ភាពលោភលន់ការស្រែកឃ្លានដណ្ដើមអំណាចគ្នាកើតមានគ្រប់សម័យការ រាជវង្សមួយដែលធ្លាប់តែមានភាពស្ងប់សុខចាប់ផ្ដើមមានភាពរង្គោះរង្គើ នៅពេលដែលវត្តមានរបស់រាជនីថ្មីឡើងកាន់អំណាចផ្ដួលរបបគ្រប់គ្រងចាស់ជំនួសឲ្យការគ្រប់គ្រងថ្មី។
" រាជបល្ល័ង្ក មួយនេះជារបស់យើង តទៅអ្នកណាជំទាស់ត្រូវសម្លាប់ចោលគ្មានការលើកលែងទោស" ចូវម៉ាន់
ព្រះរាជបញ្ជារត្រូវបានបិទផ្សព្វផ្សាយទូទាំងព្រះរាជនគរ ប្រជារាស្រ្តហាក់មិនពេញចិត្តជាមួយស្តេចថ្មីប៉ុន្តែគ្មានអ្នកណាហ៊ានជំទាល់ព្រះរាជបញ្ជានោះឡើយ។ ចូវម៉ាន់ជាអគ្គមហេសីរបស់ស្តេច ហ្គោជុន ព្រះនាងបះបោរសម្លាប់ស្វាមីខ្លួនឯងព្រោះតែចង់ផ្លាស់ប្តូរប្រវិត្តសាស្រ្តថ្មី ជាមនុស្សស្រីដំបូងដែលអាចក្លាយជាស្តេចគ្រប់គ្រងនគរបាន។ ប្រាវ!!
"ធ្វើការយូរយ៉ាងនេះទៅហើយ នៅតែតាមរកគេមិនទាន់ឃើញទៀត" ចូវម៉ាន់ បោកកែវបែកខ្ចាត់ខ្ចាយខ្ទាតអំបែងរាយប៉ាយពេញព្រះរាជដំណាក់។
"សូមព្រះរាជទានទោស ខ្ញុំម្ចាស់និងព្យាយាមស្វែងរកព្រះរាជបុត្រឲ្យបានលឿនបំផុត" សេនាប្រមុខ អ៊ុនជូនឱនគំនាបស្ទើដល់ដីចំពោះការធ្លោះធ្លោយធ្វើការមិនបានសម្រេចជូនចូវម៉ាន់។
"ឃើញគេនៅកន្លែងណា សម្លាប់គេចោលនៅកន្លែងនោះទៅ វត្តមានរបស់គេអាចធ្វើឲ្យ រាជបល្ល័ង្ករបស់យើងរង្គោះរង្គើ " ចូវម៉ាន់
"ទទួលព្រះរាជបញ្ជា" សេនាប្រមុខ អ៊ុនជូន
កណ្តាលយប់ស្ងាត់ នៅក្នុងព្រៃឬស្សីមានពលទាហានមួយក្រុមកំពុងរុករករាតត្បាត ដើម្បីស្វែងរកព្រះរាជបុត្រ evan ដែលជាបុត្រាច្បងរបស់ ស្តេចហ្គោជុន ទ្រង់បង្ខំចិត្តភាសព្រះកាយ ព្រោះមិនអាចទប់ទល់វាយឈ្នះជាមួយកងទ័ពរបស់ ចូវម៉ាន់ដែលមាន។
ចូវម៉ាន់ សន្សំពិសលួចបង្កើតកងទ័ពជាសម្ងាត់អស់ជាច្រើនឆ្នាំត្រៀមវាយលុយដណ្តើមអំណាចពីស្តេច ហ្គោជុន។ មាននាមជា អគ្គមហេសី ប៉ុន្តែមិនទទួលបានការសព្វព្រះទ័យ ដំបូងឡើយ ចូវម៉ាន់ ជាកូនស្រីរបស់ មហាឧបរាជដែលទទួលបានការរៀបចំផ្សំផ្គុំពីស្ដេចជំនាន់មុនឲ្យរៀប អភិសេកជាមួយស្តេច ហ្គោជុន។