[Part 1]

17 3 0
                                    

"ហឺយ! ប្រធានថ្នាក់នេះវាអស្ចារ្យត្រង់ណាទៅវើុយ! មិនឃើញមានអីល្អត្រង់ណាទេ ក្រក៏ក្រ"

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.



"ហឺយ! ប្រធានថ្នាក់នេះវាអស្ចារ្យត្រង់ណាទៅវើុយ! មិនឃើញមានអីល្អត្រង់ណាទេ ក្រក៏ក្រ"

Thai សិស្សប្រុសដែលល្បីថាស្អាត មាន ពូកែ ហើយក៏ល្បីប្រចាំសាលា នោះ និយាយឡើងខ្លាំងៗ ព្រមទាំងធាក់កៅអីរៀន លាន់លឺសូរប្រាវ ។ ជុំវិញខ្លួនក៏មានមិត្តភក្តិសុទ្ធតែស្អាត សង្ហារ ខ្ពស់ស្រាលះៗ សាច់សរៗ អម សងខាង តែម្នាក់ៗហាក់អត់មានអ្នកណាចង់ឃាត់ប្រុស Thai ពីការបង្ករជម្លោះនេះសោះ ហាក់ដូចជា រឿងនេះកើតឡើងច្រើនលើកច្រើនសារទៅហើយ

សម្តីមុតស្រួចរបស់ Thai ហាក់ដោតចំអារម្មណ៍មនុស្សម្នាក់ទៀតអោយឈប់ស្ងៀម មុននិងបែរមុខតូចៗ សរៗ សក់ត្រឹមគល់ករ ច្រមុះស្រួច មកសម្លឹងស្ទើរសុីសាច់ហួតឈាម Thai ទាំងរស់ កែវភ្នែកដែលមានកញ្ចក់វែនតាគ្រប់ពីលើ តែមិនអាចលាក់បាំងនៅភាពឈឺចាប់ ប្រែក្រហមស្ទើរចេញជាពណ៍ឈាម ហើយក៏និយាយ

"សាលាមានច្បាប់បើអ្នកណាម្នាក់អត់គោរពក៏មិនចាំបាច់មកអើតក្បាលមករៀនទីនេះ ម៉ាក់ក៏មានលុយច្រើនមិនចឹង?" និយាយចប់ក៏បែរចេញពីថ្នាក់មិនខ្វាល់ពីម្ខាងទៀតដែលកំពុងចង់ហក់ទៅដាល់ខ្លួន តែត្រូវមិត្តឃាត់ ។

នៅក្នុងរោងក្បែរសាលាមួយ
"អា Thai ជួបរបស់ពិតហើយវើុយ " Khun កម្លោះ រាងខ្ពស់ ច្រមុះស្រួច សក់ពណ៍ត្នោត និយាយព្រមទាំងសើចចម្អកទៅ Thai ដែលកំពុងធ្វើមុខជូរហួញ ព្រោះ Khun និយាយត្រូវ។
គ្មានអ្នកណាដែលហ៊ានក្អកជាមួយ Thai ម្តងណាឡើយ, ព្រោះអ្នកណាក៏ដឹងថា Thai និងមិត្តភក្តិ ជាក្រុមកម្លោះដែលមានប្រជាប្រិយភាព ព្រោះពួកគេមកទាំងកញ្ចប់ ស្អាត សង្ហារ ជាកូនៗរបស់ហាយសូរប្រចាំប្រទេស ស្ទើរតែមិនបាច់ធ្វើអីក៏មិនខ្វះលុយចាយឡើយ។ អ្នកណាក៏ប្រាថ្នាជិតស្និតជាមួយក្រុមពួកគេ, ជាពិសេសបើសិនជាពួកគេពេញចិត្តនិងអ្វីមួយ សាលាតែងផ្តល់អោយពួកគេមិនដែលទាស់ចិត្ត។

I Hate - Love U Donde viven las historias. Descúbrelo ahora