Part 94 : រូបមួយជីវិតពីរ

260 29 34
                                    

ការពិតមិនមែននៅសុខៗស្រាប់តែចេញគេមកបែបនេះទេ រឿងគ្រប់យ៉ាងសុទ្ធតែមានដើមហេតុ ហើយដើមហេតុសម្រាប់រឿងនៅថ្ងៃនេះគឺដោយសារ ក្នុងរូបកាយរបស់គេមានបេះដូងរបស់Jakeបានផ្ញើទុកនៅក្នុងហ្នឹង ជីវិតគេរស់មកបានក៏ព្រោះតែការលះបង់របស់Jake ហេតុនេះគេត្រូវតែធ្វើគ្រប់យ៉ាងទៅតាមសន្យាដែលបានផ្តល់ឱ្យJake កាលពីពេលនោះ កាលពីជិតមួយឆ្នាំមុន កាលJakeនៅមានជីវិតនៅឡើយ គ្រានោះពេលដែលJakeដឹងថាខ្លួនមានជំងឺមហារីកដំណាក់កាលចុងក្រោយ វាក៏ជាពេលដែលជំងឺបេះដូងរបស់សុងហ៊ុនធ្លាក់ដល់សភាពដុនដាបដូចគ្នា ការពិតសុងហ៊ុនបានដឹងថាខ្លួនឯងមានជំងឺបេះដូង តាំងពីពេលដែលគេសម្រេចចិត្តត្រឡប់ពីសហរដ្ឋមកម្ល៉េះ ដោយសារតែបានដឹងថាខ្លួនមានជំងឺបេះដូងនេះហើយ ទើបគេលែងហ៊ានមានចិត្តតាមដណ្តើមហាណាមកវិញ ព្រោះជំងឺបេះដូងគេមិនអាចព្យាបាលជាទេ គេបានត្រឹមតែលេបថ្នាំទប់ស្កាត់ហើយមិនយូរមិនឆាប់គេត្រូវតែស្លាប់ដោយសារជំងឺនេះ បើចង់រស់បានដល់ចាស់គឺមានតែធ្វើការវះកាត់ប្តូរបេះដូងតែប៉ុណ្ណោះ  ដែលវាជាជម្រើសដែលគេមិនអាចធ្វើបានទេ បើឱ្យគេយកបេះដូងអ្នកដទៃមកដាក់ក្នុងខ្លួនគេ គេពិតជាមិនចង់ឡើយ ព្រោះគេខ្លាច ខ្លាចថាពេលដឹងខ្លួនមកហើយ គេក្លាយទៅជាមនុស្សម្នាក់ផ្សេង គេទៅស្រឡាញ់អ្នកផ្សេងដែលមិនមែនជា យូ ហាណា ជាមនុស្សស្រីតែម្នាក់ដែលគេស្រឡាញ់ក្នុងមួយជីវិតនេះ គេពិតជាមិនចង់បានបែបហ្នឹងទេ គេដឹងថាមនុស្សគ្រប់គ្នាអាចមើលមកគេថាជាមនុស្សឆ្កួតជាមនុស្សល្ងង់ តែគេពិតជាពេញចិត្តជាមួយអារម្មណ៍ឆ្កួតមួយនេះគេសុខចិត្តស្លាប់ទៅជាមួយបេះដូងដែលស្រឡាញ់នាង ក៏ប្រសើរជាងរស់នៅជាមួយបេះដូងដែលប្តូរគេឱ្យទៅស្រឡាញ់អ្នកផ្សេង គេមិនដឹងថាវាជាកម្មពាអីរបស់គេទេ តែចិត្តគេពិតជាផ្សារភ្ជាប់ជាមួយនាងខ្លាំងណាស់ គេមិនអាចដកវាបានទេ បើរស់គេក៏សុំរស់នៅជាមួយបេះដូងដែលស្រឡាញ់នាង ហើយបើត្រូវស្លាប់ក៏គេសុំស្លាប់ជាមួយបេះដូងដែលស្រឡាញ់នាងដូចគ្នា គេបណ្តែតបណ្តោយជីវិតដូចគល់ឈើអណ្តែតតាមទឹកគ្មានគោលដៅ ទោះជំងឺបេះដូងគេរើឡើងដល់ធ្វើឱ្យគេឈឺចុកចាប់ស្ទើរស្លាប់យ៉ាងណាក៏គេមិនខ្វល់ គេមិនដែលលេបថ្នាំតាមការណែនាំរបស់ពេទ្យឡើយ គេទុកជំងឺនោះឱ្យកាន់តែធ្ងន់ធ្ងរទៅ ហើយក៏ត្រៀមខ្លួនរួចរាល់ដើម្បីស្លាប់ តែក៏ស្រាប់តែលេចវត្តមានJakeចេញមកសុំបរិច្ចាកបេះដូងឱ្យគេ Jakeបានរៀបរាប់ពីស្ថានភាពជំងឺរបស់ខ្លួនឱ្យសុងហ៊ុនស្តាប់ រួចសុំអង្វរឱ្យសុងហ៊ុនទទួលយកបេះដូងនោះហើយរស់បន្តដើម្បីមើលថែប្រពន្ធនិងកូនរបស់គេ មូលហេតុដែលJakeហ៊ានសុំបែបនេះព្រោះគេដឹងច្បាស់ថា សុងហ៊ុននៅស្រឡាញ់ហាណា គេប្រាកដចិត្តខ្លាំងណាស់ ហើយគេក៏កាត់យល់បានផងដែរថាដែលសុងហ៊ុនមិនព្រមវះកាត់ប្តូរបេះដូងក៏ព្រោះតែខ្លាចប្តូររួចហើយចិត្តក៏ប្តូរទៅតាមបេះដូងអ្នកដទៃនោះ ។ ដំបូងសុងហ៊ុនប្រកែកដាច់ខាតមិនព្រមទទួលយកសំណើរបស់Jakeទេព្រោះគេគិតថាវាជាសំណើដែលគួរឱ្យអយុត្តិធម៌បំផុតសម្រាប់Jake គិតមើលខណៈJakeត្រូវស្លាប់តែគេបែរជាទទួលបានជីវិតរស់នៅបន្ត ហើយថែមទាំងទទួលបានរាងស្តើងមកថែមទៀត វាដូចជាគេដណ្តើមគ្រប់យ៉ាងពីJakeក្នុងនាមគេជាមិត្តម្នាក់ គេពិតជាមិនដាច់ចិត្តធ្វើបែបនេះទេ គេជំទាស់ដាច់ម៉ាត់តែJakeបានលុតជង្គង់សំពះអង្វរគេដោយចិត្តស្មោះ Jakeដឹងច្បាស់ ថាបើអត់ពីខ្លួនទៅរាងស្តើងពិតជាមិនចង់រស់នៅតទៅទៀតទេព្រោះនាងជាមនុស្សស្រីដែលមានផ្លូវចិត្តនិងបេះដូងទន់ខ្សោយណាស់ ហេតុនេះគេត្រូវតែរកមនុស្សម្នាក់មកចាំការពារមើលថែនាងព្រោះគេមិនចង់ឱ្យនាងស្លាប់ទៅតាមគេឡើយ គេចង់ឱ្យនាងរស់នៅជាមួយកូនដោយមានភាពរីករាយ គេចង់ឱ្យសុងហ៊ុនប្រើបេះដូងរបស់គេដើម្បីការពារនិងផ្តល់សុភមង្គលឱ្យនាងជំនួសគេ ពួកគេទាំងពីរនាក់សុទ្ធតែស្រឡាញ់នាងខ្លាំងមិនចាញ់គ្នាទេ ហេតុនេះឱ្យតែមានម្នាក់នៅរស់ គេជឿជាក់ថាពិតជាអាចមើលថែនាងបាន ដូច្នេះហើយពួកគេមិនអាចស្លាប់ទៅទាំងពីរបានទេ គឺត្រូវតែមានម្នាក់ដែលអាចនៅរស់បន្ត ពេលនេះជីវិតគេបានដល់ទីអវសានលែងអាចទាញឱ្យត្រឡប់ហើយតែជីវិតសុងហ៊ុននៅអាចស្រោចស្រង់បាន ឱ្យតែព្រមវះកាត់ដូរបេះដូង សុងហ៊ុនគឺជាក្តីសង្ឃឹមតែមួយគត់របស់គេ ។ សុងហ៊ុនដេកគិតអស់រយៈពេលច្រើនថ្ងៃ ឯJakeក៏មិនឈប់ការតាំងចិត្តក្នុងការអង្វរនិងបញ្ចុះបញ្ចូល រហូតដល់សុងហ៊ុនបើកចិត្តទទួលយកសំណើមួយនោះ ដោយសារតែជំងឺសុងហ៊ុនកាន់តែធ្ងន់ធ្ងរទៅហើយ ហេតុនេះទើបគ្រូពេទ្យមិនអាចពន្យាពេលក្នុងការវះកាត់ទៀតបានទេ បើកាន់តែពន្យាភាគរយក្នុងការរស់របស់គេក៏កាន់តែធ្លាក់ចុះនៅពេលធ្វើការវះកាត់ ឬអាចស្លាប់មុនធ្វើការវះកាត់ក៏ថាបាន  មូលហេតុនោះហើយទើបជម្រុញឱ្យJakeត្រូវលះបង់ជីវិតប៉ុន្មានខែចុងក្រោយនោះដូចជាធ្វើការផ្តាច់ជីវិតរបស់ខ្លួនដើម្បីដូរយកជីវិតសុងហ៊ុន ចុងក្រោយការដោះដូរក៏ប្រព្រឹត្តិទៅបានដោយជោគជ័យ ជីវិតថ្មីមួយបានរស់ឡើងវិញដោយមានរូបកាយជារបស់សុងហ៊ុន តែបេះដូងជារបស់Jake  អាចនិយាយបានថា ពួកគេទាំងពីរនាក់បានស្លាប់ដូចគ្នា គ្រាន់តែម្នាក់ស្លាប់រូបកាយ តែម្នាក់ទៀតស្លាប់បេះដូង វាអាចមកពីកម្លាំងចងអាឃាតរបស់អ៉ឺននីដែលមុននឹងស្លាប់ទៅនាងបានដាក់ទំនាយឱ្យពួកគេទាំងពីរស្លាប់ព្រាត់ប្រាសពីរាងស្តើង តែដោយអំណាចផ្លូវចិត្តនិងបេះដូងដ៏បរិសុទ្ធរបស់ពួកគេទាំងពីរទើបពួកគេអាចរួចពីទំនាយនោះមកបានពាក់កណ្តាល ទោះជាពេលនេះសម្បកកាយរបស់Jakeបានបាត់បង់ហើយ តែបេះដូងរបស់គេនៅរស់នៅឡើយ ចំណែកសុងហ៊ុនវិញ ទោះបីជាពេលនេះ បេះដូងរបស់គេបានបាត់បង់ទៅហើយ តែរូបកាយចិត្តនិងដួងវិញ្ញាញរបស់គេនៅមានគ្រប់ប្រការ ។ ហើយបេះដូងរបស់Jakeក៏មិនខុសពីបេះដូងរបស់សុងហ៊ុនដែរ វាសុទ្ធតែជាបេះដូងដែលស្រឡាញ់នារីម្នាក់នោះគឺ យូ ហាណា ហេតុនេះទោះរូបកាយសុងហ៊ុនមានបេះដូងខ្លួនឬបេះដូងJakeក៏វាមិនខុសគ្នាទេ តែវាទាស់តែត្រង់ថា នៅពេលដែលចិត្តគេទោរទន់ទៅតាមបេះដូងម្តងៗគេតែងតែបាត់បង់ការគ្រប់គ្រងខ្លួនឯង ដែលមើលទៅសម្បកខ្លួនរបស់គេដូចជាត្រូវបានគ្រប់គ្រងដោយJake ប៉ុន្តែវាមិនមែនកើតឡើងរហូតទេ វាកើតឡើងតែពេលណាដែលចិត្តគេទោរទន់ទៅតាមបេះដូង ទើបគេស្លុងបាត់បង់ការគ្រប់គ្រងខ្លួនឯង ឧទាហរណ៍ដូចជាពេលគេជួបលោកស្រីសុីមនិងលោកសុីម គេបានយំចូលទៅឱបពួកគាត់ហើយហៅពួកគាត់ថាប៉ាម៉ាក់ ដល់ភ្ញាក់ខ្លួនមកវិញគេអត់បានដឹងឡើយថាមុនហ្នឹងគេបានធ្វើអី ទាល់តែពួកគាត់ប្រាប់ទើបគេដឹង សូម្បីតែពេលឃើញកូនរបស់Jakeពេលនោះអ្នកដែលនិយាយថា កូនប៉ា នោះគេគឺជាJakeមិនមែនសុងហ៊ុនទេ ។

My two boyfriends ( Completed )Where stories live. Discover now