«......ថើបបងបន្តិចបានទេ បងអស់កម្លាំងណាស់»«ថា..ថាម៉េច...លោកឈឺមែន និយាយអីអញ្ចឹង»ដៃ
តូចចុចមើលគ្រោង គ្រឿងពេជ្យថ្មីបណ្ដើរ ពោល
រដាក់រដុបថ្ពាល់ប្រែជា ក្រហមព្រឿង ក្រោយស្ដាប់
ឮសម្ដីរបស់ប្ដីខ្លួន។អ្នកជាប្ដីវិញឮប្រពន្ធតូច របស់ខ្លួនឆ្លើយដូចនេះភ្លាម
ក៏ញញឹមឡើងទាំងភ្នែកបិទជិតនោះ ហើយនិយាយ
តភ្លាមៗ។«ក្រែងថា ស្រឡាញ់ប្ដីណាស់ហី មុននេះហ៎..ចឹងថើប
ប្ដីបន្តិចមក....ឬ...ក៏ចង់ឲប្ដីថើបវិញ...»ជុងហ្គុករហ័ស
ក្រោកចេញពីភ្លៅនាយតូច ហើយផ្ដួលខ្លួនថេយ៉ុងទៅ
និងពូក ទាំងដែលមាននាយនៅសង្គ្រប់ពីលើជាប់។កែវភ្នែកតូចៗមួយគូរ ប្រឹងមើលទៅកាន់មុខសង្ហារ
របស់អ្នកជាប្ដី ធ្មេចបើកៗភ្លាមនោះ នាយតូចនិយាយតិចៗដាក់នាយ ស្របពេលបេះដូងខ្លួនឯនេះ
សឹងតែលោតចេញមកក្រៅទៅហើយ។«លោក..លោកចង់ធ្វើស្អីនិងខ្ញុំផ្ញើរការងារឲបុគ្គលិក
មិនទាន់រួចទេណា មកលេងអីឆ្គួតៗអញ្ចឹង..ក្រោកៗ
ចេញភ្លាម»សម្ដី មិនសហការណ៍និងទឹកមុខនោះទេ
រាងតូចអឺយ.... មើលចុះ ទឹកមុខបញ្ជាក់ច្បាស់ៗថាកំ
ពុងតែលង់ស្រឡាញ់គេខ្លាំងហើយ។ជុងហ្គុកញញឹមហើយបន្ដនិយាយសាកចិត្តនិងប្រពន្ធ
ខ្លួនបន្តទៀត៖«ឲបងក្រោក ទាល់តែមានអ្វីប៉ះប៉ូវសិន»ជុងហ្គុក
«គ្មានអ្នកណាប្រើឲលោកមកទ្រោបលើខ្ញុំទេណា
ហេតុអីចាំបាច់ត្រូវមកប៉ូវសងស្អី ដូចខ្ញុំជំពាក់លោក
ពីពេលណានោះ»ថេយ៉ុង«ត្រូវតែជំពាក់ចឹងហើយ ឥឡូវបងឲជម្រើសពីរ ទី1
ត្រូវថើបសង ទី2គ្រាន់តែនិយាយពាក្យថាអូនៗ
ចំពោះខ្លួនឯង កុំនិយាយពាក្យខ្ញុំៗទៀត តើអូនជ្រើស
យកមួយណា?»ជុងហ្គុក«មិន..មិនយកមួយណាទាំងអស់...ក្រោក...»នាយ
តូចប្រកែកទាំងរើបម្រាស់ប្រុងងើបចេញតែត្រូវ
ជុងហ្គុក ចាប់ដៃទាំងសងខាងជាប់ ហើយខពេលនេះ
ផ្ទៃមុខអ្នកទាំងពីរគឺនៅជិតគ្នាបំផុត។«អូនមិនបាច់ជ្រើសក៏បាន តែទង្វើអូនធ្វើឲបងដឹងពី
ចម្លើយបាត់ទៅហើយ ខ្សែរដៃនេះបងជាអ្នកពាក់ឲ
អូនពេលដែលអូនគេងលក់នៅលើតុ ចាំបងងូតទឹក
ពេលមួយនោះ អូនច្បាស់ជាដឹងខ្លួនឯងច្បាស់ថា
អូនមិនបានទិញវាមកទេ តែអូននៅតែពាក់វាមកដល់
ពេលនេះ អូនមើលទៅមើលតើវាពិតឬអត់»ជុងហ្គុក
ចាប់ដៃរាងតូចលើកឡើងម្ខាងបង្ហាញខ្សែរដៃគូស្នេហ៍
ដែលនាយនិងរាងតូចពាក់គឺដូចគ្នា100%។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Acciónកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...