EP17.

9 1 0
                                    

ព្រឹកថ្ងៃថ្មីពន្លឺចាំងតាមស្បៃបង្អួចប៉ះនិងផ្ទៃមុខរលោងដែលកំពុងដេកលង់លក់ត្របកភ្នែកស្តើងចាប់បើកឡើងកែវភ្នែកតូចមើលជុំវិញទីតាំងដែលមិនប្រហែលពីមុនគេស្ទុះងើបឡើងយ៉ាងលឿនទាំងស្លន់ស្លោមិនចាំថាធ្លាប់មកទីនេះពីមុនមកនោះទេ។
"នៅណាហ្នឹង?"សំនួដែលគ្មានចម្លើយរាងតូចរេភ្នែកមើលជុំវិញគេទទួលបានអារម្មណ៍ថាឈឺកញ្ចឹងករទើបលើដៃឆ្វេងមកឈ្លីញីតិចអោយបាត់រោយស្ពឹក។ប្រិបៗ!!សម្រឹបជើងពីខាងក្រៅធ្វើអោយឆាយយ៉ុងប្រុងប្រយ័ត្ននៅពេលទ្វាបើកគេក៏ធូចិត្តដូចដកបន្លាចេញពីទ្រូង
"អូនភ្ញាក់ហើយមែនមកញ៉ាំស៊ុបក្តៅៗ"រាងក្រាស់ឆាងស៊ីដើរចូលមកទាំងមានចាននៅក្នុងដៃរាងតូចចុះពីគ្រែជើងប៉ះការ៉ូត្រជាក់ប៉ុន្តែដូចដែរដឹងគេមិនចាញ់ត្រជាក់នោះទេ
"អង្គុយចុះសិន"រាងក្រាស់ដាក់ចាននៅលើតុហើយទាញកាយតូចអោយអង្គុយនៅសូហ្វានាយដើរទៅបើកទូនៅក្បែរនោះទាញយកស្រោមជើងមួយគូមក
"ពេលនេះត្រជាក់កុំប្រលែងជើងអោយទទេបែបនេះ!!"នាយទាញប្រអប់ជើងតូចមកញីអោយមានកម្តៅរួចពាក់ស្រោមជើងអោយគេ។រាងតូចមើលនាយដោយស្ងប់ស្ងាត់គេយល់ថាពេលនេះគេកំពុងយល់សុបិន។ផាច់!!!នៅសុខៗឆាយយ៉ុងទះកំភ្លៀងឆាងស៊ីមួយដៃលាន់សូរ្យតែផ្លាច់!!
"មិចក៏អូនទះបងអញ្ចឹង?"នាយខ្ទប់ថ្ពាល់ដែលឆាយយ៉ុងទះមើលគេទាំងមិនដឹងខ្យល់អីសុខៗស៊ីមួយដៃកាត់ព្រឹក
"មែនទែនមែនហ្នឹង?"រាងតូចធ្វើមុខស្ញូចស្ញាញសម្លឹងនាយគេស្មានថាយល់សប់តើបានទះនិងបើដឹងថាមែនទែនគេក៏មិនវាយនាយដែរ សុំទោសៗ!!ឈឺហើយមើលទៅមួយដៃមិចនេះរាងខ្លាំងដែរហ្នឹងម៉ាអកសឺដែនុង
"បើចឹងអូនគិតថាអីទៅ...ឈឺខ្លាំងណាស់បងខឹងហើយ"
"មិនមែនទេដឹង....មិញហ្នឹងវៃតិចៗហ្នឹង"
"តិចៗឯងណាឡើងស្ពឹកមុខហើយ"
"សុំទោស~~ចឹងធ្វើមិចបានបាត់ខឹង?"រាងតូចសួនាយទាំងប៉ះថ្ពាល់នាយតិចៗមើលទៅវាយក្រហមបន្តិចពិតមែន។រាងក្រាស់ហុចថ្ពាល់អោយឆាយ៉ុងលើចឹញ្ចើមរាងតាមមិនទាន់ទាល់តែនាយបំប៉ោងថ្ពាល់បានគិតយល់ទើបឱនទៅថើបលួងបន្តិចទៅ
"បាននៅប៉ុន្នឹង?"ឆាយយ៉ុងសួទាំងគេចមុខអ្នកណាមកអោយគេថើបស្រស់ៗចឹងទេស
"ហឹម....ចឹងហុតស៊ុបតិចទៅទាន់នៅក្តៅៗ"នាយដើរទៅលើកស៊ុបពីតុមកទុកនៅមុខរាងតូច
"ចុះយប់មិញខ្ញុំមកដោយរបៀបណា"រឿងរ៉ាវកាលពីយប់ធ្វើអោយគេសេដរាងតូចសួនាយព្រោះចង់ដឹងថាខ្លួនឯងមកដោយរបៀបណាហើយទីនេះជាកន្លែងណា
"កាលពីយប់មិញមនុស្សដេញតាមអូនរហូតបងពិបាកណាស់ទម្រាំយកអូនមកបាន"

គូដណ្តឹងម៉ាហ្វីយ៉ា🍁Where stories live. Discover now