ហេតុអីថេយ៉ុងអាចនៅទីនេះ?កុំប្រាប់ណា៎ថាថេយ៉ុងជាសមាជិកនៅក្នុងក្រុមសម្ងាត់ដែលប្រឆាំងនឹងក្រុមរបស់គេ?អញ្ចឹងការងាររបស់ថេយ៉ុងដែលគ្មានអ្នកណាដឹងសោះ គឺជាការងារនេះឬ?
"អ្ហឹម"ជុងហ្គុកបន្ធូរដៃ គេងើយក្បាលថេយ៉ុងឲ្យមករកខ្លួនរួចចាប់ថើបនៅក្រោមរបាំងមុខពាក់កណ្ដាលរបស់គេ។ថេយ៉ុងឯណេះភាំងខ្លាំង គេមិនយល់ឡើយថាជុងហ្គុកចង់បានន័យថាយ៉ាងណា។ថេយ៉ុងខំរើបន្ថែមនៅពេលកម្លាំងសេសសល់បន្តិចបន្តួច ស្របពេលនោះផងដែរគូទរបស់គេបានកកិតនឹងភាពរឹងមាំរបស់ជុងហ្គុក គេមិននឹកស្មានថាវាទល់និងធំខ្លាំងនៅពេលដែលប៉ះនឹងគូទរបស់គេ ធ្វើឲ្យវារំញោចដូចដែកឆក់ដែលរត់រកគ្នា។
"អា-តណ្ហាក្រាស់"ថេយ៉ុងប្រមាថជាលើកចុងក្រោយពេលមានសេរីភាព។តែភ្លាមៗជុងហ្គុកបែរជាយកកាំភ្លើងវាយក្បាលថេយ៉ុងឲ្យសន្លប់បាត់ស្មារតី។រំពេចនោះទ្វាក៏ទម្លុះក្រោមស្នាដៃមិត្តរួមក្រុមរបស់ជុងហ្គុកចូលមកដល់
"អ្នកណា?"
"ងាប់បាត់ហើយ"ជុងហ្គុកពោលខណៈកែវភ្នែកដៀងទៅកាន់ថេយ៉ុង។
"ពួកយើងឈ្នះហើយ"
"អ្ហឹម!តោះ"ជុងហ្គុកចាកចេញជាមួយនឹងមិត្តរួមក្រុមរបស់គេ។គេក៏នឹកស្មានមិនដល់ថា anton ពូកែបែបនេះព្រោះវាខុសពីការប៉ាន់ស្មានរបស់ជុងហ្គុក។គេគិតថាគេនឹងក្លាយជាមនុស្សចុងក្រោយដែលត្រូវសម្អាតការងារហើយទេតើ!បើបែបនេះគេនឹងមិនបាច់ហត់ទេ ព្រោះគេក៏ធុញក្នុងការវាយគ្នាជាមួយមនុស្សអន់ទាំងនោះដែរ។
(ចាំជួបគ្នាលើកក្រោយ)បើសភាពការណ៍មិនមែនទាន់ហន់ គេមិនទុកឲ្យថេយ៉ុងទៅដោយទទេៗឡើយ។ឲ្យគេបរិយាយពីអារម្មណ៍របស់គេយ៉ាងណា?គេនឹកថេយ៉ុងខ្លាំង ត្រឹមទាក់ទងតាមទូរសព្ទយូរៗម្ដង គេមិនអស់ចិត្តឡើយ។
ក្រលែកទៅកាន់ថេយ៉ុងឯណេះវិញ លីថាងបានមកដល់កន្លែងថេយ៉ុង។នៅពេលឃើញដំបូងគេស្មានថាថេយ៉ុងស្លាប់បាត់ទៅហើយ តែទេវតាមិនបានឆក់ជីវិតឡើយទើបលីថាងលើកបីថេយ៉ុងចាកចេញទាំងគេខ្លួនឯងកំពុងមានរបួសធ្ងន់។ជីនឯណេះវិញ ទោះជាការដឹកនាំក្រុមបានបរាជ័យ តែគេក៏ខំអស់សមត្ថភាពហើយ។គេដឹងច្បាស់តាំងពីទទួលការងារនេះជាលើកដំបូងថាក្រុមសម្ងាត់នៅរុស្សីនេះគឺសាហាវជាងប្រទេសដទៃទៀតរាប់រយដង តែគេក៏មិនចុះចាញ់ឡើយ។