ភាគទី1

324 30 9
                                    

"អ្នកស្រីកូនអើយ!ក្រោកឡើងយាងទៅរៀនអ្នកស្រី
កូនក្រោកបានហើយ!មិនដឹងជាស្រីស្អីទេដេកស្ពឹកចឹងហាស់"

សម្លេងរអ៊ូរបស់ស្រ្តីចំណាស់វ័យ40ផ្លាយរអ៊ូបណ្ដើរដើរទៅបើកវាំងននបណ្ដើរនៅពេលពន្លឺថ្ងៃចាំងចូលមករាងតូចដែលគេងនៅគ្រែក៏គ្រហឹមតិចៗបើកភ្នែក
ក្រោកអង្គុយទាំងដែលបើកភ្នែកមិនចង់រួចរួចក៏
ស្រវារកទូរស័ព្ទមើលម៉ោង

"ហាស់!ម៉ាក់នេះម៉ោង7:20ទៅហើយអូយនេះរៀបចំ
ខ្លួនមិចនឹងទាន់ទៅម៉ាក់"

រាងតូចស្រែកភ្លាមក្រោយពីមើលម៉ោងរួចក៏ប្រញាប់
រត់ទៅបន្ទប់ទឹកយ៉ាងលឿនធ្វើឲ្យអ្នកជាម្ដាយអស់
សំណើចតិចៗនឹងចរិកមិនចេះធំរបស់រាងតូច។

ខាងក្រោម##

"កូនHan!ហើយនៅនឹងកូនMinគេចាំនៅខាងមុខផ្ទះលឿនៗទៅកូនប្រយ័ត្នយឺតម៉ោង"

អ្នកម្ដាយក៏ស្រែកដាស់តឿនកូន(រាងតូចHanមាន
ឈ្មោះពេញថាPham Hanniឆ្នាំនេះនាងរៀនឆ្នាំ
ទី2ហើយ។minឈ្មោះពេញគឺkim minjiរៀន
ឆ្នាំទី2ដូចHanniដែរជាមិត្តជិតស្និតរបស់Hanni)

"ចា៎!ម៉ាក់ទៅលូវហើយ"

រាងតូចនិយាយបណ្ដើរចុះកាំជណ្ដើរបណ្ដើររួចក៏លា
ម្ដាយរបស់ខ្លួនប្រញាប់ទៅបើកទ្វារក៏ឃើញថាមាន
សិស្សស្រីរាងខ្ពស់ម្នាក់កំពុងអង្គុយចុចទូរស័ព្ទអង្គុយ
លើម៉ូតូធំរបស់គេយ៉ាងសង្ហារគ្មានជំពាក់ណាមួយរៀ
ល(ជំពាក់តែ1000hehe...adminយាយលេងទេចូលសាច់រឿងយើងវិញ😆)ម្នាក់នោះគឺជាminji
របស់យើងនឹងឯងរួចហើយរាងតូចក៏ដើរសម្ដៅទៅ
រករាងក្រាស់និយាយទៅកាន់គេ

"ឯងមកចាំយូរហើយ?ហើយឆាតមួយណាគេនឹងដូច
ទ្រង់ជក់ម្ល៉េះ"

រាងតូចសួរគេរួចក៏អើតមើលទូរស័ព្ទគេទៀតផងរាងក្រាស់លឺសម្លេងរាងតូចហើយក៏រៀងភ្ញាក់មិនស្ទើរដែរ
សាកគិតមើលណាគេមិនភ្ញាក់បើនៅសុខៗលឺសម្លេង
យាយនឹងត្រចៀកយើងចឹងហើយងាកមុខទៅនៅចំ
កណ្ដាលមុខយកម៉ងចឹងណាគេមិនភ្ញាក់

"មកដល់មួយសន្ទុះហើយ!មិញនេះភ្ញាក់សឹងងាប់
ហើយស្មានតែខ្មោចតើមិញ"

"ខ្មោចឯណាcuteហើយស្អាតដូចយើងនោះ"

"បានហើយឡើងម៉ូតូមោប្រយ័ត្នយើងទៅចោល"

រឿងមិត្តជាសង្សារ(gl)Where stories live. Discover now