សួស្ដី! ខ្ញុំគឺផាក ស៊ុងហ៊ូន ជាសិស្សនៃវិទ្យាល័យមួយ សព្វថ្ងៃនេះណា៎ជាសិស្សពូកែប្រចាំថ្នាក់ទៀតផង គិតមើល៍មានតែអន់អីមិនអ៉ីចឹង? គេគ្រប់គ្នាគិតថាខ្ញុំជាមនុស្សដែលងប់នឹងការសិក្សាស្រួលមិនស្រួលអនាគតទៅប្ដីខ្ញុំជាការងារក៏ថាបាន...។ តែឈប់ប្ដី?? ឆ្ងល់មែនទេ? ក៏ព្រោះតែខ្ញុំនេះជាអូមេហ្គាតូចដ៏គួរឲស្រឡាញ់នោះអី មិនចង់អួតទេ មានប្រុសសង្ហាច្រើនណាស់បានសារភាព និងតាមញ៉ែខ្ញុំ តែខ្ញុំមិនបេតីព្រោះអ្វី?? ខ្ញុំគឺជាចៃប្រលោមលោកប្រភេទស្នេហាមនុស្សប្រុសនិងមនុស្សប្រុសហ្នឹងណា៎ ខ្ញុំនេះលង់ស្នេហ៍តែតួប្រុសក្នុងប្រលោមលោកទេ មនុស្សលើលោកនេះគ្មានអ្នកណាល្អឥតខ្ចោះដូចតួប្រុសក្នុងសៀវភៅឡើយ។ ខ្ញុំមានបន្ទប់សម្រាប់ដាក់សៀវភៅមួយ តែក្នុងនោះពោរពេញទៅដោយប្រលោមលោកចង់កើតជាបណ្ណាល័យហើយ ខំអត់ខំឃ្លានណាស់យ៉ាងណាឲតែបានសៀវភៅអានជីវិតខ្ញុំភ្លឺដូចអំពូលម៉ែត្រអញ្ចឹង។ (ណាគេដូចប្រុសហ៊ូនខ្លះចេញមុខភ្លាម!!)
ទីង!
ខ្ញុំកំពុងតែរៀនសុខៗស្រាប់តែអ្នកនិពន្ធដែលជា idol សំណព្វចិត្តខ្ញុំ គាត់បានផុសថានឹងចេញរឿងថ្មីឆាប់ៗនេះ។ ខ្ញុំដឹងត្រឹមថា idol របស់ខ្ញុំជាមនុស្សប្រុសដែលមានឈ្មោះថា Kage (影) ជាភាសាជប៉ុនដែលមានន័យថាស្រមោលតែគាត់មិនដែលបង្ហាញមុខរបស់គាត់ម្ដងណាឡើយ ពេលខ្លះខ្ញុំក៏ឆ្ងល់ដែរមនុស្សល្បីចាំបាច់អីលាក់មុខដល់ថ្នាក់នេះ? បើបានស្គាល់ពេលណានឹងចាប់ធ្វើប្ដីតែម្ដងហាហា។ ខ្ញុំញញឹមក្បួចហាក់កំពុងគិតថាអាទិត្យនេះគួរតែឆីមីកំប៉ុង ឬពងទាចៀនទៅ?
"ប្រលោមលោកមួយប្ដីមួយហាហា..." ខ្ញុំក៏សើចហួសចិត្តនឹងខ្លួនឯងដែលស្រឡាញ់តែតួប្រុសក្នុងរឿង បើសិនជាតួប្រពន្ធគេអាចចេញមកសួរខ្ញុំបានគេនឹងសួរថា (យ៉ាងម៉េច?? ស្រឡាញ់ពេញចិត្តខ្លាំងណាស់ហេស៎អាប្ដីគេហ្នឹង??)
#មួយអាទិត្យក្រោយមក...
"ទីបំផុតថ្ងៃទីប្រាំបី ខែប្រាំបីជាថ្ងៃដែលខ្ញុំទន្ទឹងរងចាំបានមកដល់ហើយ យេ៎!!!" ខ្ញុំបានកាន់អីវ៉ាន់ចូលទៅក្នុងបន្ទប់របស់ខ្លួនទាំងសប្បាយចិត្តហួសនឹងថ្លែង Limit edition ណា៎មិនមែនលំៗទេ។

YOU ARE READING
EN- One Shorts
RomanceShort novels បែបមនោសញ្ចេតនា មានគ្រប់គូ ហើយអ្នកទាំងអស់គ្នាក៏អាចសុំគូដែលអ្នកទាំងអស់គ្នា ship(Enhypen) ផងដែរ