Part 1

3 0 0
                                    

*09 មិនា 2024

"ហេតុអីក៏ម៉ាក់ធ្វើបែបនេះទាំងដែលខ្ញុំមិនចង់"អនុ

"ឯងត្រូវតែស្ដាប់ម៉ាក់ណាអនុ ឯងធំហើយឯងត្រូវតែរៀបការ"លោកស្រីហ័រ

"លោកប៉ា"អនុនិយាយចង់ឲ្យប៉ារបស់គេជួយ

"កូននុកូនត្រូវតែស្ដាប់តាមម៉ាក់របស់កូនណា"លោកប្រុសឈី

"តែលោក"អនុនិយាយមិនទាន់ចប់ផងប៉ារបស់គេក៏ដើរទៅបន្ទប់បាត់

"កូននុ អនាគតប្រពន្ធរបស់កូនទាំងស្អាត ទាំងឆ្លាត ទាំងពូកែ កូនគួរតែសាកល្បងទៅជួបនាងសិនទៅ"

"ម៉ាក់ហា៎!ម៉ាក់គួរតែឲ្យកូននៅធ្វើការសិនទៅ"អនុ

"អនុ!កូនមានអាយុ29ឆ្នាំហើយណាកូនក៏ធ្វើការច្រើនហើយដែរដល់វ័យដែលកូនត្រូវរៀបការហើយ"និយាយចប់លោកស្រីហ័រក៏ដើរទៅបន្ទប់ដើម្បីកុំឲ្យអនុប្រកែកបានទៀត...)

*10 មិនា 2024

"អរុណសួស្ដីកូននុ"លោកប្រុសឈី

"អរុណសួស្ដីលោកប៉ា"អនុនិយាយទាំងទឹកមុខពេបតិចៗ

"កូននុ!កុំធ្វើចរឹកចឹងអីថាមិនត្រូវពេលបានជួបដាវីហើយអាចនិងលង់ស្នេហ៍នាងក៏ថាបាន"លោកប្រុសឈីនិយាយ

"ទោះជាសម្លាប់ខ្ញុំក៏ខ្ញុំមិនលង់ស្នេហ៍នាងនុងដែរគ្រាន់តែឮឈ្មោះក៏ដឹងថានាងឆ្នាស់ដែរ"អនុនិយាយដោយមិនទាន់បានជួបដាវីនៅឡើយ

"មនុស្សស្រីកាចឆ្នាស់នេះណាខ្ញុំលេងជាមួយមិនកើតទេ បើសុភាពរមទម្យទៅខ្ញុំប្រាកដជាស្រលាញ់ដកចិត្តមិនរួចហើយ"អនុគិតក្នុងចិត្ត

"កូននុ!ម៉ោង2នេះកូនត្រូវទៅជួបដាវីនៅហាងគាវរបស់អ៊ំធីឮនៅ"អ្នកស្រីហ័រនិយាយប្រាប់ទៅអនុ

"បាទអ្នកម៉ាក់"គេនិយាយដោយប្រកែកមិនបាន

"ព្រឹកនេះឯងទៅទិញសម្លៀកបំពាក់ដើម្បីទៅជួបអនាគតប្រពន្ធឯងទៅ"លោកប្រុសឈី

"គ្រាន់តែណាត់ជួបសោះចាំបាច់ត្រូវស្លៀកសម្លៀកបំពាក់ថ្មីដែរហីប៉ា ហើយណាមួយក៏មិនប្រាកដថានាងជាអនាគតប្រពន្ធរបស់ខ្ញុំដែរ"អនុ

"ណាត់ជួបអនាគតប្រពន្ធត្រូវតែសង្ហារចឹងហើយ"លោកប្រុសឈី

"Hmm"អនុដកដង្ហើមធំ

#ក្នុងហាងលក់សម្លៀកបំពាក់ទំនើបមួយ

អនុកំពុងតែដើរកាន់ថង់សម្លៀកបំពាក់ចេញពីក្នុងហាង តែមិនទាន់បានចេញផងក៏មាននារីម្នាក់ដើរមកបុកគេធ្វើឲ្យជ្រុសថង់សម្លៀកបំពាក់ក្នុងដៃរបស់គេ

"សុំទោសលោកខ្ញុំគ្មានចេតនាទេ"នាងនិយាយដោយឱនមុខចុះបន្តិចជាការសុំទោស

"មិនអីទេអ្នកនាង"អនុ

នារីម្នាក់នោះនិងអនុក៏ឱនចុះប្រុងទៅរើសថង់សម្លៀកបំពាក់ហើយក៏ប៉ះដៃគ្នាបន្តិចបន្តួចចឹងទៅ ពេលនោះអនុក៏ផ្លឹកនិងសម្រស់នារីរូបឆោមលោមពណ៌ល្អគយគុនខ្លះដែរ តែគេក៏គិតថាគេជិតមានប្រពន្ធហើយមិនត្រូវលង់ស្នេហ៍នារីផ្សេងទៀតទេបើមិនចឹងអ្នកម៉ាក់ប្រាកដជាបិទកាតគេមិនខាន...)

Part 1 mean tea pun ng teh 🙂

You've reached the end of published parts.

⏰ Last updated: Oct 04 ⏰

Add this story to your Library to get notified about new parts!

My lovely  husband Where stories live. Discover now