[វគ្គទី 4]

8 3 0
                                    


ក្រឡេកមើលមកបន្ទប់ពេទ្យរបស់យើងវិញកន្លងទៅរយះពេលមួយអាទិត្យហើយចាប់តាំងពី និស្សិត 2 នាក់នេះត្រូវបានលោកគ្រូពិន័យអោយមកសំអាតជារាងរាល់ថ្ងៃ។ មិនអោយរំលងមួយថ្ងៃឡើយដែលម្នាក់ក្នុងចំណោមសិស្ស 2នាក់នេះផ្តល់រឿងអោយភ្ញាក់ផ្អើលមិនដែលដាច់ 

ហឺុយ!!!

ទឹកមុខហួសចិត្តជ្រួញចិញ្ចើម បូករួមជាមួយនិងងើយឆ្ងល់កំពុងកើតឡើងលើមុខប្រធានថ្នាក់

មិនអោយភ្ញាក់មិចសុខៗក៏មានមនុស្សមួយក្រុមមកពីណាមិនដឹងទេ កំពុងបោសសម្អាត បោសច្រាស សព្វទីកន្លែង គ្រប់កន្លៀតកៀនកោះរៀបរយបាន 80% ទៅហើយហាក់ដូចជាពួកគេបានមកសម្អាតនៅទីនេះកន្លះម៉ោងមុនម្ល៉េះ ។ កំពុងឈរឆ្ងល់និងរូបភាពដែលកំពុងកើតឡើងចំពោះមុខគេ សម្លេងដែលស្តាប់លឺពេលណារំខានត្រចៀកពេលហ្នឹងបន្លឺឡើងពីក្រោយខ្នង

"យ៉ាងម៉េចដែលស្អាតទេលោកប្រធាន! "

"នេះវាយ៉ាងមិច?" Nex និយាយទាំងបែរមកប្រឈមមុខនិងអ្នកនៅទាល់មុខ

"អៅ! នេះមិនឃើញទេហី ថាមានគេសម្អាតអោយយើងរួចហើយ តទៅមិនចាំបាច់ហត់មកសម្អាតតទៅទៀតទេ"

"តែវាជាតួរនាទី ម៉េចក៏អោយគេធ្វើជំនួស?"

"អើ ណា៎ យ៉ាងណាក៏វាជារឿងល្អមិនចឹង?

"ចុះបើលោកគ្រូដឹង

"បើហែងអត់ប្រាប់អ្នកណាដឹង, ទុកពេលហ្នឹងទៅហ្វឹកហាត់ការប្រកួតសិស្សឆ្នើមល្អជាង ព្រោះជិតដល់ពេលហើយ" thai និយាយព្រមទាំងញាក់ចិញ្ចើមដាក់ព្រឺតៗ ធ្វើអោយម្នាក់ទៀតដែលមិញហ្នឹងចង់ទន់ចិត្តទៅហើយបែរជាមកជ្រេញចង់ដាក់ម៉ាដៃ

ត្រូវហើយ មួយរយះពេលនេះគេអារម្មណ៍ស្មុគស្មាញព្រោះការប្រកួតសិស្សឆ្នើមជិតមកដល់ ម៉ាក់ប៉ា ខាងសាលាម្នាក់ៗសុទ្ធតែផ្តល់ការរំពឹងទុកខ្ពស់ដល់ Nex ក្នុងការដណ្តើមយកជ័យលាភីមកអោយសាលា។ ទៅដល់ផ្ទះ Nex ក៏ត្រូវរៀនដល់យប់ៗជ្រៅ ហើយនៅសាលាត្រូវមាននាទីជាប្រធាន ទាំងមានពិន័យជាប់ខ្លួនទៀតដូច្នេះធ្វើអោយពេលវេលាហ្វឹកហាត់មិនសូវមានច្រើន។

មកដល់ចំណុចនេះ Nex ក៏ស្ងាត់មាត់ជ្រៀបទោះមនុស្សដូចគេជាមនុស្សគោរពសច្ចៈមិនដែលកុហក ក៏មិនដែលយករួចខ្លួនលើរឿងអស់ហ្នឹង តែសំណើរដែល Thai និយាយមកហាក់ដូចជាផ្តល់ប្រយោជន៍អោយគេច្រើនដែរ, ប្រហែលមិនអីទេដឹងគ្រាន់តែអោយគេសម្អាតជំនួស ហើយយើងកុំប្រាប់សាលាទៅ

"តែមានលក្ខខណ្ឌមួយ....." thai និយាយពេលឃើញ Nex មិនបានប្រកែកអីម៉ាម៉ាត់

គិតហើយថាអាមនុស្សដូចគេមិនដែលចិត្តល្អមិនចង់បានអីតបស្នងទេ សុខៗចិត្តល្អក៏ត្រូវមានអីបង្កប់ក្នុងហ្នឹងជាមិនខាន

"ឯងត្រូវធ្វើតាមយើងគ្រប់រឿង លុះត្រាឯងអាចប្រលងជាប់...." Nex ហួសចិត្តពេលលឺលក្ខខណ្ឌខ្សែលើរបស់អាម្សៀរនេះ "គ្រប់រឿង? មិនហៅអ្នកបម្រើរតែម្តងទៅ ម៉ាអាចិត្តបាប ចុះបើប្រើយើងអោយទៅធ្វើរឿងមិនល្អគិតមិច ?ក្នុងចិត្តចង់បដិសេធណាស់ តែពេលគេគិតដល់រឿងប្រលង និងរឿងសម្អាតនេះ ឈឺក្បាលខ្លាំង វិលមុខរហូតឆ្លើយដោយខ្ចឹលគិតច្រើន

"បាន ព្រោះដឹងស្រាប់ហើយយើងនិងជាប់មិនខាន"  Nex ដើរចេញទៅអង្គុយនៅតុម្ខាងទៀត រង់ចាំអោយគេសម្អាតនិងអាលទៅផ្ទះ ព្រមទាំងបើកសៀវភៅយកលំហាត់មកធ្វើមួយសន្លឹកហើយមួយសន្លឹកទៀត, ឯម្នាក់ទៀតក៏ដើរមកដាក់ក្បាលដេកលើតុដែល Nex កំពុងរៀន ធ្វើអោយលោកប្រធានគ្រវីក្បាលហួសចិត្តនិងរឹកពារដេកមិនចេះឆ្អែតរបស់គេ

ម៉ោងដើរលឿនណាស់ ការសម្អាតក៏រួចរាល់ តែគ្មានអ្នកណាមានចិត្តចង់ដាស់គេអោយក្រោកឡើងសោះ ធ្វើអោយអ្នកដែលដេកលក់មុននេះភ្ញាក់ឡើង គេទើបដឹងថាគេមិនបានគេងលក់ម្នាក់ឯងឡើយ ប្រទះភ្នែកនិងមនុស្សដែលនៅពីមុខខ្លួនកំពុងគេងលក់ស្កប់ស្កល់ហាក់ដូចជាមិនសូវបានគេង ទឹកមុខហត់នឿយបញ្ជាក់ពីភាពអស់កម្លាំងខ្លាំងដូច្នេះមិនគួរមានអ្នកណាដាស់មិនចឹងអាចនិងគ្មានជីវិតរស់

បបូរមាត់ផ្កាឈូកដែលមិនញញឹមសោះក៏អាចទាក់ទាញចិត្តគេបានយ៉ាងនេះ ភ្នែកដែលបិតជិតឈឹងរបស់គេធ្វើអោយអ្នកមើលញាប់ញ័រពេលគេបានសម្លឹងជិតៗបែបនេះ, មុខមាត់ទាំងមូលកំពុងសន្តំអារម្មណ៍គេ មិនយូរទេមុខកំលោះមានប្រជាប្រិយប្រចាំសាលាពេលនេះខិតមកជិតដល់មុខប្រធានថ្នាក់យើងទៅហើយ

ជិតណាស់ ជិតដល់មែនទែនហើយ ......

ខ្វាក!!! ភ្នែកមូលធំៗស្រាប់តែបើកខ្វាកឡើង

"ធ្វើអីហ្នឹងអាក្របី!!"

I Hate - Love U Hikayelerin yaşadığı yer. Şimdi keşfedin