ភាគទី១១ ៖ រៀបចំខ្លួនចាំអ្នក

434 103 11
                                    


     គេថាមនុស្សស្រលាញ់គ្នាយូទៅមុខស្រដៀងគ្នា ចុះបើមនុស្សមិនស្រលាញ់គ្នាតែមុខស្រដៀងគ្នាម៉េចវិញ?
     “ឆ្កួតទេអី? សុខៗចង់មកញ៉ែម៉េច? គិតថាមនុស្សគ្រប់គ្នាសុទ្ធតែចិត្តងាយមែន? ឡប់!” ជេគរអ៊ូម្នាក់ឯងនៅក្នុងបន្ទប់ បន្ទាប់ពីរត់គេចពីប្ដីក្លែងក្លាយរួចរាល់។
     “ញ៉ែខ្ញុំនឹងហ៎?” ជេគស្ទុះទៅឆ្លុះកញ្ចក់។
     “មានទៅអន់អី” ជេគបង្វិលខ្លួនចុះឡើង អូមេហ្កាដូចជាគេ ស្អាតក៏ស្អាត ឆ្លាតក៏ឆ្លាត គ្មានរឿងអីដែលថាស៊ុងហ៊ុនមិនឈ្លក់វង្វេងនោះ? បង្វិលខ្លួនចុះឡើងទ្វារបន្ទប់ក៏ត្រូវបានបើក គឺស្រីបម្រើមួយក្រុមកំពុងតែរៀបចំអីវ៉ាន់របស់ជេគទៅបន្ទប់ផ្សេង តែភ្លាមនោះ...
     “មិនបាច់រើទេ ខ្ញុំចង់នៅជាមួយប្ដីរបស់ខ្ញុំ ចាំជួយប្រាប់ម៉ាក់ក្មេកខ្ញុំផង” ស្រីបម្រើទាំងនោះមើលមុខគ្នាទៅមកទៅមក មិនយល់ពីអ្វីដែលជេគចង់បានឡើយ ម្ដងបែបនេះ ម្ដងបែបនោះ តាមចិត្តគេមិនទាន់ពិតមែន។
     គ្រាន់ស្រីបម្រើនោះចេញទៅផុត ជេគក៏ដកដង្ហើមធំរួចក៏លួចញញឹមម្នាក់ឯង។ មាត់និយាយថាមិនត្រូវការគេ តែក្នុងចិត្តគិតផ្សេងទាំងអស់។
     “នរណាទៅល្ងង់ដោះលែងលោកនោះ ស៊ុងហ៊ុន ផាក” ជេគញញឹមតិចៗ ដ្បិតថាកន្លងទៅមើលមកគេដូចជាមិនចាប់អារម្មណ៍ស៊ុងហ៊ុន តែការពិតទៅមិនមែនដូច្នោះឡើយ គ្រាន់តែលែងចរិកញីបន្តិចតែប៉ុណ្ណោះ។

     ៙៙៙
    ងាកមលមើលគូស្វាមីអ្នកជំនួញឯណេះវិញ។ ជុងវ៉ុនចាប់តាំងពីថ្ងៃដែលមានរឿងចូលប៉ុស្ដិ៍ប៉ូលីសមក ជេយ៍គេមិនដែលបណ្ដោយឱ្យភរិយារបស់ខ្លួនចេញទៅណាទៀតទេ។
     “ជេយ៍ អូនចង់ចេញក្រៅ” ជុងវ៉ុនញញឹមតិចៗហាក់មិនសូវយល់ពីបំណងស្វាមីរបស់ខ្លួនសូម្បីតែបន្តិច។ ជេយ៍ដែលកំពុងតែចងក្រវ៉ាត់ក បានត្រឹមតែពន្លែងដង្ហើមធំចេញទៅ។
     “បងខ្លាចថាអូន មានបញ្ហាម្ដងទៀត បងមិនចង់ឱ្យអូនមានបញ្ហាច្រើនជាងនេះទេ” ជុងវ៉ុននៅតែងរងក់នឹងស្វាមីរបស់ខ្លួនមិនព្រមឈប់ទាល់តែសោះ ចំណែកជេយ៍ផ្ទាល់ក៏ដឹងខ្លួនថាគេហួសហេតុបន្តិចដែល តែគ្រប់យ៉ាងក៏ដើម្បីតែភរិយាយតែមួយគត់។
     “ជេយ៍ អូនធំហើយ” ជុងវ៉ុនចុះពីលើពូ ដើរទៅឱបចង្កេះប្ដីរបស់ខ្លួនទាំងទឹកមុខកំសត់ និងគួរឱ្យស្រលាញ់ជាទីបំផុត។
     “កុំគិតថាយកមុខកំសត់ៗរបស់អូន មកបោកបងឱ្យសោះ បងមិនបណ្ដោយអូនទៀតទេ” ជេយ៍ទាញដៃជុងវ៉ុនចេញបន្ដិច រួចក៏ឱនទៅថើបថ្ងាសភរិយាខ្លួនថ្នមៗដោយក្ដីស្រលាញ់។ ជុងវ៉ុនគេនៅតែមិនសុខចិត្ត ដដែល មិនសុខចិត្តដែលគេមិនអាចចាកចេញពីផ្ទះបានបែបនេះ។
     “ខ្ញុំមិនបានយកមុខទៅទាក់ទាញបងទេ តែអូននិយាយពិតមែនណា” ជុងវ៉ុននៅតែធ្វើញិកញ៉ក់ដាក់ស្វាមីរបស់ខ្លួនដដែល គិតថាស្វាមីរបស់ខ្លួននិងចិត្តទន់ជាងនេះ។
     “បងត្រូវទៅធ្វើការ អូននៅផ្ទះចុះ ហើយកុំឱ្យបងដឹងឱ្យសោះថាអូនចេញទៅបង្ករឿងនៅទីណាទៀតនោះ” ជេយ៍នៅតែតឹងរឹងចំពោះភរិយារបស់ខ្លួន វាមិនហួសហេតុពេកទេដឹង?
     “អូនមិនមែនជាបក្សីទេ អូនចង់ចេញក្រៅ អូនចង់ដឹងពីពិភពលោកខាងក្រៅ បងកុំធ្វើបែបនេះដាក់អូនបានអត់?” មិនថាជុងវ៉ុនខំនិយាយប៉ុណ្ណាទេ ជេយ៍នៅតែធ្វើហីៗមិនខ្វល់ពីជុងវ៉ុនដដែល។ រៀបចំខ្លួនរួចរាល់ជេយ៍ក៏ដើរចេញទៅធ្វើព្រងើយ ទុកឱ្យជុងវ៉ុននៅខូចចិត្តតែម្នាក់ឯង។
     “ទៀតហើយ! បងធ្វើបែបនេះដាក់អូនទៀតហើយ” ជុងវ៉ុនស្រាប់តែពិបាកចិត្តទៅមួយរំពេច មិននឹកស្មានថាជេយ៍និងធ្វើបែបនេះដាក់គេទៀតសោះ។

    កន្លងទៅជាច្រើនម៉ោង វិលចុះ វិលឡើងងាធ្រាត្រយប់ជ្រៅក៏បានចូលមកដល់។ ជេគយប់នេះរៀបចំខ្លួនបានយ៉ាង ស្រស់ស្អាតដើម្បីនៅចាំទទួលស៊ុងហ៊ុនរបស់ខ្លួន។
       “រៀបរឹកយ៉ាងណាទៅ ទើបសម?” ជេគស្ថិតនៅក្នុងរ៉ូបដៃមួយពណ៍ខ្មៅ។ ឈរចុះឡើងមួយសន្ទុះហើយ ដូចជាមិនឃើញបានផលសោះ។
     ក្រាក!
     សុងហ៊ុនបើកទ្វារចូលមកថ្នមៗ ខ្លាចថាគេនិងបនង្កសំឡេងរំខានដល់ភរិយារបស់ខ្លួន តែនរណាទៅដឹងថា។
     “តែងខ្លួនស្អាតយ៉ាងនេះ ទៅចួបនរណាឬ?”ស៊ុងហ៊ុនសួរនាំដូចទម្លាប់ ព្រោះគិតថាភរិយារបស់ខ្លួនចេញទៅក្រៅទៅចួបជាមួយអ្នកអ្នកនោះ អ្វីបែបនេះ។ ចំណែកជេគឃើញស៊ុងហ៊ុនសួរនាំប្លែកៗបែបនេះក៏ពេបមាត់បន្តិច បន្តួចដែរ។
     "មើលមកខ្ញុំជាមនុស្សបែបណា? ឃើញខ្ញុំស្លៀកពាក់ស្អាតបាតមិនគិតថាខ្ញុំចាំលោកទេឬ? គិតថាខ្ញុំត្រូវតែចេញក្រៅមែនទេ?" មិនគិតយូរឡើយអ្នកដែលជាភរិយាពន្លែងសម្ដីចេញទៅទាំងកំហឹង។ ស៊ុងហ៊ុនផាំងបន្តិចបានន័យថា ជេគរៀបចំខ្លួនដើម្បីចាំគេឬ?
បានន័យយ៉ាងដូចម្ដេចទៅ?

បានតែតិចទេឡើប

បងជារបស់អូន Where stories live. Discover now