ខ្ញុំមិនដឹងថាវាបានកន្លងហួសយូរប៉ុណ្ណានោះទេ ខ្ញុំមានអារម្មណ៍ថាភ្នែករបស់ខ្ញុំបើកលែងចង់រួចហើយ។បើទោះជាខួរក្បាលនិងបេះដូងបានប្រាប់ឲ្យខ្ញុំរងចាំបន្ត តែរាងកាយខ្ញុំហាក់មិនអំណោយផលនោះទេ។
គិលានុបដ្ឋាយិកាម្នាក់បានដើរមកលួងលោមដល់ហាជុន។នាងនិយាយប្រកបដោយសម្ដីផ្អែមល្ហែម
"បើលោកអ៊ំងងុយ លោកអ៊ំអានសម្រាន្តបាន។កូនរបស់លោកអ៊ំនឹងមកដល់នៅពេលដែលលោកអ៊ំភ្ញាក់"នាងបានចាក់ថ្នាំនៅពេលដែលហាជុនភ្លេចខ្លួន។មិនយូរប៉ុន្មានប្រសិទ្ធភាពនៃថ្នាំក៏បានបញ្ចេញឥទ្ធិពលបណ្ដាលឲ្យហាជុនលង់លក់នៅក្នុងដំណេកដោយមិនដឹងខ្លួន។
នាថ្ងៃស្អែកបានឈានមកដល់ វាពិតជាដូចអ្វីដែលនាងនិយាយថា"កូនរបស់គាត់នឹងមក"តែមិនមែនជាកូនប្រុសពៅរបស់គាត់ឡើយ។
"ថេយ៉ុង"វត្តមានរបស់កូនច្បងធ្វើឲ្យគាត់ហាក់ត្រេកអរជាពន់ពេក។ហាជុនញញឹមបន្តិច គាត់ចង់ប៉ះថេយ៉ុង គាត់ចង់ឱបថេយ៉ុង គាត់ចង់ប្រាប់ថានឹក។កាលពីជួបគ្នាកាលនោះគឺវាជារឿងទាន់ហន់ គាត់មិនបានធ្វើអ្វីដើម្បីបំបាត់ភាពនឹកចំពោះថេយ៉ុងឡើយ។ភ្លាមៗ គាត់គ្រាន់តែចង់និយាយថា"សុំទោស"។
"ភ្លាមៗខ្ញុំបានបញ្ជូនហេសុងឲ្យទៅអាមេរិចដើម្បីរៀនបន្តរយៈពេល5ឆ្នាំ ដូចនេះតួនាទីបន្តដើម្បីមើលថែលោកគឺខ្ញុំរ៉ាប់រងជំនួសគេ"
"ហេតុអី?ប៉ាចង់មានន័យថាវាដូចជាលឿនពេកហើយ ហេតុអីក៏ប៉ាមិនដឹង?"
"ពេលនេះលោកក៏ដឹងហើយ"
"គេបានចាកចេញហើយឬ?ប៉ាគួរតែខលទៅគេដែរទេ?"
"មិនបាច់នោះទេ នៅខាងសាលាគឺតឹងរឹង ទូរសព្ទគឺត្រូវបានដកហូត គ្រាន់តែរងចាំ5ឆ្នាំលោកនឹងបានជួបគេ"វាដូចជាភ្លាមៗដូចទៅនឹងអ្វីដែលគាត់និយាយពិតមែន។
"អរគុណថេយ៉ុង-ប៉ា-ប៉ាគ្រាន់តែសប្បាយចិត្ត ព្រោះកូនអាចជួយឲ្យប្អូនបានរៀនបន្តនៅស្រុកក្រៅ។ប៉ាដឹង-ប៉ាដឹងថាប៉ាធ្លាប់ខុសលើកូន ប៉ាដឹងថាប៉ាបានធ្វើខុសធ្ងន់មិនសមនឹងលើកលែង តែ-តែប៉ាគ្រាន់តែចង់សុំទោសកូន-ប៉ានឹកកូន ប៉ាមិនចង់ឃើញគ្រប់យ៉ាងបន្តទាំងបែបនេះទេ"ភ្លាមៗគាត់ស្រាប់តែញ័រខ្លួន ទឹកភ្នែកមកពីណាមិនដឹងបែរជាហូរស្រក់មកជាបន្តបន្ទាប់។ឃើញដូច្នោះថេយ៉ុងឈោងដៃទាញគាត់មកឱបយ៉ាងណែន។ហាជុនបន្តយំនៅលើស្មាកូនប្រុសច្បងរបស់គាត់។វាអាចថាគាត់រឹងមាំគ្រប់គ្រាន់ហើយ គាត់ចាប់ផ្ដើមនឿយនឹងភាពរឹងមាំរបស់គាត់កន្លងមកដោយស្ថិតក្នុងគ្រួសារមិនពេញលេញ ពេលនេះគាត់គ្មានសម្ថភាពនឹងបន្តភាពរឹងមាំមួយនេះទៀតនោះទេ។