ផ្ដើមរឿង៖លោកខ្យូតម្ល៉េះ!!

186 16 2
                                    

តើអ្នកដឹងទេ បុរសដែលគួរឲ្យខ្លាច ក៏ជាទីចាប់អារម្មណ៍របស់នារី
ឯទៀត តើស្គាល់ទេបុរសម្នាក់ គ្មានអ្នកណាក្រៅពីជីមីន ផាកស៊ឺវៃ
សៀវ ជាបុរសដែលជាទីបណ្ដូលចិត្ដរបស់នារីៗ ។
ជំហានមួយៗបោះពួយទៅកាន់ខាងក្នុងក្រុមហ៊ុន នាយសម្លឹងមើល
ជុំវិញទីនេះយ៉ាងស្ងៀមស្ងាត់ នាយមកមិនផ្ដល់ដំណឹងអ្វីទាំងអស់
សម្រាប់បុគ្គលិក នសាយដើម្បីស្ទាបស្ទង់បុគ្គលិកនៅក្នុងក្រុមហ៊ុន ប៉ុណ្ណោះ ។
" នាងធ្វើស្អីហ្អា...មើលចុះការងារនៅឡើងគគ្នា ពេលណាទើបរួច
របាយការណ៍ឲ្យថ្នាក់លើ " ស្រីម្នាក់កំពុងច្រត់ចង្កេះស្ដីឲ្យនាងតូច
កំពុងឱនមុខចុះ ការងារនាងព្យាយាមធ្វើប៉ុណ្នឹងហើយ នៅស្ដីឲ្យ
នាងទៀត ។
" ខ្ញុំសូមទោស!!ខ្ញុំនិងធ្វើវាឲ្យរួចរាល់ " នាងតូចសូមទោសទាំងញ័រ
បបូរមាត់ នាងមិនបានខុសក៏ដោយ ក៏ត្រូវឱនមុខចុះសូមទោសគេ
ដែលវាមិនអយុត្ដិធម៍ពេកទេ ?
" ហ៊ើយ!!សូមទោសរបស់នាងស៊ីកើត ឆាប់ធ្វើឲ្យលឿនៗទៅ "
" ចាអ្នកគ្រប់គ្រង!! "
ជីមីនឈរផ្អែកខ្នងនិងជញ្ជាំងសម្លឹងមើលសកម្មភាពរបស់អ្នកគ្រប់
គ្រងយ៉ាងស្ងប់ស្ងាត់ ឡើងបុគ្គលិកផ្នែកជំនួយការជំនិតនាយមក
ដល់ភ្លាម ឱនគោរពនាយស្ទើរផ្គាប់មុខទៅមុខហើយ ។
" លោកអគ្គនាយក " ហៃយ៉ាកម្រណាស់ដែលលោកអគ្គនាយកមកមើលផ្ទាល់ មកគ្មានដំណឹងទៀត ចប់ហើយៗ ។
" ហ៊ឹម!!នាងម្នាក់នោះដកចេញ " ម្រាមដៃមាំលើកឡើងចង្អុលទៅ
កាន់អ្នកគ្រប់គ្រងដែលកំពុងដើរយកឯកសារដែលខ្លួនធ្វើយកឲ្យនាងតូចដែលទើបស្ដីឲ្យមុននេះ ការងារខ្លួនឯងម៉េចមិនធ្វើបែបមក
ទម្លាក់ឲ្យអ្នកដទៃហើយ ចរិតក្អេងក្អាងបញ្ចេញឬកពារដូចម្ចាស់ក្រុមហ៊ុន ។
នាយមិនដែលបញ្ចេញអត្ដចរិតអ៊ីចឹងហើយ នេះឬក្រុមហ៊ុនល្បីឈ្មោះដែលសំបូរដោយមនុស្សគ្រប់គ្នាចង់បាន ចង់ចូលធ្វើការបែបជាស្ដង់ដាការងារខូចខាតទាំងស្រុងដោយនាងម្នាក់ ?
" ប៉ុន្ដែលោកអគ្គនាយក នាងធ្វើការយូរ... " គេមិនទាន់និយាយ
បញ្ចប់ប្រយោគផង ជីមីនបន្លឺកាត់សម្ដីនាយភ្លាមៗ ។
" លោកដូចគ្នា!! " ជីមីនមិននិយាយអ្វីច្រើនក្រៅពីដកនាយចេញ ។
" បាទ!! លោកអគ្គនាយក? និយាយលលេងខ្ញុំមែនទេ "
" ចេញទៅ!! " មុខនាយចេះនិយាយលេងមកពីណាមក ស្អីគិតថា
នាយជាមនុស្សកំប្លែងស្ងួតមែន ?
" បាទៗ!! " គ្រាន់លឺសម្លេងសម្លុតរបស់នាយហើយ រហ័សនាំអតីត
អ្នកគ្រប់គ្រងចាកចេញជាបន្ទាន់ ដឹងទេពីរនាក់នេះមានទំនាក់ទំនងអ្វីជាមួយគ្នា គឺពួកគេជាប្ដីប្រពន្ធ វាមិនចម្លែកទេដែលគ្មាននរណាបានរាយការណ៍ពីបញ្ហាមួយនេះនោះ ។
នាយគ្រាន់មិនមានពេលវេលាមកគ្រប់គ្រងសាខាក្រុមហ៊ុនមួយនេះបន្ដិចសោះ ស្រាប់មានការគៀបសង្កត់កម្លាំងបុគ្គលិកហួសហេតុជាពិសេស ការធ្វើការងារលើសកម្លាំងពលកម្ម ។
" ចៅហ្វាយ!! " នាយជំនិតរហ័សមកជិតនាយ រឿងរ៉ាវទាំងប៉ុន្មាន
នាយមិនបានដឹងនោះទេ ទើបឃើញផ្ទាល់ភ្នែកកាលពីមុននេះ ។
" ឯងប្រហែសណាស់!!ស៊ូវ៉ុន " ជីមីនហួសចិត្ដបន្ដិច មិនគួរណាស៊ូ
វ៉ុនប្រហែសចំពោះរឿងតិចតួចនេះសោះ ។
" សូមទោសទាន!! " នាយរវល់ចាប់ចែងការងារទើបគ្មានពេល
វេលាពិនិត្យមើលការងារបុគ្គលិក ទើបបណ្ដោយឲ្យមានរឿងហេតុ
មួយនេះកើតឡើងមក ។
" ហ៊ឹម!! " ជីមីនគ្រហឹមដើមកបញ្ជាក់ពីការមិនពេញចិត្ដ របស់ស៊ូវ៉ុន
តើសូមទោសហើយអាចជួយកែប្រែស្ថានការបានទេ គ្មានទេ ។
" ដោះស្រាយរឿងនេះឲ្យល្អ...ហើយកុំឲ្យមានរឿងហេតុនេះមក
ម្ដងទៀត ហៅនាងម្នាក់នោះមក " នាយបោះសម្ដីប៉ុណ្នឹងហើយដើរ
ទៅជាន់ខាងលើរបស់ខ្លួនបាតើស្រមោល ស៊ូវ៉ុននេះសឹងប្រលឹងទៅស៊ីប្រលិតហើយ ពុទ្ធោ ចៅហ្វាយអើយកាចម្លឹងៗ ។
" ដាយវ៉ា លោកអគ្គនាយកហៅនាង!! " នាយមកក្បែរស្រីតូចប្រាប់នាង ថាចៅហ្វាយខ្លួនចង់ចួប ។
" លោកអគ្គនាយក!! "
" ហ៊ឹម!!គាត់ចង់ចួបនាង "
" ចាបង!! " នាងតូចរហ័សរហួនចោលការងារ ប្រញាប់ទៅចួបរាង
ក្រាស់ តើមានរឿងអ្វីទើបគាត់ចង់ចួបខ្លួន ។
" សួស្ដី លោកអគ្គនាយក!! " នាងតូចគោះទ្វាបីដងហើយរុញចូល
មកខាងក្នុង នាងឱនលំទោនដាក់នាយ ។
" ដាយវ៉ា!!ជាឈ្មោះរបស់នាងត្រូវទេ "
" ចា..អគ្គនាយក!! "
" ហេតុអ្វីមិនរាយករណ៍ពីបញ្ហានៅក្នុងក្រុមហ៊ុន!! " សម្ដីរបស់នាយ
និយាយមកហាក់ដឹងពីហេតុការណ៍នៃបញ្ហារបស់នាងចឹង ?
" ចា!! " ចម្ងល់ពេញខួរក្បាល តើគាត់ដឹងមកពីណាមក ?
" រឿងអម្បាញ់មិញ យើងបានឃើញលឺអស់ហើយ "
" អគ្គនាយកព្រោះខ្ញុំរាយការណ៍ច្រើនដងដែល ប៉ុន្ដែពួកគេគម្រាម
កំហែងខ្ញុំជាច្រើនលើក ទើបរឿងនេះមិនដល់លោកស៊ូវ៉ុន " នាង
ទ្រាំណាស់ ជំនះប៉ុណ្ណោះ រាយការណ៍រាល់ដងត្រូវពួកគេចាប់បាន
ហើយគម្រាមនាង បញ្ឈប់ការងារ ដឹងទេនាងស៊ូណាស់ទម្រាំអាច
ចេញមកខាងក្រៅធ្វើការងារបាន នាងចង់ឈ្នះប៉ារបស់នាងទើបខំ
អត់ធ្មត់និងការងារដល់ម្លឹង ។
" ហ៊ឹម!!យើងតម្លើងប្រាក់ខែឲ្យ ប៉ះប៉ូវរឿងពីមុន " នាយមិនចូល
ចិត្ដធ្វើស្រែលើខ្នងបុគ្គលិកចាំប្របូលផល គ្មានការតបស្នងទេ ។
" ចាអរគុណអគ្គនាយក!! "
" នាងទ្រាំដោយសារប៉ារបស់នាងមែនទេ!! " ជីមីនចងចិញ្ចើមមើលតាមការតុបតែងនិងស្លៀកពាក់របស់នាង ដឹងបាត់ហើយថានាងជាកូនរបស់គ្រួសារមានមួយរូប ប្រហែលចេញមកខាងក្រៅដកស្រង់បទពិសោធន៍ការងារហើយ ។
" អគ្គនាយកមើលដឹង? " ហៃយ៉ានាងខំលាក់ណាស់ តែមើលចុះ
គាត់ដឹងលឿនម្ល៉េះ ។
" ដាយវ៉ា!!ឈ្មោះរបស់នាងកម្រមានណាស់ ជាពិសេសឈ្មោះនិង
ត្រកូលដែលជាគ្រួសារមានអំណាច នាងគិតទៅមើលថាយើងមិន
ដឹងវាដូចជាមនុស្សល្ងង់ពេកហើយ " ជីមីនគ្រាន់ឃើញមុននេះនាយបានឲ្យគេស៊ើបប្រវត្ដិរូបរបស់នាង ត្រឹម២នាទីលោតចូលក្នុង
ទូរស័ព្ទដៃរបស់នាយបាត់ហើយ កុំគិតថាលាក់បានសម្រេច ។
" ដាយវ៉ា ស្ដារស្វៀរ " នាយញញឹមតិចៗ ឈ្មោះនាងលេចធ្លោយ
ណាស់ដឹងអត់ ។
" ចឹងលោកប៉ាថាលោកកាច ចុះមនុស្សកាចឯណាញញឹមញញែម រួសរាយម្លឹងៗនោះ ជួយតម្លើងប្រាក់ឲ្យទៀត " នាងតូចចងចិញ្ចើមនឹកឃើញសម្ដីរបស់ខ្លួន នាងមិនយល់ពីអ្វីប៉ាខ្លួននិយាយ បែបមកចួបគេផ្ទាល់ខុសស្រឡាស់ដូចមេឃនិងដី នាយជួយបុគ្គលិកដូចជានាង ។
" ប៉ានាងថាយើងកាចឬ!! " នាយសម្ដែងធ្វើមុខជាស្លូតបូតសួរនាង តើពិតទេ ? ហិហិ ក្មេងអើយក្មេង ចង់ឈ្នះឪពុកមកធ្វើការក្រុមហ៊ុន
របស់នាយទៅវិញ ។
" ចាពិត!!តែ លោកអត់កាចផង ឡើងខ្យូត " មុខកាចឯណា មើល
ចុះសាច់មុខរលោង ថ្ពាស់ក្រហមតិចៗ បបូរមាត់ស៊ីជម្ពូរ ខ្យូតម្ល៉េះទេ
នាងសម្លឹងមើលមុខអគ្គនាយក រកភាពកាចសាហាវ មិនចេញទេ ។
" ចុះខ្យូតនាងស្រឡាញ់ទេ!! " នាយអស់សំណើចសម្ដីរបស់នាង
ភ្លាមៗ ហើយបន្លំសួរនាងតាមចរិតព្រាននារីរបស់ខ្លួន ។
" ចា? " ហ្អាអីគេអម្បាញ់មិញនេះ ?
" គ្មានអីទេ!! ទៅធ្វើការនាងចុះ " នាយដេញឲ្យនាងទៅធ្វើការវិញ
ចុះ អស់កិច្ចការរបស់នាងហើយ ។
" លោក!! "
" ហ៊ឹម!! "
" សុំប៉ះថ្ពាស់លោកអគ្គនាយកបន្ដិចបានទេ បន្ដិចទេ " នាងតូចហាមចិត្ដខ្លួនឯងមិនបានទេ ថ្ពាស់ប៉ោងៗ នោះតើទន់ប៉ុណ្ណាទៅនាង
ចង់ប៉ះណាស់ ។
" ហ៊ឹម!! " នាយងក់ក្បាលយល់ព្រម ហាសហា នាងគួរឲ្យចាប់
អារម្មណ៍ណាស់មើលចុះ ។
" ទន់ណាស់!!ហិហិ " នាងតូចប៉ះថ្ពាស់នាយបានសម្រេច សើច
ស្ញេញទាំងសប្បាយចិត្ដ ក្លិនគេក៏ក្រអូបពង្វក់ស្មារតីនាងចង់ថើបមុខ
នាយលួចស្រូបយកក្លិនទេលោកអើយលោក ។
" ដាយវ៉ា!! " មើលចុះក្មេងស្រីស្អីប៉ះថ្ពាស់កូនប្រុសគេគ្មានញញើត
ដៃសោះ ច្របាច់អង្អែលថ្ពាស់នាយធ្វើមើលដូចនំហើយ ។
" ថ្ពាស់លោកទន់ណាស់!! អរគុណដែលបានអនុញ្ញាតឲ្យខ្ញុំប៉ះ ខ្ញុំ
ទៅហើយលោកអគ្គនាយកខ្យូត បាយបាយៗ " នាងប្រលែងដៃរួច
ប្រញាប់ចាកចេញ នាងត្រូវធ្វើការបន្ដ ប្រសិននៅទៀតនាងអាច
ប្រើកម្លាំងបាយក្រញិចជីមីនបាន មើលចុះខ្យូតសឹងស្លាប់ហើយ ។
" ស្រីក្លាហាន!! "
រង់ចាំភាគបន្ដ!!
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

លោកផាក វគ្គ០៣ ( តពីទាសករស្នេហ៍ )Where stories live. Discover now