រឿង គនំប្រែជាស្នេហ៍
ភាគទី២geminiបាននិយាយរួចនាយក៏បានអង្គុយធ្វើកាងាររបស់ខ្លួន។
+កាត់មកដល់ពេលល្ងាច
ពេលនេះfourthបានចេញពីសាលារៀនហើយ ហើយនាយតូចកំពុងតែដើរត្រឡប់មកកាន់ផ្ទះរបស់នាយវិញ នាយតូចដើរបណ្ដើរច្រៀងលេងបណ្ដើរទាំងសប្បាយចិត្ត (ព្រោះតែគេដើរមកផ្ទះបែបនេះមិនមែនគេអត់អីជិះទេព្រោះតែផ្ទះរបស់គេនៅក្បែរសាលារៀនបែបនេះហើយទើបនាយដើរមករៀននិងដើរទៅផ្ទះវិញចឹងហើយ ពេលខ្លះបងប្រុសរបស់គេក៏ជូនគេមករៀនដែរ)។
ពេលដែលដើរមកដល់មុខផ្ទះគេក៏បានឃើញឡានស៊េរីទំនើបមួយបានចតនៅខាងមុខផ្ទះរបស់គេ គេមិនគិតអ្វីច្រើនក៏បានដើរចូលទៅក្នុងផ្ទះ ពេលដើរចូលមកដល់ខាងក្នុងក៏ឃើញថាមនុស្សជាច្រើននៅក្នុងផ្ទះរបស់គេ គេមិនដឹងនោះទេថាអ្នកទាំងអស់នោះជានរណាមកពីណាព្រោះតែមិនដែលឃើញមុខថែមទាំងមិនដែលធ្លាប់ស្គាល់។
ភ្លាមនោះfourthក៏បានដើរទៅជិតអ្នកម៉ាក់និងបងប្រុសរបស់គេតែនៅរាងឆ្ងាយពីរកន្លែងដែលពួកគេកំពុងតែនិយាយគ្នា ពេលដែលfourthដើរមកកន្លែងអ្នកម៉ាក់របស់គេមានក្រសែភ្នែកមួយគូបានសម្លឹងមើលគេមិនដាក់ភ្នែកសោះឡើយ ក្រសែភ្នែកមួយនោះគ្មានអ្នកណាក្រៅពីgeminiឡើយព្រោះនេះជាលើកទីមួយរបស់គេហើយដែលឃើញមុខកូនពៅរបស់លោកkita។
Gemini|«នេះមែនទេកូនពៅរបស់លោកនោះ»មិនបង្អង់យូរgeminiក៏បានសួរទៅលោកkitaដែលនៅអង្គុយទល់មុខនាយ។
លោកkita|«បាទនេះហើយជាកូនប្រុសពៅរបស់ខ្ញុំ»លោកkitaបានឆ្លើយទៅកាន់geminiវិញទាំងអោនមុខចុះព្រោះតែគាត់មិនហ៊ានប្រឈមមុខជាមួយនឹងgeminiនោះទេព្រោះតែទឹកមុខរបស់គេគឺពពេញទៅដោយកំណាច។
Gemini|«មានអីស្អាតគ្រាន់បើ តើកូនរបស់លោកឈ្មោះអ្វី?»នាយបានសរសើរអំពីសម្រស់របស់fourthទាំងកែវភ្នែកគឺសម្លឹងទៅគេមិនដាក់សោះឡើយ ហើយនាយក៏បានសួរលោកkitaថាកូនរបស់លោកឈ្មោះអ្វីទៀតផង(នែ៎បុិgemលង់ស្នេហ៍k'fotហើយ🤭)
លោកkita|«គេមានឈ្មោះថាFourth Kitawat»
Gemini |«អ៎មានអីឈ្មោះពិរោះតាស៎»នាយនិយាយទាំងទឹកមុខកំហូចមិនដឹងថាក្នុងចិត្តកំពុងគិតអ្វីនោះទេ។
YOU ARE READING
រឿង គុំនំប្រែជាស្នេហ៍"Complete ✅"
Teen Fiction«បងស្អប់អូន បងធ្វើបាបអូនរហូតមកតែហេតុអ្វីបានជាអូនមិនអាចស្អប់បងបានជេមទាំងដែលបងជាមនុស្សបែបនេះ»