ្នែកទម្លាក់ទឹកភ្នែកដំណក់ចុងក្រោយឱ្យស្រក់ចុះ ហើយជើងតូចទាំងគូបានធាក់តុចេញរលំ តូង! ទៅជាមួយនិងពាក្យក្នុងចិត្តចុងក្រោយរបស់នាង

< Jake ចាំអូនផង អូនកំពុងតែទៅរកបងហើយ > ជើងតូចកន្ត្រាក់ខ្វៃៗជាមួយរាងកាយនាងដែលកំពុងព្យួរនៅលើអាកាស ខណៈនាងកំពុងស្ទះខ្យល់ថប់ឡើងប្រកាច់ទ្រើកៗស្រាប់តែមានមនុស្សម្នាក់ស្ទុះចូលចាប់លើកនាងឡើងលើផុតខ្សែនោះភ្លាមៗ គេដាក់នាងចុះក្រោមវិញទាំងភ័យស្លេកមុខស្របពេលនាងកំពុងក្អកខុងៗ មុខឡើងស្វាយ កនាងនៅជាប់ស្នាមរឹតដោយក្រណាត់ឡើងក្រហម

« នាងឆ្កួតហើយតើមែនទេ?!! » គេសម្លុតនាងហើយសម្លឹងនាងដោយអារម្មណ៍ភ័យស្លន់ នាងនៅវង្វេងសតិនៅឡើយតែក៏ភ្ញាក់នឹងសម្លេងគេស្រែកទើបងើបមុខសម្លឹងគេ ចិញ្ចើមនាងផ្តើមជ្រួញចូលគ្នា

« ផាក សុងហ៊ុន? ហេតុអីក៏លោកនៅទីនេះ? »
« លោកហ្នឹងហើយដែលឆ្កួត! លោកមកជួយខ្ញុំធ្វើអី ខ្ញុំចង់ស្លាប់ ហេតុអីលោកជួយខ្ញុំ?! ហេតុអីមករំខានការស្លាប់របស់ខ្ញុំអញ្ចឹង ចេញទៅ ខ្ញុំចង់ស្លាប់ ហ៉ឺៗ » នាងរុញច្រានគេឱ្យចេញ តែខ្លួនគេរឹងដូចជញ្ជាំងផ្ទះច្រានយ៉ាងណាក៏មិនរង្គើ នាងរកក្រោកចេញដើម្បីទៅសម្លាប់ខ្លួនដោយវិធីផ្សេងតែគេចាប់នាងជាប់មិនឱ្យរើរួច គេហួសចិត្តហើយក៏ខ្លោចចិត្តអាណិតនាងខ្លាំងដូចគ្នាពេលឃើញនាងក្លាយជាបែបនេះ

« ហេតុអីនាងចិត្តខ្មៅខ្លាំងម្ល៉េះ នាងជាម្តាយបែបណា ទើបឮសំឡេងកូនយំហើយនៅតែចង់ទៅចោលគេដោយគ្មានក្តីមេត្តាបែបនេះ?! » ស្តាប់គេនិយាយហើយទឹកភ្នែកនាងស្រក់តតក់

« ខ្ញុំដឹងថាខ្ញុំជាម្តាយចិត្តខ្មៅ តែខ្ញុំពិតជាមិនចង់រស់ទៀតទេ ខ្ញុំឯកាណាស់ ខ្ញុំវេទនាផ្លូវចិត្តណាស់ បេះដូងខ្ញុំឈឺចាប់ចុកពើតរាល់ថ្ងៃ ខ្ញុំរស់នៅពិបាកជាងស្លាប់ចុះនរកទៅទៀត លោកមិនមែនខ្ញុំលោកគ្មានថ្ងៃយល់ពីអារម្មណ៍មួយនេះទេ »

« ហេតុអីក៏ថាខ្ញុំមិនយល់ ភ្លេចហើយមែនទេ ខ្ញុំក៏ធ្លាប់បាត់បង់នាងដូចគ្នា តើនាងគិតថាកាលកន្លងមកខ្ញុំមិនបានឈឺចាប់ទេឬ? » ប្រយោគរបស់គេហាក់ចាក់ដោតឱ្យនាងនៅស្ងៀមទ្រឹងសម្រក់ទឹកភ្នែកបន្តិច ទើបងើបមើលមុខគេដោយក្រសែភ្នែកសុំក្តីអភ័យ

My two boyfriends ( Completed )Where stories live. Discover now