បន្ទាប់ពីមានរឿងរ៉ាវជាច្រើនក្នុងជីវិតរបស់ NamJoon នាយក៏បានអាហារូបករណ៍ទៅក្រៅប្រទេសដើម្បីសិក្សា។
រយៈពេល5ឆ្នាំកន្លងផុតទៅនាយកម្លោះត្រឡប់មកប្រទេសកំណើតវិញដោយក្លាយខ្លួនជាម្ចាស់ក្រុមហ៊ុនឡាននិងជាម្ចាស់ក្រុមហ៊ុនភាគហ៊ុនមានទាំងផលិតផលប្រេនរបស់ខ្លួនឯងថែមទៀតផងនាយក៏ជាម្ចាស់Condoដែលខ្ពស់និងធំជាងគេនៅ Seoul នាយកាន់តែមានរូបរាងសង្ហារមានភាព High show ហើយក៏ជាបុគ្គលល្បីខ្លាំងថែមទៀត ។
" សួស្តីលោកប្រធាន ! "
" អញ្ជើញអង្គុយ " កម្លោះសង្ហារអង្គុយកាន់ CV បុគ្គលិកបែរកៅអីឲឃើញតែខ្នង ។ នាយបែរត្រឡប់កៅអីមកវិញដោយទុកក្រដាស់នៅលើតុ។
" លោក...? " រាងតូចគាំងស្តុបមួយកន្លែងពេលបានដឹងថាអ្នកនៅចំពោះមុខគឺបុរសដែលខ្លួនធ្លាប់មើលងាយ ។
" Welcome Jimin Park ! នឹកស្មានមិនដល់ឬ ? " NamJoon ពោលឡើងជាមួយស្នាមញញឹមគួរឲខ្លាច ។
" បើលោកមិនត្រូវការ ខ្ញុំក៏អាចចេញទៅបានដែរ " Jimin សម្តៅទៅលើការងារដែលដាក់ពាក្យ។
" ការងារមិនមែនរឿងផ្ទាល់ខ្លួនឡើយខ្ញុំមិនចង់ឲរឿងផ្ទាល់ខ្លួនពាក់ព័ន្ធនិងការងារនោះទេ ! អឹម...ចប់ផ្នែកគ្រប់
គ្រងឬ ? "" បាទ ! "
" លោកប៉ាចាកចោលបែបនេះក៏ចេះធ្លាក់ខ្លួនរកការងារបើជាខ្ញុំណាមិនមកកន្លែងដែលគេធ្លាប់ដៀលនោះទេ " NamJoon ញញឹមរួចក៏សើចបែបចម្អក Jimin ព្យាយាមធ្វើមិនដឹងព្រោះគេជាមនុស្សអត់ធ្មត់ ។
" ខ្ញុំអាចរកកន្លែងផ្សេងបានបើលោកមិនត្រូវការ" Jimin
" ខ្ញុំមិនទាន់បាននិយាយ! យ៉ាងណាក៏យល់ថាពួកយើងធ្លាប់បានស្គាល់គ្នា ធ្វើជាបុគ្គលិកនៅផ្នែកបញ្ចីសិនចុះ ! " NamJoon ចុងប្រយោគក៏ប្រែជាមាំទាំនិងមត់ចត់ព្រោះតែគេជាមនុស្សគោរពការងារនិងយកចិត្តទុកដាក់និងការ
ងារ។" បាទ ! អរគុណដែលទទួលខ្ញុំ "
តាំងពីថ្ងៃដែល NamJoon ចាកចេញមកគ្រប់យ៉ាងក៏ប្រែលោក Park ធ្វើ
ជំនួញខាតព្រមទាំងជំពាក់គេជាច្រើនរហូតដល់គាត់មានជំងឺបាក់ទឹកចិត្តក៏ស្លាប់ខ្លួនប៉ុន្តែ Jimin គេមិនចុះចាញ់ឃាមួយឆាកជីវិតងាយៗឡើយ ។ NamJoon ក៏បានដឹងថាប៉ារបស់ Jimin បានស្លាប់ធម្មតាទេអ្នកល្បីឈ្មោះមានបញ្ហាអ្វីគឺប្រាកដជាដឹងលឺ។
YOU ARE READING
ម្ចាស់បេះដូង
Romanceជម្រៅចិត្តរបស់ខ្ញុំពិបាកនិងបង្ហាញខ្លាំងណាស់ដឹងត្រឹមតែម្យ៉ាងខ្ញុំមិនសូម្បីតែគិតថាស្អប់លោកឡើយ។