Part 99 : មិត្ត100ឆ្នាំ

412 35 41
                                    

_________2 ឆ្នាំកន្លងផុតទៅ_________

ទំនាក់ទំនងត្រឹមអ្នកក្រៅរបស់ពួកគេបានប្រែក្លាយជាមិត្តជិតស្និទ្ធ ពេលនេះភ្ញៀវនិងម្ចាស់ផ្ទះ លែងព្រងើយកន្តើយដាក់គ្នាទៀតហើយ ពេលភ្ញៀវមកក៏មានរបស់កាន់ជាប់ដៃមកផ្ញើម្ចាស់ផ្ទះ ចំណែកម្ចាស់ផ្ទះក៏បានត្រៀមនំចំណីឆ្ងាញ់ៗទុកជូនភ្ញៀវរាល់ថ្ងៃមិនដែលខាន ទាំងពីរនាក់បានរាប់អានគ្នាយ៉ាងល្អូកល្អើន ទោះនាងមិនទទួលយកគេក្នុងន័យជាគូស្នេហ៍ តែគេក៏ពេញចិត្តជាមួយសិទ្ធិជាមិត្តដែលនាងផ្តល់ឱ្យ គេបាននិយាយបានលេងជាមួយនាងហើយនិងកូនប្រុសរបស់នាង ដែលចេះដើរចេះនិយាយបានច្រើនគួរសម វាធ្វើឱ្យជីវិតគេកាន់តែមានភាពរីករាយ ។ សុងហ៊ុនតែងចេញចូលផ្ទះរាងស្តើងរាល់ថ្ងៃដូចជាទម្លាប់ ពេលមិនបានទៅមួយថ្ងៃចិត្តគេអន្ទះសាអារម្មណ៍មិនស្ងប់ គេនឹកនាងស្ទើរតប់ប្រមល់តែម្តង ឯរាងស្តើងវិញ ក៏បានទន្ទឹងមើលផ្លូវបានត្រៀមអាហារនិងនំចំណីទុកសម្រាប់គេជានិច្ច នាងចាំមើលផ្លូវគេមិនដែលខាន បើថ្ងៃណាឃើញគេមក នាងក៏រីករាយ តែបើថ្ងៃណាបាត់គេក្នុងចិត្តក៏ចេះតែស្រងូតស្រងាត់ ចាំបាត់ៗ ក៏រឹតតែធ្វើឱ្យក្រៀមក្រំ ទាំងពីរនាក់បានបំពេញន័យឱ្យគ្នាប្រៀបដូចបាយនិងម្ហូប បើមានតែម្ហូបខ្វះបាយក៏យើងមានអារម្មណ៍ថាមិនគ្រប់គ្រាន់ ហើយបើមានតែបាយខ្វះម្ហូបក៏យើងមិនអាចលេបបាយទៅរួច ហេតុនេះទើបត្រូវមានទាំងព្រមដើម្បីភាពចាំបាច់ ។ សភាពទំនាក់ទំនងរវាងពួកគេនៅពេលនេះ បើអ្នកផ្សេងមើលមកពិតជាគិតថាសុងហ៊ុនជាប្តីរបស់ហាណាហើយ តែដឹងអីគេមិនមែនប្តីទេ គេត្រឹមតែជាមិត្តប៉ុណ្ណោះ មិត្តដែលមកលេងផ្ទះនាងព្រលឹមព្រលប់រាល់ថ្ងៃ មិត្តដែលជួយមើលថែនាងពេលនាងឈឺ ហើយក៏ទទួលបានការមើលថែពីនាងវិញពេលគេឈឺ មិត្តដែលចាំជួយជូននាងនិងកូនទៅពេទ្យពេលកូននាងឈឺ មិត្តដែលកូននាងច្រឡំហៅគេថាប៉ាជំនួសឱ្យពាក្យថាពូ មិត្តដែលស្រឡាញ់នាងលើសអ្វី មិត្តដែលស្រឡាញ់កូននាងចេញពីចិត្តទុកដូចជាកូនរបស់ខ្លួន.....ទាំងនេះសុទ្ធតែជាទង្វើផ្ទៃក្នុងនៅពីក្រោយពាក្យថាមិត្តរបស់ពួកគេ ។

My two boyfriends ( Completed )Where stories live. Discover now