+តួអង្គឯក
Top: លី ហ៉ីសឹង ជាជំនិតតែម្នាក់គត់របស់លោក ផាក សាងមីន ដែលជាឳពុកបង្កើតរបស់ ផាក ជុងសុង និង ផាក សុងហ៑ូន បច្ចុប្បន្ននាយមានអាយុ29ឆ្នាំ នាយជាមនុស្សដែលម៉ត់ចត់នឹងកាងារបំផុត។
Btt: ផាក សុងហ៑ូន មានអាយុ21ឆ្នាំ គឺជាតារាម៉ូដែលដ៏ល្បីឈ្មោះមួយរូបនៅសហរដ្ឋអាមេរិក ទាំងស្អាត ទាំងឆ្លាត អ្នកណាដែលថាមិនប៉ងប្រាថ្នាគេនោះ?ប៉ុន្តែសុំទោសផងសុងហ៑ុននេះណាទោះស្អាតដូចទេវបុត្រក៏ពិតមែនប៉ុន្ដែរចរិកមាយាទរបស់គេមិនស្អាតដូចទេវបុត្រទេ គេមានចរិកឆ្នាស់ឆ្នើម ប្រកាន់រឹកពារ ចចេស រឹងរូស មិនចាំស្ដាប់យោបល់អ្នកណា ជាពិសេសអ្វីដែលគេចង់បានគឺត្រូវតែបានមិនថាត្រូវប្រើវិធីណាក៏ដោយ បើនិយាយជារួមគឺមនុស្សមួយពិភពលោកមានតែម្នាក់ឯង។
ស្នេហា?ស្នេហាមែនទេ?វាគួឲ្យធុញណាស់ ស្នេហាវាគ្រាន់តែជាការលេងសើចដើម្បីក្ដីសុខផ្លូវអារម្មណ៍សម្រាប់ខ្ញុំតែប៉ុណ្ណោះ>>សុងហ៑ូន ទាំងអស់នេះគឺជាពាក្យសម្ដីរបស់កម្លោះសង្ហារ ផាក សុងហ៑ូន ដែលមានសញ្ជាតិជាមនុស្សសាវ៉ាឆ្លងកាត់រឿងស្នេហារាប់ភ្លេច សម្រាប់នាយស្នេហាគ្មានអ្វីសំខាន់សម្រាប់គេទេព្រោះគេមិនដែលច្បាស់លាស់ជាមួយអ្នកណាស្រាប់ទៅហើយ។
Skip>>>>>>
ចូលមកកាន់សាច់រឿងរបស់យើងវិញ គ្រាន់តែបើកក្បាលដំបូងមកយើងបានឃើញមនុស្សប្រុសម្នាក់រូបរាងតូចច្រឡឹងសម្បុរសចែងចាំងស្រមោចវាជ្រុះបបូរមត់តូចច្រមិចពណ៌ស៉ីជម្ពូរ សរសៃរសក់តូចឆ្មារលើបរលោងពាក់វែនតាខ្មៅយ៉ាងក្រអើតក្រទម ខាបព្រលឹងនារីនិងបុរសមួយចំនួន កំពុងអូសវ៉ាលីចេញពីប្រលានយន្ដហោះអន្ដរជាតិអ៉ីនឆុន
ម្ដេចក៏យូយ៉ាងនេះ?ធ្វើការរបៀបនេះមិនគួណាប៉ានៅទុកទៀតសោះ>>សុងហ៑ូន ដោះវែនតាខ្មៅចេញជ្រោងសក់ឡើងលើទាំងធុញទ្រាន់
អ្នកប្រុស សូមអញ្ជើញមកខាងនេះ>>បន្តិចមកក៏មានឡានស៊េរីទំនើបបើកមកចតពីមុខរាងតូចច្រឡឹងព្រមទាំងមានអង្គរក្ស3-4នាក់ចុះមកទទួល
ពួកលោកឯងរវល់ធ្វើស្អីថ្មើរនឹងទើបតែមកដល់?>>សុងហ៑ូន
សុំទោសផងអ្នកប្រុសព្រោះតែចរាចរណ៍នៅថ្ងៃនេះស្ទះខុសពីធម្មតា>>អង្គរក្ស