Part 98 : សោកសៅ

244 40 24
                                    

« ពូកែមាត់ខ្លាំងណាស់ មួយម៉ាត់ពាល  ពីរម៉ាត់ឈ្លើយ បីម៉ាត់គ្មានសីលធម៌ ដៀលខ្ញុំបានណាស់មែនទេ? »
« ល្អ អញ្ចឹងចាំខ្ញុំធ្វើឱ្យនាងដឹងទៅចុះថាទង្វើបែបណាទើបហៅថាគ្មានសីលធម៌យ៉ាងពិតប្រាកដ! » និយាយចប់ភ្លាមគេឱនទៅថើបញីញក់ដើមកនាងឆ្លាស់ទៅមកយ៉ាងវីវក់ នាងកាន់តែរើគេចគេកាន់តែពុះកញ្ជ្រោល  រាងស្តើងខំងាកគេចចង់វិលក្បុងតែក៏មិនអាចគេចផុតពីមាត់របស់គេ

« អា៎!! ហុឹកៗ លោកចង់ធ្វើឆ្កួតស្អីហ្នឹង?!! ឆាប់ឈប់ភ្លាម!! »

« បើឈប់ខានបានបង្ហាញនាងពីទង្វើអសីធម៌ហើយ » គេងើបមុខនិយាយដោយញញឹមឌឺបញ្ឈឺចិត្ត ឱ្យស្រីតូចកាន់តែរើកញ្ជ្រោកខ្លាំងឡើង

« មនុស្សឆ្កួត!! ឆាប់លែងខ្ញុំទៅ!! »
« ជួយផង៎!! ហុឹកៗ អ្នកណាក៏បានដែរជួយខ្ញុំផង អា៎!! បងជី អ៊ំអ៉ីម ជួយខ្ញុំផង!! ហុឹកហ៉ឺ »

« ស្រែកទៅ!! ចង់នាងស្រែកដល់ស្លាប់ទៀតក៏គ្មានអ្នកណាអាចចូលមកជួយនាងបានដែរ យូ ហាណា ម្តងនេះ នាងពិតជាបានជួបទង្វើអសីលធម៌របស់ខ្ញុំយ៉ាងពិតប្រាកដណាស់! »

« អាយយ!! អត់ទេ កុំអ..អឹម!! »មាត់តូចលែងអាចស្រែកបន្តព្រោះគេបានបឺតជញ្ជក់បបូរមាត់នាងភ្លាមៗមិនឱ្យខាតពេលនាំអន្ទះអន្ទែង គេទប់ចិត្តលែងជាប់ហើយ ចង់ប្រដៅក្មេងចេញខ្លះ ឱ្យនាងដឹងថាទង្វើណាខ្លះគួរហៅថាគ្មានសីលធម៌ មិនមែនគេគ្មានអាវពាក់តែគេក៏ត្រូវនាងជេរថាគ្មានសីលធម៌បែបហ្នឹងទេ 

« ហ្អឹម!!...ហ៉ឹក...ហ្អឺ!! » រាងស្តើងចង់ឆ្កួតមនុស្សម្នា ខំប្រកាច់រើទ្រើតៗ តែកម្លាំងយើងស្រីទៅសង្ឃឹមឈ្នះអីគេប្រុសរឹងមាំ គេសង្កត់តែបន្តិចនាងជាប់គាំងដូចរូបចម្លាក់ ជើងក៏ត្រូវគេកៀបណែន ឯដៃក៏ត្រូវគេខ្ទាស់ជាប់ ចំណែកមាត់ក៏ត្រូវបានបំបិទជិតដោយមាត់របស់គេបឺតនាងខ្លាំងៗដូចចង់ស្រូបទាំងវិញ្ញាណរបស់នាងទៅជាមួយ  ស្រីតូចយំសសឹកហូរទឹកភ្នែកដោយអារម្មណ៍ឈឺចាប់ចង់បែកទ្រូង នាងស្អប់អារម្មណ៍មួយនេះខ្លាំងណាស់ អារម្មណ៍ដែលត្រូវគេជិះជាន់ញាំញីវាដូចជានាងជាមនុស្សស្រីគ្មានតម្លៃដែលគេគិតចង់ធ្វើអ្វីលើនាងក៏បាន ទោះកាលពីមុននាងធ្លាប់ខូចខ្លួនបង់ប្រាណឱ្យគេ តែពេលនេះ នាងមិនមែនជាមនុស្សនៅទំនេរដូចពីមុនទៀតឡើយ នាងមានប្តី ហើយថែមទាំងមានកូនទៀតផង គេពិតជាគ្មានសិទ្ធិមកធ្វើរឿងចាប់បំពានយ៉ាងអសីលធម៍បែបហ្នឹងចំពោះនាងទេ មួយវិញទៀតកន្លែងនេះមិនមែនគ្រាន់តែជាក្នុងផ្ទះរបស់នាងតែប៉ុណ្ណឹងទេ តែវាជាបន្ទប់ហើយក៏ជាគ្រែដែលនាងធ្លាប់គេងរួមមេត្រីភក្តីស្នេហាជាមួយស្វាមីបណ្តូលចិត្តរបស់នាង នាងពិតជាទទួលយកមិនបានទេបើគេនឹងធ្វើរឿងមិនគប្បីចំពោះនាងនៅលើគ្រែមួយនេះ នាងសុខចិត្តស្លាប់ខ្លួនក៏មិនចង់មានឈ្មោះជាស្រីផិតក្បត់ប្តីដែរ រាងស្តើងអស់កម្លាំងក្នុងការរើបម្រះ ចិត្តមួយចង់ខាំអណ្តាតឱ្យស្លាប់ តែចិត្តមួយនៅបារម្ភកូន ទើបមិនហ៊ានធ្វើ នាងនៅស្ងៀមគ្មានកម្រើក ទោះគេដកមាត់ចេញពីមាត់របស់នាងក៏នាងមិនជេរស្តីគេទៀតដែរ ទ្រូងនាងសែនចុកអួលណែនទឹកភ្នែកបោលរមិញអត់ឈប់ទៅតាមកន្ទុយភ្នែក ខណៈគេបង្អូសមាត់ទៅថើបឈ្មុសឈ្មុលកញ្ចឹងកសខ្ចីល្វក់របស់នាងជាមួយអារម្មណ៍ងប់ងុលជាងសេពគ្រឿងញៀន រាងកាយនាងនៅតែមានអំណាចពង្វក់យ៉ាងខ្លាំងក្លាមកលើរូបគេ កាន់តែខានបានគ្រប់គ្រងវាយូររាប់ឆ្នាំគេកាន់តែអន្ទះអន្ទែងច្រាស់ច្រាល់ខ្លាំងទ្វេដង គេមិនដឹងត្រូវរៀបរាប់បែបណាទេ ដឹងត្រឹមថាគេឆ្កួត ហើយក៏គ្រប់គ្រងអារម្មណ៍ស្រេកឃ្លានរបស់ខ្លួនមិនបាននៅពេលដែលបានពាល់នេបនិត្យជិតកាយនាង គេឈ្លក់វង្វេងស្ទើរឡប់តែម្នាក់ឯងស្របពេលម្ចាស់កាយមួយនោះគ្មានចិត្តគិតចង់ប្រគល់ក្លិនក្លែបឱ្យគេក្រេបលម្អងសូម្បីបន្តិច ទន្ទឹមនឹងសុងហ៊ុនដែលមុជថើបបង្អូសមុខដល់គល់ទ្រូងរបស់នាងសម្លេងតូចអួលណែនបាននិយាយចេញទាំងទឹកភ្នែក
« សូមមេត្តា កុំធ្វើបាបខ្ញុំអី សូមលោកមេត្តាកុំបំពានលើរូបខ្ញុំ កន្លែងនេះជាបន្ទប់ដែលខ្ញុំនៅជាមួយប្តីរបស់ខ្ញុំ ហើយគ្រែមួយនេះក៏ជាគ្រែរបស់ខ្ញុំនិងគេ សូមមេត្តាផងចុះ ហុឹក មេត្តាកុំធ្វើរឿងខុសសីលធម៌ជាងនេះអី » សម្តីនាងគ្រប់ម៉ាត់បានជ្រៀតចូលយ៉ាងជ្រៅទៅក្នុងសោតរបស់អ្នកដែលកំពុងតែវង្វេងឱ្យគេភ្ញាក់ខ្លួនក្រញាងចិត្តគេកន្ត្រាក់ដូចត្រូវឆក់ដោយខ្សែភ្លើង គេនៅគាំងទ្រឹងបន្តិចទើបសន្សឹមលែងដៃពីដៃរបស់នាងហើយក៏ដកខ្លួនចេញដោយគ្មានការតវ៉ា គេស្វាងសតិមកពេញលេញ សុងហ៊ុនស្ទើរតែដាល់មុខខ្លួនឯងមួយដៃ មុននេះគេបានធ្វើអីទៅ គេប៊ិះតែធ្វើរឿងចាប់បំពានទៅលើប្រពន្ធមិត្តរបស់គេហើយ គិតចុះគិតឡើងគេមានអារម្មណ៍ថាខ្លួនពិតជាគម្រក់ដូចរាងស្តើងដៀលមិនខុសមែន សមហើយដែលត្រូវនាងជេរ គេពិតជាក្រពុលមុខពិតមែន

My two boyfriends ( Completed )Where stories live. Discover now