ភាគ1: គម្រោងការបរាជ័យ

1.5K 119 29
                                    

"សូមមេត្តា! ហ៊ឹកដោះលែងខ្ញុំទៅ" សម្រែកស្រែកអង្វរ.ក សុំក្តីមេត្តានិងការលើកលែងទោសពី អាល់ដូ ស្របពេលម៉ាហ្វៀកំណាចចូលមកដល់។

"មានរឿងស្អី ??? មុខមាំ ក្រសែភ្នែកមុតស្រួចសម្លឹងចំមិនដាក់ភ្នែក សម្លេងរាបស្មើជ្រាបដល់ឆ្អឹងខ្នងធ្វើឲ្យអ្នកស្តាប់ព្រឺញញើតបង្ហាញពីអំណាចរួមដោយភាពកាចសាហាវ។ កូនចៅប្រមាណ10នាក់ស្ថិតក្នុងបន្ទប់ធំទូលាយឱនគំនាប ស្ទើរដល់បាតជើងថយក្រោយបើកផ្លូវឲ្យនាយម៉ាហ្វៀល។

"វាជាកូនចៅដែលអាលូកាស បញ្ចូលមកដើម្បីលួចឯកសារ គម្រោងសាងសង់ថ្មីពីខាងយើងចៅហ្វាយ" អាល់ដូ មនុស្សជំនិត ដែលម៉ាហ្វៀលកំណាចពេញចិត្តស្នាដៃទើបយកជាប់តាមខ្លួន នាយម៉ត់ចត់ រាល់ការងារត្រូវធ្វើមិនដែលធ្លោះធ្លោយម្តងណាឡើយ។

ផាំង!

"ចាត់ការសាកសពឲ្យរៀបរយ" អ្នកណាក៏ដោយឲ្យតែ មានគំនិត ចង់មកបំផ្លាញ់នាយ ពួកគេមិនសមទទួលបានការ លើកលែងទោសនោះទេ។

"បាទចៅហ្វាយ" អាល់ដូ

សង្គមដែលពោរពេញទៅដោយភាពអសន្តិសុខការបែងចែកអំណាចនៅតាមតំបន់កាន់កាប់ដើម្បីអាចឈរជើងរាងខ្លួន ប្រឡូកក្នុងសង្គមងងឹតមិនខុសអីពីយកជីវិតទៅប្រឡែងលេងជាមួយភ្លើង អ្នកខ្លាំងរស់អ្នកខ្សោយគឺគ្មានជម្រើសមានតែផ្លូវស្លាប់មួយមុខគត់!

លី ហ៊ីស៊ឹងបុរសឈាមត្រជាក់ មានខ្សែស្រលាយម៉ាហ្វៀល កំណាចពីកំណើត ស្ថិតក្នុងវ័យ30ឆ្នាំបន្តតំណែងជំនន់ទី3នៃការកាន់អំណាច ប្រមុខមេម៉ាហ្វៀនៃត្រកូលលី។ ហ៊ីស៊ឹងត្រូវបន្តតំណែងមួយនេះបន្ទាប់ពីឪពុកបានចែកឋានស្របពេលខ្លួនទើបតែមានអាយុ13ឆ្នាំ ស្ថិតក្រោមការបណ្តុះបណ្តាលរបស់ លីក្វាន់ជំនិតដៃស្តាំ លី ជេជុង គេមានសមត្ថភាពខុសពីមនុស្សធម្មតា ជំនាញបាញ់កាំភ្លើងមិនដែលភ្លាត់របស់គេធ្វើឲ្យគ្រប់គ្នាញញើត មនុស្សចិត្តដាច់ គ្មានធម៌មេត្តា គេត្រជាក់ណាស់គ្មានអ្នកណាហ៊ានចូលក្បែរនោះទេ ។

"ចៅហ្វាយគម្រោងសាកសង់ការដ្ឋានថ្មីនៅជាយដែន គួរ ចាប់ផ្តើមពីពេលណាទៅ???"

ល្បិចល្បួងស្នេហ៍ Where stories live. Discover now