chapter 25

631 79 12
                                    

មិនអាចទេ-

ជុងហ្គុកស្លុតចិត្តចំពោះទិដ្ឋភាពទាំងនេះ។គេមិនបាននៅប៉ុន្មានថ្ងៃសោះ ហេតុអីក៏រឿងដល់ថ្នាក់នេះ?គេចង់មានន័យថា វាជារឿងធម្មតាដែលក្រុមវិន័យតែងតែចុះឆែកឆេរអំពីថ្នាក់នីមួយៗ តែនេះ-ហេតុអីជាហេសុង?

ក្រោយពិនិត្យរួចរាល់ អ្វីដែលបួងសួងកុំឲ្យកើត វាបែរជាកើត។លទ្ធផលធ្វើតេស្តគឺវិជ្ជមាន!!ទាំងហេសុងនិងជុងហ្គុកគឺស្ងាត់ជ្រាប សាលាក៏មានវិធានការណ៍មិនទុកយូរដូចគ្នា។

ផឹប

"សូម-សូមអង្វរ-កុំ-កុំប្រាប់ឪពុកខ្ញុំអី"ហេសុងលុតជង្គង់ចុះនិយាយទាំងភ្នែកក្រហមដាក់នាយក។

"ខ្ញុំ-ខ្ញុំសុខចិត្តចាកចេញ-តែ-តែកុំប្រាប់គាត់អី"

"ឯងគិតថាក្រដាសនឹងអាចខ្ចប់ភ្លើងបានឬ?នេះជាលិខិតនៃការបណ្ដេញចេញពីសាលា ហើយសល់ប៉ុន្មាន ទុកឲ្យប៉ូលីសជាអ្នកចាត់ចែង"ហេសុងទទួលទាំងដៃញ័រតតាត់។គេកំពុងតែរកកលចង់យំ ខួរក្បាលគេលែងចង់ដំណើរការហើយ គេមិនដឹងថាមានអ្វីកើតឡើងនៅពេលនេះទេ ពាក្យដែលគេបម្រុងនឹងប្រកែកស្វែងរកយុត្តិធម៌ ពេលនេះវាត្រូវបានកប់ចោលបន្ទាប់ពីលទ្ធផលនៃការធ្វើតេស្តគឺវិជ្ជមាន។តើប្រកែកបានន័យអី?តើមានអ្នកណានឹងជឿដែរទេ បើសុខៗទៅប្រាប់ថាមិនបានដឹងអ្វីសោះ?

"បន្ទាប់ពីនេះ ខ្ញុំសុំពេលមួយម៉ោង"ក្រោយសុីញ៉េរួច ហេសុងបានស្នើដល់ខាងប៉ូលីសដែលបម្រុងនឹងនាំគេទៅ។

"គេជាក្មេងល្អ គេនឹងមិនធ្វើផ្ដេសផ្ដាសទេ"សម្ដីរបស់គ្រូបន្ទុកថ្នាក់ហាស្ដីដើម្បីឲ្យប៉ូលីសអាចទុកពេលឲ្យហេសុងខ្លះ។ឃើញដូច្នោះប៉ូលីសក៏យល់ព្រម តែក៏នៅតែឋិតក្រោមការតាមដានរបស់ពួកគេដដែល។ហេសុងទន់ខ្លួនក្រោកលែងរួច គេខំទប់ទឹកភ្នែកដែលបម្រុងនឹងហូរមក។គេនៅតែឆ្ងល់ គេបានធ្វើអ្វី?គេបានភ្លេចខ្លួនដោយប្រការណា?ទើបរឿងរ៉ាវក្លាយជាបែបនេះ?អមទៅដោយភស្តុតាងកំពុងមាន មនុស្សគ្មានអំណាចដូចជាគេមិនអាចធ្វើអ្វីបានឡើយ។ជុងហ្គុកជួយគ្រាហេសុងឡើង។គេដឹងថាហេសុងកំពុងឈឺចាប់ តែគេក៏ឈឺខ្លាំងដូចគ្នា។

Mr.Kim's Secret Where stories live. Discover now