part39:លួចមានស្រី

556 57 4
                                    

រឿង គំនុំប្រែជាស្នេហ៍
ភាគទី៣៩

“ត”

+Pondphuwin at the company

Pondបានអង្គុយធ្វើកាងារដោយមានphuwinនៅអង្គុយជិត។pondមិនអោយphuwinធ្វើអីទេនាយគ្រាន់តែយកនាយតូចមកដើម្បីអោយអង្គុយក្បែរតែប៉ុណ្ណោះ។phuwinនាយពិតជាអផ្សុកខ្លាំងណាស់នាយចង់ចេញទៅខាងក្រៅខ្លះព្រោះតែនៅខាងក្នុងរាងយូរម៉ោងដែរហើយ។

Phuwin|«លោកប្ដីហា~~»នាយតូចបានហៅនាយក្រាស់ទាំងទឹកមុខកំសត់ដាក់នាយ ឯនាយក្រាស់ក៏បានងាកមកមើលម្ចាស់សំឡេង។

Pond|«បាទ អូនមានកាអ្វីមែនទេបានជាហៅបងបែបនេះ?»នាយក្រាស់បានទុកកាងារចោលមួយភ្លែតសិនដើម្បីនិយាយជាមួយនិងនាយតូច។

Phuwin|«គឺ...អូនសូមទៅខាងក្រៅមួយភ្លែតព្រោះថាអូននៅក្នុងនេះយូហើយអូនចង់ចេញទៅខាងក្រៅខ្លះ»

Pond|«ចេញបានតែអូនហ៊ាមចេញពីក្រុមហ៊ុនជាដាច់ខាតឮអត់»នាយក្រាស់អោយនាយតូចចេញទៅបានតែមិនអោយចេញទៅណាផ្ដេសផ្ដាសនោះទេ។

Phuwin|«ok,ខាបចឹងអូនចេញទៅសិនហើយ»នាយតូចនិយាយចប់ក៏បានយកកាបូបដើរចេញទៅដោយមាននាយក្រាស់តាមមើលពីក្រោយរហូតដល់ម៉ាត់ទ្វាphuwinបើកចេញទៅទើបនាយបានងាកមកបន្តធ្វើកាងាររបស់ខ្លួនវិញ។

នាយតូចបានដើរចេញមកក្រៅដោយមានបុគ្គលិកមើលមកកាន់នាយជាច្រើននាក់ នាយតូចមិនខ្វល់ពីបុគ្គលិកទាំងអស់នោះទេនាយក៏បានដើរចេញទៅខាងក្រៅដើរទៅខាងក្រោយក្រុមហ៊ុនព្រោះតែនៅទីនោះវាមានសួនផ្កាដ៏ស្រស់ស្អាតថែមទាំងមានកន្លែងអង្គុយជាច្រើន។ក្រុមហ៊ុនមួយនេះពិតជាធំខ្លាំងណាស់វាមានរបងព័ទ្ធជុំវិញឡើងជិត។នាយតូចបានដើរចូលមកអង្គុយនៅលើបង់ទាំងស្រស់ស្រាយ។

Phuwin|«ស្រស់ស្អាតខ្លាំងណាស់»នាយតូចបានយកដៃមកស្ទាបផ្កាដែរនៅជិតខ្លួន មើលទៅផ្កាទាំងនោះពិតជាស្រស់ស្អាតខ្លាំងណាស់។

នាយតូចបានអង្គុយលេងនៅទីនោះរាងយូបន្តិចបន្ទាប់មកក៏បានដើរមកខាងក្នុងក្រុមហ៊ុនវិញទាំងមានផ្កាម្លិះនៅក្នុងដៃផងដែរ។នាយតូចបានដើរចូលមកដល់ខាងក្នុងក៏បានឃើញនិងស្រីស្អាតរូបស្រស់មួយរូបកំពុងតែឈរនិយាយគ្នាជាមួយនិងនាយក្រាស់មិនដឹងថានាងជាអ្នកណានោះទេ។នាយតូចក៏បានដើរទៅរកពួកគេក៏ព្រោះតែនាយចង់ដឹងថានាងម្នាក់និងជានរណាហើយជាអ្វីនិងនាយក្រាស់។

រឿង គុំនំប្រែជាស្នេហ៍"Complete ✅"Where stories live. Discover now