Part 100: គ្រួសារីករាយ(ភាគបញ្ចប់) + ការ spoil សម្រាប់រឿងថ្មី🔥

660 40 64
                                    

* ភាគបញ្ចប់សុំមកជាមួយ poster ថ្មីបែបចែងចាំងចង់ខ្វាក់ភ្នែកមួយលេង🙈😁បញ្ជាក់: កូនតុក្កតាស្រីក្នុង poster ហ្នឹងមិនមែនជាតួស្រីទេណា មនុស្សស្រីហ្នឹងadmin ចេះតែថែមទៅកុំឱ្យវាទូលាយពេក🤣 ការពិតតួស្រីអត់មានរូបរាងពិតទេ ព្រោះពេលសរសេរadminអត់បានស្រមៃចេញអ្នកណាឡើយ អាស្រ័យហេតុនេះហើយ អ្នកអានចង់គិតថាតួស្រីជាអ្នកណាក៏បានតាមបេះដូងណា🥰  សូមអរគុណ! ឡូវតភាគចុះ😹

___________

ពេលនិយាយដល់ហើយទាំងពីរនាក់ក៏យករូបមកអួតគ្នា ដំបូងមើលដោយញញឹមតែដល់ពិនិត្យឱ្យច្បាស់ទៅ ពីរនាក់ប្តីប្រពន្ធនាំគ្នាបញ្ឈរភ្នែកឡើងស្លឺងាកមើលមុខគ្នាហើយក៏ឧទានឡើងព្រមគ្នាទាំងភ្ញាក់ផ្អើល

« « ជាក្មេងស្រីតែម្នាក់! »» កំពុងតែមើលមុខគ្នាដោយបេះដូងលោតឌឹកៗ ស្រាប់តែសម្លេងសុីផ្លេឡានបានបន្លឺឡើងមកពីខាងក្រៅ តាមមើលដូចជាមានភ្ញៀវមកលេង សុងហ៊ុននិងហាណាទុករឿងនេះមួយឡែកសិន ហើយនាំគ្នាដើរទៅមាត់ទ្វារដើម្បីចាំមើលថាអ្នកណាមកលេង ពេលទៅដល់ឃើញឡានដែលបើកចូលមកនោះ ពួកគេហាក់ចម្លែកចិត្តបន្តិច

« ឡានអ្នកណាហ្នឹងបង? អូនដូចជាមិនដែលប្រហែលទេ »

« បងក៏មិនប្រហែលដូចគ្នាអូន » ពួកគេឈរចាំមើលដោយក្តីងឿងឆ្ងល់តែពេលឃើញវត្តមានអ្នកដែលចុះពីលើឡានហើយ ការងឿងឆ្ងល់ក្លាយទៅជាការភ្ញាក់ផ្អើលភ្លាមមួយរំពេច រាងស្តើងចំហមាត់សើចយ៉ាងរំភើបចិត្តឡើងស្ទើរមិនគួរឱ្យជឿ

« រីរី?! » យូរីចុះពីលើឡានមកសើចស្ញាចដាក់រាងស្តើង រួចរត់ទៅរកនាងភ្លាមៗទន្ទឹមនឹងនាងក៏រត់មករកដែរ

« ណាណា » ទាំងពីរនាក់ឱបគ្នាណែនដៃ ឱបដោយក្តីនឹករឭកយ៉ាងក្រៃលែងរហូតដល់ស្រក់ទឹកភ្នែក ពេលឱបអស់ចិត្តហើយអ្នកទាំងពីរក៏កាន់ដៃគ្នារួចលោតកញ្ឆេងជុំវង់ដូចកូនក្មេង

«រីរី »

« ណាណា »

ទង្វើរបស់ពីរនាក់ហ្នឹងបានធ្វើឱ្យអ្នកជាប្តីទាំងសង នាំគ្នាឈរអស់សំណើចគ្រវីក្បាលហួសចិត្តនឹងប្រពន្ធ យ៉ាប់ដែរពេលទាំងពីរនាក់ហ្នឹងសុទ្ធតែជាម៉ាក់គេហើយតែបែរជានៅមានចរិតដូចកូនក្មេងមិនប្រែ  សុងហ៊ុនសើចប្រពន្ធរួចក៏ងាកទៅញញឹមដាក់ម៉ានវ៉ុន ចំណែកម៉ានវ៉ុនក៏បានឱនគំនាប់គេដោយក្តីគោរព មិនថាថ្ងៃនេះជីវិតខ្លួនបានវិវត្តន៍មកជាល្អខ្ពង់ខ្ពស់យ៉ាងណា តែម៉ានវ៉ុនក៏គ្មានថ្ងៃភ្លេចគុណចៅហ្វាយដ៏សែនមានគុណបំណាច់ម្នាក់នេះបានទេ សុងហ៊ុនជាអ្នកផ្តល់ជំនួយឱ្យ ហើយក៏ជាអ្នកធានាមើលថែម៉ាក់របស់ម៉ានវ៉ុនទើបម៉ានវ៉ុនអាចចាកចេញទៅសាងជីវិតថ្មីបាននៅថ្ងៃនោះ គុណបំណាច់គ្រប់យ៉ាង ម៉ានវ៉ុននឹងចងចាំគ្មានថ្ងៃបំភ្លេចបានឡើយ ។ ទាំងយូរីនិងប្តីគ្មានការភ្ញាក់ផ្អើលពេលឃើញសុងហ៊ុនជាប្តីរបស់ហាណា ព្រោះពួកគេបានដឹងរឿងពីប៉ាម៉ាក់របស់ហាណាមករួចហើយ ការពិតពេលមកដល់កូរ៉េវិញភ្លាម បាន1ខែយូរីក៏បានទៅរកហាណានៅផ្ទះចាស់ ដែលជាផ្ទះរបស់ហាណានិងJakeប៉ុន្តែ ទីនោះលែងមានមនុស្សនៅហើយទើបទៅរកសួរនាំដំណឹងពីលោកយូនិងអ្នកស្រីយូតាមក្រោយរួចក៏បានដឹងរឿងគ្រប់យ៉ាង ពេលភ្លាមៗពួកគេក៏ពិបាកទទួលយកដែរ តែដល់យូរៗទៅក៏សម្របបានរួចក៏ទទួលស្គាល់ការពិតគ្រប់យ៉ាងដោយស្រឡះចិត្តស្រឡះកាយយ៉ាងគ្មានការសង្ស័យ ។

My two boyfriends ( Completed )Where stories live. Discover now