+ ជាអ្វីនិង....អរ....!!><ខ្ញុំឈ្មោះ SIM JAEYUN ហើយឈ្មោះដែលអ្នកផ្សេងហៅខ្ញុំគឺ Jake អាយុ17ឆ្នាំ កម្ពស់ 1.70cm កម្ពស់ដែលខ្ញុំមាននេះខ្ញុំគិតថាវាខ្ពស់សមល្មមហើយតែ....! នៅក្នុងគ្រួសារខ្ញុំគឺជាកូនទោលពេលនៅផ្ទះខ្ញុំពិតជាអប្សុកណាស់ព្រោះគ្មានបងគ្មានប្អូនប្រឡែងលេងនិងគេ ហើយត្រូវរស់តែម្នាក់អែងជាមួយម៉ែដោះនិងបងៗអ្នកបម្រើពីបីនាក់តែប៉ុណ្ណោះ ព្រោះអ្នកម៉ាក់និងលោកបា៉មិនបានរស់នៅកូរ៉េនោះទេ ពួកគាត់រស់នៅអូស្ត្រាលីឯណោះ ដោយសារតែមានភារកិច្ចត្រូវដោះស្រាយបញ្ហាក្នុងក្រុមហ៊ុននៅទីនោះ រយៈពេលបីឆ្នាំហើយដែលពួកគាត់រស់នៅទីនោះ ។
តែទាំងនោះគ្រាន់តែជាអតីលកាលប៉ុណ្ណោះ ឥឡូវនេះទោះបីប៉ាម៉ាក់មិនបាននៅជិត ក៏ខ្ញុំមិនសូវជាអប្សុកដែលព្រោះមានមេរំខាននៅជិតសឹងតែ ម្ភៃបួនម៉ោងទៅហើយ ។
ចំណែកឯនៅក្នុងសាលារៀនវិញខ្ញុំជាប់ឈ្មោះជាសិស្សពូកែ ហើយជាប្រធានថ្នាក់ ជាប្រធានសិស្សៗនៅក្នុងសាលានេះផងដែល តាមពិតទៅខ្ញុំមិនចង់ធ្វើប៉ុន្មានទេតែលោកគ្រូអ្នកគ្រូសុំទៅហើយខ្ញុំក៏មិនដឹងថាជាប្រកែកយ៉ាងមិចក៏ព្រមតាមសំណើររបស់គាត់តែម្ដងទៅ ហើយការសម្រេចចិត្ដលើរឿងទាំងអស់នេះផងដែរធ្វើឲ្យខ្ញុំរវល់សឹងតែគ្មានពេលញ៉ាំបាយទៅហើយ ។ ឈប់សិននៅមិនទាន់អស់តែត្រឹមនិងទេនៅមានមួយរឿងទៀតគឺ លោកគ្រូបន្ទប់ថ្នាក់របស់ខ្ញុំ ក៏បានសុំឲ្យខ្ញុំជួយបង្រៀន និងជួយពន្យល់នូវលំហាត់ បន្ថែមទៅកាន់មិត្តរួមថ្នាក់ ដែលពួកគាត់មិនសូវយល់ផងដែរ ។*in school
ក្រោយពេលចប់ម៉ោងបង្រៀនរបស់អ្នកគ្រូឬលោកគ្រូ ក្នុងមុខវិជ្ជាណាមួយ ពេលចេញលេង ឬម៉ោងលីបអី មិនថាមិត្តរួមថ្នាក់ឬ សិស្សថ្នាក់ផ្សេងទេគឺ តែងតែមករកខ្ញុំឲជួយពន្យល់បន្ថែមនៅលំហាត់នូវចំណុចណាមួយដែលពួកគាត់មិនយល់ វាជារឿងធម្មតាសម្រាប់ខ្ញុំទៅហើយ ហើយបើសួរធុញឬអត់នុះ ខ្ញុំប្រាកដជាអត់នោះទេក្នុងការពន្យល់ប្រាប់ពួកគាត់បន្ថែមនោះ ព្រោះពួកគេស្រួលទេគ្រាន់តែប្រាប់បន្តិចបន្តួចទៅ ពួកគេយល់អាចដោះស្រាយបានហើយ។
តែអ្វីដែលខ្ញុំខ្លាចបន្ទាប់ពីចប់ម៉ោងបង្រៀនរបស់គ្រូឮហើយធ្វើឲខ្ញុំសឹងតែជ្រេកដីចេញឲបាត់នោះគឺ...
YOU ARE READING
My Dad's Book
General Fictionជួយបង្រៀនគេសុខៗ ស្រាប់តែលង់ស្រឡាញ់គេទាំងមិន ដឹងខ្លួន><