ភាគទី1 ផ្ទៃពោះ

62 8 0
                                    

រឿងៈភរិយាកំសត់

ភាគ១(ផ្ទៃពោះ)

ចំណងមួយនេះអូនគឺជាអ្នកចង់ ចិងហើយទុកអោយអូនជាអ្នកស្រាយ ទុកអោយអូនជាអ្នកទទួលទោស ។

[ផ្តើមរឿង]

«ពេលនេះ ping កំពុងតែមានផ្ទៃពោះហើយ ឯងត្រូវតែរៀបការជាមួយគេ» លោក Nicha បានឈរនៅចំពោះមុខកូនប្រុសនិងបាននិយាយដោយទឹកមុខស្មើៗ។

«រៀបការហ៎ប៉ា គេជាមនុស្សប្រុស ហើយកូនក៏ជាមនុស្សប្រុស វាអាចទៅរួចដែរមែនទេដែលគេនោះមានកូន នេះត្រឹមតែមួយ1ប៉ុណ្ណោះ » Meen បានប្រកែកយ៉ាងលឿនពេលដែលបានលឺបែបនេះ ទឹកមុខគេពេលនេះដូចជាខឹងនិងPing ខ្លាំងណាស់។

«គេជាមនុស្សប្រុសប្រភេទ omega គេអាចបង្កើតកូនបានឯងដឹងទេ» លោក Nicha ក៏បានរៀបរាប់ប្រាប់ទៅកាន់កូនប្រុសគ្រប់យ៉ាង។

«ប៉ាចង់អោយខ្ញុំរៀបការជាមួយគេ ទាំងដែលមិនទាន់ដឹងច្បាសផងថាកូនមួយនិងគឺជាកូនរបស់អ្នកណា ស្រួលមិនស្រួលគេក៏អាចទៅដេកជាមួយអ្នកផ្សេងក្រៅពីខ្ញុំផងដែរ» គ្រាន់តែនិយាយចប់ភ្លាមMeen ក៏ត្រូវលោក Nicha ទះមួយកំភ្លៀងភ្លាមៗ គាត់ពិតជាខឹងនិងMeen ខ្លាំងណាស់ នៅពេលដែលគេហ៊ាននិយាយពាក្យទាំងអស់និងចេញមក។

«ឯងត្រូវតែរៀបការជាមួយគេ គ្មានពាក្យថាទេនោះទេ» ជាឪពុកគ្រាន់តែចង់ឃើញកូនចេះទទួលនៅអ្វីដែលខ្លួនបានធ្វើ ឪពុកឯណាដែលថាមិនស្រឡាញ់កូនមិនចង់ឃើញកូនល្អ។

«ខ្ញុំនិងរៀបការជាមួយគេ បើសិនជាកូនមួយនោះពិតជាកូនខ្ញុំពិតមែន» ថាហើយMeen ក៏បានដើរចេញទៅបាត់ដោយទុកPing ដែលឈរស្តាប់មុននេះសឹងតែដួលភ្លាមៗ។

«កូនកុំខ្វល់និងស្តីបងអីណាសម្តីបងតែប៉ុណ្ណឹងទេ» លោកប៉ាបានដាក់ដៃលើស្មាកូននិងបានប្រាប់អោយកូនត្រឡបទៅផ្ទះវិញសិន បន្តិចទៀតគាត់និងទទួលយកping មកនៅផ្ទះជាមួយខ្លួន។

/4ឆ្នាំក្រោយមក/

«ប៉ាតូច កូនហេវមឹមៗ» Moon គឺជាកូនប្រុសរបស់Meen និងping ពេលនេះគេមានអាយុ3ឆ្នាំហើយ មុខមាត់គឺកាត់ទៅរកប៉ាៗ100%តែម្តង។ព្រោះថាប៉ាៗតូចស្រឡាញ់ប៉ាៗធំខ្លាំងចិងហើយទើបកូនកាត់ទៅរកប៉ាៗធំទាំងអស់។ដូចMeen បាននិយាយចិងបើសិនជាកូនដែលបានកើតមកនោះជាកូនគេ គេនិងរៀបការជាមួយping ពេលនេះពួកគេបានរៀបការជាមួយគ្នាពិតមែន តែការរៀបការមួយនេះព្រោះតែការស្រឡាញ់មែនទេ នោះគឺមិនមែនទេ គឺព្រោះតែកូន។

ភរិយាកំសត់  Where stories live. Discover now