រឿង គំនុំប្រែជាស្នេហ៏
ភាគទី៤នៅក្នុងឡានfourthមិនបាននិយាយអ្វីនោះទេនាយតូចតែងតែសម្លឹងមើលទៅខាងក្រៅដោយក្ដីនឹករលឹកដល់គ្រួសាររបស់គេ សូម្បីតែឡើងលើឡានចូលមកដល់ខាងក្នុងក៏គេមិននិយាយរកនរណាដែរ។ gemini បានសម្លឹងមើលមកfourthទាំងទឹកមុខធុញទ្រាន់ព្រោះតែគេស្អប់ទឹកមុខបែបនេះ។
Gemini|«ហុឺយ...តើឯងឈប់ធ្វើមុខបែបនិងទៅតើបានដែរទេ យើងធុញនិងទឹកមុខរបស់ឯងណាស់»
Fourth|«បាទ លោកប្រុស»fourthបានឆ្លើយតបទៅនាយក្រាស់វិញទាំងញញឹមដាក់នាយបន្តិចរួចនាយតូចក៏បានរៀបរឹករៀបខ្លួនអោយបានល្អកុំអោយ gemini ខឹងគេទៀត។
Gemini |«យើងប្រាប់អោយហើយបើឯងហ៊ានតែជំទាស់និងយើង យើងនិងបំផ្លាញគ្រួសាររបស់ឯង»នាយបានគម្រាមពាក្យសម្ដីទៅកាន់fourthព្រោះតែគេមើលទៅfourthជាមនុស្សស្លូតបូតចឹងគេអាចនិងគម្រាមខ្លះទៅកាន់គេព្រោះតែចង់ធ្វើអោយគេភ័យ។
Fourth|«លោកប្រុស កុំធ្វើបែបនិងអីខ្ញុំធ្វើតាមលោកប្រុសគ្រប់យ៉ាងតែសូមលោកប្រុសកុំទៅធ្វើបាបគ្រួសារបស់ខ្ញុំអី»គ្រាន់តែពាក្យគម្រាមតែប៉ុណ្ណឹងfourthសុំអង្វនាយក្រាស់ឡើងភ័យស្លន់ស្លោបាត់ទៅហើយ។
និយាយជាមួយគ្នាមិនបានប៉ុន្មានផងពួកគេក៏បានជិះមកដល់វិមានរបស់geminiបាត់ទៅហើយ ពេលដែលចូលមកដល់ខាងក្នុងfourthបានសម្លឹងមើលជុំវិញខ្លួនមើលទៅអ្នកដែលស្ថិតនៅក្នុងវិមាននេះទាំងភ័យខ្លាចព្រោះតែវាមើលទៅគួរឲ្យខ្លាចដោយសាតែនៅខាងក្នុងគឺសម្បូរទៅដោយឧបករណ៍គ្រឿងអាវុធជាច្រើន។ អ្នកបម្រើនៅទីនេះពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលឃើញfourthមកជាមួយgeminiបែបនេះ អ្វីដែលពិសេសគឺបងៗនិងប៉ាម៉ាក់របស់គេផងដែលព្រោះតែពួកគាត់មិនដឹងថាgeminiយកអ្នកណាមកមិនដឹងមើលទៅគេពិតជាក្មេងខ្លាំងណាស់។
អ្នកស្រីjanning|« gem តើកូននាំអ្នកណាមកនិងហេតុអ្វីក៏ក្មេងម្លេះ»
Gemini|«គឺអាក្មេងម្នាក់នេះជាកូនប្រុសរបស់លោកkitaដែលជំពាក់បំណុលរបស់គ្រួសារបស់ពួកយើងនិងណាអ្នកម៉ាក់ មកពីគាត់មិនមានលុយសងទើបកូនយកកូនប្រុសរបស់គាត់យកមកបម្រើនៅក្នុងផ្ទះនេះ»

YOU ARE READING
រឿង គុំនំប្រែជាស្នេហ៍"Complete ✅"
Teen Fiction«បងស្អប់អូន បងធ្វើបាបអូនរហូតមកតែហេតុអ្វីបានជាអូនមិនអាចស្អប់បងបានជេមទាំងដែលបងជាមនុស្សបែបនេះ»