ពេលថ្ងៃបានកន្លងផុត ស្បៃរាត្រីបានគ្របដណ្តប់លើពិភពលោកទាំងមូលឲ្យងងឹតហើយនេះក៏ជាវេលាមួយដែលអាចឲ្យមនុស្សគ្រប់គ្នាបានសម្រាកពីធ្វើការដើម្បីគេងយកកម្លាំងធ្វើការងារព្រឹកស្អែកបន្ត។ម៉ោង 9 យប់នាប្រទេសអូស្រ្តាលីនៅក្នុងទីក្រុងមានអគារនិងផ្ទះខ្ពស់ៗជាច្រើន។ភូមិគ្រឹះមួយនៅចំកណ្តាលទីក្រុង បានបង្ហាញពីបន្ទប់ទទួលភ្ញៀវមួយមានមនុស្សប្រុសពីរនាក់កំពុងជជែកគ្នាពីរឿងអ្វីម្យ៉ាង។នាយបានសួរទៅកាន់ប្អូនប្រុសរបស់នាយ
"ឯងគិតច្បាស់ហើយមែនទេថាចង់ធ្វើវាមែន?"
"បាទ...ខ្ញុំនឹងវែកមុខវាឲ្យឃើញហើយឲ្យគេសងគ្រប់យ៉ាង"
"អឹម...បងគ្រាន់តែគិតថាវាគ្រោះថ្នាក់ណាស់សម្រាប់ឯងតែបើឯងសម្រេចដូច្នេះហើយបងនឹងជួយឯង"
"អរគុណបងប្រុស មានតែបងទេដែលយល់ពីខ្ញុំជាងគេ"នាយតូចញញឹមញញែមដាក់បងប្រុសហាក់ស្រឡាញ់យល់គ្នាខ្លាំងណាស់
"ហុឹម ស្អែកត្រូវឡើងយន្តហោះផងឆាប់ចូលគេងទៅ"
"បាទ....បងជេគដូចគ្នាសុបិន្តល្អណា"
*ជេគ??មែនហើយនេះជាបងប្រុសរបស់នាយតូចឈ្មោះ សុីម ជេយ៉ុន ឬ ជេគ ឆ្នាំនេះនាយមានអាយុ 20 ឆ្នាំហើយ។ទោះជាកម្លោះម្នាក់នេះអាយុទើបតែ 20 មែនតែគេម្នាក់នេះបានកាន់កាប់ក្រុមហ៊ុនជាច្រើននៅក្នុងដៃមានទាំងក្នុងប្រទេសនិងក្រៅប្រទេស។
បន្ទាប់ពីនិយាយគ្នារួចបងប្អូនទាំងពីរក៏បំបែកគ្នាដើម្បីទៅសំរាកយកកម្លាំងធ្វើដំណើរឆ្លងប្រទេសនៅព្រឹកស្អែក។
ព្រឹកឡើងម៉ោង 6 នាយទាំងពីររៀបចំខ្លួនរួចរាល់ហើយក៏ចុះមកញុាំអាហារពេលព្រឹកជុំគ្រួសារ។បន្តិចមកបុរសចំណាស់ម្នាក់ដែលជាគ្រួសារគឺលោកសុីមបាននិយាយផ្តែផ្តាំទៅកាន់កូនប្រុសខ្លួន
"ជេយ៉ុន ឯងត្រូវមើលថែខ្លួននិងប្អូនឯងឲ្យល្អឮទេ?"
"បាទប៉ា ខ្ញុំនឹងមើលថែប្អូនឲ្យល្អបំផុតប៉ាកុំបារម្ភអី"
"ល្អ ប៉ាទុកចិត្តលើឯង។ហើយកូនណាស៊ុងហ៊ុនត្រូវតែស្តាប់បងឯងនិយាយ យល់ទេ?កុំរឹងរូសចចេសនឹងបងឲ្យសោះ"
"កូនយល់ហើយលោកប៉ា"នាយតូចក៏ញញឹមទៅកាន់លោកប៉ារបស់ខ្លួន
*ត្រូវហើយនាយតូចដែលមាននាមជាប្អូនប្រុសនាយមានឈ្មោះថា សុីម ស៊ុងហ៊ុន ឆ្នាំនេះគេមានអាយុ 18 ឆ្នាំម្យ៉ាងទៀតក៏ទើបតែបញ្ចប់ការសិក្សាឆ្នាំមុននេះទេ។នាយកម្លោះធំពេញរូបពេញរាង មុខមាត់កាន់តែស្រស់ស្អាត សម៉ដ្ឋរលោងដូចព្រិល ដៃជើងស្រឡូនៗដូចមនុស្សស្រី។ហើយលោកសុីមក៏សែនស្រឡាញ់កូនប្រុសម្នាក់នេះផងដែរ។
អាហារពេលព្រឹកក៏បានបញ្ចប់បងប្អូនទាំងពីរនាក់ក៏បណ្តើរគ្នាចេញពីភូមិគ្រឹះដោយមានប៉ាម៉ាក់ជាអ្នកជូនដំណើរ
"សុខសប្បាយតាមផ្លូវណាកូនទាំងពីរ ហើយទៅដល់ទីនោះកុំភ្លេចខលមកពួកយើងផង"អ្នកស្រីសុីមក៏ឱបកូនៗមុននឹងពួកគេឡើងឡាន
"កូនមិនភ្លេចទេ កូននឹងខលមកម៉ាក់នៅពេលទៅដល់"ស៊ុងហ៊ុន
ឡានបានចេញផុតពីរបងភូមិគ្រឹះហើយអ្នកស្រីនិងលោកសុីមក៏ចូលមកក្នុងភូមិគ្រឹះវិញបន្ទាប់ពីមើលដំណើរឡានរហូតផុតកន្ទុយភ្នែក។
_____________៹_____________
យកតអត់ ភ្លាវតាំងភាគ 1☹️
Write by riyii