Part:1 ធ្វេីជាជេយ៉ុន

88 16 2
                                    

"ងាប់ហេីយនាងម្លិះនេះអីក៏សម្បេីមដៃម្លេះ ហេីយជេយ៉ុនក៏អញ្ចឹងដែរ ពេលនាងម្លិះធ្វេីបាបម្តងណា៎មិនចេះអីក្រៅពីយំសោះ បេីសិនជាខ្ញុំវិញប្រហែលផ្គាប់មុខនិងជណ្តេីរពីយូរណាស់ហេីយ " សម្លេងរអ៊ូង៉ូវៗរបស់អ្នកកម្លោះតូចដែលអង្គុយអានរឿងប្រលោមលោកបណ្តេីរលួចជេរប្រទិចបណ្តេីរ ព្រោះនឹកខឹងដែលអ្នកនិពន្ធបង្កេីតសាច់រឿងឪ្យគេជាន់ឈ្លីតួបឋមគ្រប់បែបយ៉ាង

"ស្អីគេ លោកឧកញ៉ាអេីយអីក៏ល្ងង់ម្លេះ នាងម្លិះអ្នកធ្វេីបាបគ្មានអ្នកណាផ្សេងទេ អេីយចង់តែទិញកាំមេរ៉ាដាក់ក្នុងផ្ទះលោកឧកញ៉ាទេ " ជេគអានបណ្តេីររអ៊ូបណ្តេីរ ការអានក៏ចេះតែបន្តទៅមុខពីមួយទំព័រទៅមួយទំព័ររហូតដល់..

"ជេគ ជិះម៉ូតូទៅទិញអីឪ្យម៉ាក់បន្តិច"ម៉ាក់ជេគដេីរចេញពីចង្រ្កានបាយ ស្រែកប្រាប់ជេគដែលកំពុងតែឈ្លក់វង្វេងនិងការអានសៀវភៅ

"បាទម៉ាក់ កូនទៅហេីយ"ទោះជាសាច់រឿងសំខាន់យ៉ាងណាក៏មិនអាចឈ្នះអ្នកម្តាយដ៏សែនកាចដូចខ្លានោះដែលទេីបជេគបង្ខំចិត្តបិទសៀវភៅ ទាញម៉ូតូសំដៅទៅទិញអីបាត់ទៅ

តាមផ្លូវត្រឡប់មកវិញជេគគេមិនបានផ្តោតអារម្មណ៍លេីការបេីកបរនោះឡេីយ ផ្ទុយទៅវិញគេបែរជាកម្រៃថាខ្លួនឯងបានចូលទៅក្នុងសាច់រឿង និងបានចាត់ការមនុស្សដែលគេស្អប់ ជិះមកវិញមិនទាន់ទាំង បាន១៥ នាទីផងក៏ស្រាប់តែជួប...

ផាំង!

សម្លេងឡានបុកម៉ូតូលាន់លឺពេលផ្លូវ ជេគត្រូវបានឡានបុកពីក្រោយដោយសារការធ្វេសប្រហែសរបស់ខ្លួន អ្នកនៅទីនោះក៏ប្រញាប់បញ្ចូនគេទៅមន្ទីរពេទ្យ និងបានប្រាប់ម៉ាក់របស់គេពីហេតុការណ៍ដ៏ភ្ញាក់ផ្អេីលនេះ តែសំណាងមិនល្អជេគគឺបានស្លាប់នៅពាក់កណ្តាលផ្លូវ ដែលធ្វេីឪ្យម៉ាក់ និង ប្អូនប្រុស របស់គេឈឺចាប់យ៉ាងខ្លាំង ពិធីបុណ្យក៏ប្រព្រឹត្តទៅចប់សព្វគ្រប់អស់ នីគីដែលត្រូវជាប្អូនប្រុសរបស់ជេគ ដេីរមេីលទៅក្នុងបន្ទប់របស់ជេគក៏ប្រទះភ្នែកនិងសៀវភៅតែមួយដែលជេគបានអានរួចក៏យកទៅអានបាត់

ចប់

"ស្អីគេនិង ខ្ញុំនៅឯណាហេតុអី្វក៏ជាប់នៅក្នុងទ្រុងមេីលតែសត្វចឹង ជុំវិញក៏ងងឹតទៀត នេះស្លាប់ឬដេកយល់សប្តិនៀក  " ជេគទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏គេនៅតែមានភាព Slay នៅក្នុងខ្លួនបានដែរ

ជំទាវតូច/ Jakehoon Where stories live. Discover now