(រឿងមួយនេះខ្ញុំធ្លាប់បាន Post ក្នុងផេក ខ្ញុំនិងមកសរសេរបន្តទៀត
________________
" សូមទោស ខ្ញុំមិនចូលចិត្តរាប់អានឬទទួលយកក្តីស្រឡាញ់ពីអ្នកក្រទេ "
សម្តីម៉ាត់ៗ កោងកាចពោលឡើងដោយកែវភ្នែកពិឃាត។" តែខ្ញុំពិតជាស្រឡាញ់ Jimin ពិតមែនណា ! " អ្នកកម្លោះ ពោលដោយភាពជឿជាក់ដោយមិនខ្លាចការខ្មាស់អៀន។
" ហឺយយយ ! និយាយមិនចេះស្តាប់គ្នា " ជីមីន និយាយរួចក៏ដើរបំបុកស្មាររបស់នាយកម្លោះចាកចេញទៅ ។
អ្នកកម្លោះ NamJoon តាមសម្លឹងមើលមនុស្សដែលខ្លួនតាមស្រឡាញ់ដែលត្រូវជាសិស្សប្អូនរបស់ខ្លួនដោយទឹកមុខក្រៀមក្រំតែនាយហាក់ដូចជាមិនបោះបង់រាល់ការស្នើសុំក្តីស្រឡាញ់ពីរាងតូចតតែសោះហើយទោះជាត្រូវរាងតូចដៀលជេស្តីក៏នៅតែទ្រាំចូលក្បែរ។
ត្រឡប់មកមើលជីវភាពអ្នកទាំងពីវិញគឺខុសគ្នាឆ្ងាយណាស់ដូចជាមេឃហើយនិងដីដែលមិនអាចស្មើគ្នាឬទទឹមគ្នាបាន Jimin ជាកូនអ្នកមានជាកូន
ប្រុសតែម្នាក់របស់ត្រកូល Parkជាអ្នក
ជំនួញក្នុងប្រទេសកូរ៉េ ។ ឯអ្នកកម្លោះ NamJoon វ័យ24 ឆ្នាំដែលជាសិស្សច្បង
របស់នាយតូចជាក្មេងដែលកើតក្នុងវង្ស
ត្រកូលអ្នកក្រីក្រមិនមានលុយប៉ុន្តែមានសមត្ថភាពមានអាហាររូបករណ៍រៀនជាប់លាប់មករហូតតែនាយត្រូវធ្វើការបន្ថែមទើបពេលខ្លះព្យួរការសិក្សាធ្វើឲខានអាយុ។Skip
" លោកអ៊ុំខ្ញុំពិតជាមិនមានពិតមែន "
" យើងមិនពន្យាទៀតឡើយ "
" លោកប៉ា !? " Jimin ដើរចូលមកក្នុងផ្ទះឃើញឪពុកកំពុងតែកាន់ដំបងក្នុងដៃរៀបនិងវាយមនុស្ស ។
" កូនមកល្អហើយ លឺមកថាអាម្នាក់នេះវាតែងតែញ៉ែកូនមែនទេ ? " លោក Park ពោលឡើងមក NamJoon ក៏ងើប
មុខសម្លឹងមើលកូនប្រុសម្ចាស់ផ្ទះទើបដឹងថាជាមនុស្សដែលគេតាមស្រឡាញ់។" លោកប៉ានេះរឿងផ្ទាល់ខ្លួនរបស់កូនទេតែលោកប៉ាចង់វាយគេឬ ? " Jimin
" អត់ទេចង់វាយឪពុកគេ ! " លោក Park សម្លឹងទៅលោក Kim ដែលកំពុងលត់ជង្គង់អង្វរគាត់ជាមួយកូនប្រុស ។
"លោកប៉ាតែនេះគ្រាន់តែជារឿងដែលពួកគេជំពាក់លុយហេតុត្រូវវាយនោះគ្រាន់តែប្តឹងទៅឲតុលាការដោះស្រាយបានហើយ"
" មិនបានទេ ប៉ាចង់វាយគេដែលមិនប្រដៅកូន ជាអ្នកក្រតែស្រវ៉ាឲកូនមកស្នេហ៍អ្នកមាន កូនឆាប់ឡើងទៅបន្ទប់ទៅ "
Jimin មិននិយាយអ្វីក៏ឡើងទៅបន្ទប់របស់ខ្លួនបាត់ចំណែក NamJoon បានត្រឹមសម្លឹងមើលមនុស្សខ្លួនស្រឡាញ់គេចង់សួរទៅ Jimin ថាមិនសូម្បីខ្វល់ពីគេឬ ?
លោក Park មិនត្រឹមតែវាយទេតែក៏បានបាញ់សម្លាប់ឪពុករបស់ NamJoon ថែមទៀតស្តាប់មើលទៅដូចធម្មតាសម្រាប់គាត់ព្រោះគាត់តែងតែសម្លាប់មនុស្សតែNamJoon វិញនាយឆ្លេឆ្លាណាស់គេអង្វរផងលោតជង្គង់សំពះផងតែនៅតែគ្មានផលលោក Park ពិតជាឃោរឃៅណាស់។Jimin
សម្លឹងចុះមកពីខាងលើដោយទឹកមុខមាំគេឈរស្ងៀមហាក់មិនមានការភ្ញាក់
ផ្អើលតែក៏ពិបាកបើឪពុករបស់គេតែងតែសម្លាប់មនុស្សទៅហើយ ។" នាំគេចេញទៅ ! "
" ខ្ញុំនិងត្រឡប់មកយកគ្រប់យ៉ាងពីលោក Park Jiho "
Jimin បានស្តាប់លឺការគម្រាមពី NamJoon ទៅកាន់ឪពុករាងតូចក៏សម្លឹងចុះមកដោយធម្មតាដដែល ។
To be Continued
YOU ARE READING
ម្ចាស់បេះដូង
Romanceជម្រៅចិត្តរបស់ខ្ញុំពិបាកនិងបង្ហាញខ្លាំងណាស់ដឹងត្រឹមតែម្យ៉ាងខ្ញុំមិនសូម្បីតែគិតថាស្អប់លោកឡើយ។