ភាគទី13 : ខ្ញុំតឿ!! លោកឯងប្រែត!

3.2K 161 6
                                    

#1សប្ដាហ៍បន្ទប់

តាំងពីរថ្ងៃដែលអ្នកស្រីចាស់ស្មីន សួរបែបនោះមករួច ជុងហ្គុក បានបញ្ជារអោយ បេន ចុះទៅកូរ៉េ ស៊ើបរកថេហ្យុង ចង់ដឹងថាគេមានផ្ទៃព្រោះឬក៏អត់ ហើយណាមួយនាយនឹក នឹកគេណាស់ រូបថតដែលរកឃើញក្នុងបណ្ដាញសង្គមមួយសន្លឹកនោះ នាយបានយកវាទៅផ្ដិតដាក់ស៊ុមយ៉ាងស្រស់ស្អាតតាំងនៅក្នុងបន្ទប់ធ្វើការរបស់នាយ។
ពេលភ្នេកសម្លឹងមើលទៅកាន់រូបថតរបស់ ថេហ្យុង នាយប្រែជាមានអារម្មណ៍ល្អ បេះដូងលូតញាប់ខុសធម្មតា លូតញាប់ដូចជាពេលដែលនាយបានជួបស្នេហាដំបូងរបស់នាយ។ ជុងហ្គុក ធ្លាប់មានស្នេហាឬ? មែនហើយ កាលពីរ5ឆ្នាំមុន ជុងហ្គុក ទាក់ទងជាមួយនឹងមនុស្សស្រីម្នាក់ ជុងហ្គុក ស្រលាញ់នាងខ្លាំងណាស់ តាមចិត្តនាងគ្រប់យ៉ាងមិនថានាងចង់បានអ្វីក៏ដោយ តែថ្ងៃមួយនាងបានមកសំបែកពីរនាយ ប្រាប់ថាលែងនៅអង់គ្លេសនេះទៀតហើយ នាងត្រូវទៅរស់នៅកាណាដាជាមួយនឹងគ្រួសារ ពេលនោះចាំថានាយ វានសំអង្វរនាងយ៉ាងណាក៏នាងមិនព្រម នៅយកលេះថា ម្នាក់នៅប្រទេសនេះម្នាក់នោះប្រទេសនោះ គឺមិនអាចទាក់ទងគ្នាបានញឹកញាប់នោះទេ ពេលនោះជុងហ្គុកប្រាប់ថានាយឆ្លៀតទៅលេងនាង 1ខែពីដងក៏បាន តែនាងមិនព្រមនៅតែចង់បែកគ្នានាងប្រាប់ថានាងក៏ឈឺមិនចេញនាយដែរ ដោយសារតែមិនចង់អោយ ជុងហ្គុកពិបាកឡើងចុះទៅរកនាងញឹកញាប់ ទើបនាងសម្រេចចិត្តចាកចេញ ទាំងដែលម្នាក់ឈឺចាប់រាងៗខ្លួន។
កាលនោះ ជុងហ្គុក ឃុំខ្លួងនៅក្នុងបន្ទប់ជិត6ខែដោយសារតែខូចចិត្ត ហើយតាំងពីរពេលនោះមកនាយចាប់ផ្ដើមចេះលេងស្រី ព្រាននារីដូចជាសព្វថ្ងៃ។
ជុងហ្គក បើកថតតុទាញយកប្រអប់បួនជ្រុងដែលមានចងខ្សែបូណ៌ដូចកាដូមួយ យកមកមើល មុននឹងស្រាយវាចេញចេញ បង្ហាញអោយឃើញរូបថតរបស់នាយនឹងនាងច្រើនខ្លាំងណាស់។
ជុងហ្គុក នៅតែរក្សាទុករបស់របរដែលនាងអោយនាយ មិនថារូបថត ខោអាវ នាលិការដែលនាងទិញអោយនាយ នាយយកវាទុកក្នុងនប្រអប់នេះទាំងអស់។
ដៃម្ខាងកាន់រូបថតនាង ដៃម្ខាងទៀតកាន់រូបថតរបស់ ថេហ្យុង ចង់សួរបញ្ជាក់បេះដូងខ្លួនឯងនាពេលនេះ តើនាយគួរជ្រើសអ្នកថ្មី ឬក៏នៅចាំស្នេហ៍ដំបូងរបស់នាយត្រឡប់មកវិញ? ពេលនេះនាយនៅមិនទាន់ដឹងច្បាស់ក្នុងចិត្តខ្លួនឯងនៅឡើយទេ អ្នកណាៗក៏ដឹងថាស្នេហ៍ដំបូងពិបាកបំភ្លេចយ៉ាងណា ព្រោះកំពុងតែពេញស្រលាញ់ សុខៗក៏ស្រាប់តែបែកគ្នាបែបនេះនោះ? ពេលនេះនាយស្រលាញ់ក្មេងប្រុសម្នាក់នោះហើយ តែនាយមិនអាចបំភ្លេចនាងបាននោះទេ តើនាយអត្មានិយមណាស់ត្រូវទេ? នាយមិនអាចបែងចែកដាច់ឡើយថាគួរជ្រើសរើសបែបណា។
ជុងហ្គុក ឈប់បន្តនាយទាញយករូបថតមករៀបចំអោយស្អាតដាក់កន្លែងដើម វិញចាប់ផ្ដើមអង្គុយធ្វើការងារនាយវិញ ណាមួយក៏រកចាំស្ដាប់ដំណឹងពីរ បេន ផង។

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now