ពេលល្ងាច ម៉ោង៦:១៥នាទី ថេហ្យុង នឹងជីមីនបានចេញពីរធ្វើការ រួចក៏ដើរទៅកន្លែងសម្រាកដូចជារាល់ដង។ មកដល់ផ្ទះ ថេហ្យុង ដេញអោយជីមីន ទៅសម្អាតមុន រួចគេជាអ្នកដាំបាយធ្វើម្ហូប។
ថេហ្យុង រៀបចំដាំបាយរួច ក៏មកបើកធុងទឹកកក់តូចល្មមមួយដែលដាក់ បន្លែសាច់ត្រីនៅក្នុងនោះ យកមកធ្វើម្ហូប តែពេលបើកភ្លាម ក្លិនឆ្អាបនៃត្រីធ្វើអោយ ថេហ្យុង មានអារម្មណ៍ថាចង់ក្អួត គេរហ័សខ្ទប់ច្រមុះយ៉ាងលឿន។
" ក្លិនអាក្រក់ម្លេះ? "ថេហ្យុង បិតធុងទឹកកក់វិញយ៉ាងជិត ក្លិនត្រីធ្វើអោយគេចង់ក្អួតខ្លាំងណាស់ តើបើកយកយ៉ាងមិចទៅ?
ថ្ងៃនេះក្នុងខ្លួនគេមានអារម្មណ៍ថាប្លែកណាស់ អការៈវិលមុខ ធីងធោង អស់កម្លាំងយ៉ាងមិចមិនដឹង ហើយនៅមកធុំក្លិនត្រីមិនបានទៀត តើគេកើតអ្វីទៅ?
ដោយហេតុធុំក្លិនមិនបាន ថេហ្យុង ក៏ទាញយកម៉ាស់មកពាក់តែម្ដង រួចក៏បើកធុងលូកយកសាច់មាន់ នឹងបន្លែខ្លះសម្រាប់ ឆាបន្លែសាច់មាន់នៅថ្ងៃនេះ។
" ថេហ៍! ឯងពាក់ម៉ាស់ធ្វើអី? "ជីមីន មកពីរងូតទឹកនៅពាងខាងក្រោយផ្ទះ ចូលមកដល់ខាងក្នុងឃើញ ថេហ្យុងពាក់ម៉ាស់ ធ្វើម្ហូប ពិតជាចម្លែកមែនថ្ងៃនេះ។
" ក៏យើងធុំក្លិនមិនបាន បានជាពាក់ម៉ាស់បែបនេះ? "ថេហ្យុង ដៃកំពុងតែញាប់ក្នុងការធ្វើម្ហូប ហើយក៏ឆ្លៀតឆ្លើយតបទៅជីមីន។
" .... "ជីមីន ឈប់និយាយអ្វីតែក៏សង្គេតមើល ថេហ្យុង មិនដាក់ភ្នេក ម្សិលមិញដូចជាមិនអីទេ តែហេតុអីក៏ថ្ងៃនេះប្លែកខ្លាំងម្លេះ ធ្វើម្ហូបពាក់ម៉ាស់?
" រួចរាល់ហើយ "ថេហ្យុង លើកម្ហូបដាក់លើតុ រួចក៏យកដៃបោះខ្លួនដឺលប្រឡាក់នោះតិចៗ តែមិនដោះម៉ាស់ហើយក៏មិនភ្លួកមើលដែរ។
" ជីមីន ឯងភ្លួកម្ហូបនេះបន្តិចទៅ ល្មមឆ្ងាញ់ឬក៏អត់? យើងភ្លួកអត់កើតទេ "
" ឯងកើតអីថេហ៍? ឯងប្លែកណាស់ "
" យើងក៏គិតថាខ្លួនឯងប្លែកដែរថ្ងៃនេះ "ថេហ្យុង ដាក់ខ្លួនអង្គុយជិតជីមីន។
" ចេះតែយ៉ាងមិចក្នុងខ្លួន? ប្រាប់យើងបន្តិចមើល៎ "ជីមីន ចាប់ផ្តើមសង្ស័យអការៈរបស់ ថេហ្យុង ហើយ ធុំក្លិនអ្វីមិនបាន មុខស្លក់ៗបែបនេះ ធ្វើអោយគេចាប់ផ្ដើមគិតច្រើនហើយ។
" ម្សិលមិញដូចជាមិនកើតអ្វីនោះទេ យើងនៅធម្មតាតែថ្ងៃនេះ យើងរាងមានអារម្មណ៍ថាវិលមុខធីងធោង ហើយក៏ពេលនេះធុំក្លិនត្រីហើយចង់ក្អួត ដល់ថ្នាក់ពេលនេះយើងមិនហ៊ានទាំងបើកម៉ាស់ចេញផង "ថេហ្យុង រៀបរាប់ប្រាប់ ជីមីន គ្មានចន្លោះ។
" អការៈដូចអ្នកមានកូន! "ក្រោយស្ដាប់ការរៀបរាប់របស់ ថេហ្យុង ចប់ ជីមីន លាន់មាត់ឡើងយ៉ាងលឿន ច្បាស់ណាស់ អការៈថេហ្យុងដូចជាអ្នកចេញកូនយ៉ាងចឹង។
" ...... "ថេហ្យុង ស្ងាត់ ក្រោយលឺសម្ដីជីមីនរួចមក គេចាប់ផ្តើមគិតហើយគិតទៀត តើអាចដូចជីមីនបិយាយឬក៏អត់? គេភ័យណាស់ សូមអង្វរកំទាន់មកចាប់កំណើតជាមួយគេអី ពេលនេះគេមិនទាន់មានអ្វីនៅឡើយទេ។
" ថេហ៍! យើងធ្លាប់មានអការៈបែបនេះ ពេលយើងទៅមន្ទីរពេទ្យពិនិត្យ ពេទ្យប្រាប់ថាយើងមានកូននេះឯង "ជីមីន ចាប់កាន់ដៃ ថេហ្យុង មកអង្អែលស្រាលៗ ឃើគេស្ងាត់អោនមុខចុះបែបនេះ គេពិតជាបារម្ភពី ថេហ្យុងណាស់។
អាការៈ ថេហ្យុង នេះដូចទៅនឹងគេចេញកូនជាលើកដំបូងខ្លាំងណាស់។
YOU ARE READING
𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)
Acakកម្លោះម៉ាហ្វៀ ព្រាននារីប្ដូរស្រីដូចជាប្ដូខោអាវ តែក៏ត្រូវមកជួបជាមួយនឹងកម្លោះតូចគីម ថេហ្យុង ក៏ធ្វើអោយនាយប្រែជាជាប់ស្នេហ៍គេដកចិត្តមិនរួចត្រឹមមួយរាត្រី... សាច់រឿងប្រដិត🤍 ចន ជុងហ្គុក | គីម ថេហ្យុង _____________________ និពន្ធដោយ:ស្ទេរ៉ា ឡាវេនដឺ ១៨/៨/២០...