EP2
________________________________________
គ្រួសាររបស់Karina មានសមាជិក 3 នាក់
ឪពុករបស់Karina ជាលោកមេភូមិ
ម្តាយរបស់ ជាអ្នកគ្រូបង្រៀន
ចំណែក Karina ជាកូនទោលក្នុងគ្រួសារនេះ ដែលជាកូនសំណព្វចិត្តក៏ជាកូនកំហូចម្នាក់ក្នុងគ្រួសារនេះផងដែរ
ដូចដែលយើងដឹងស្រាប់ហើយថា Karina ជាមនុស្សញៀនហ្គេម នាងមានម្តាយជាគ្រូបង្រៀនប៉ុន្តែនាងមិនខំរៀននោះទេបែរជាខំលេងតែហ្គេមទៅវិញ
នៅភាគមុនយើងដឹងរួចហើយថា Karina&Winter ជាបងប្អូនតួតមួយជាមួយនឹងគ្នា Winter បានមកលេងផ្ទះរបស់Karina ប៉ុន្តែយើងមិនទាន់ដឹងទេថានាងមកដើម្បីមានគោលបំណងអ្វីនោះ
#ក្នុងផ្ទះ
វេលានេះគឺជាពេលស្រស់ស្រូបអាហារ យើងឃើញថាគ្រួសារនេះកំពុងអង្គុយញាំបាយជាមួយគ្នាជុំគ្រួសារ ដូចជាទម្លាប់រាល់ដងទោះជារវល់យ៉ាងណាក៏គ្រួសារតូចមួយនេះតែងតែញាំអាហារជុំគ្នា
Karina Dad : និយាយអញ្ចឹងWinter ក្មួយនឹងស្នាកនៅទីនេះមែនទេ ? « ដោយមិនអោយស្ងាត់លោកមេភូមិដែលត្រូវជាឪពុករបស់Karinaក៏បានសួរបញ្ជាក់មកកាន់ក្មួយស្រីរបស់ខ្លួន »
Winter : ចាស៎លោកអ៊ំ លោកប៉ារបស់ខ្ញុំបានបញ្ជួនខ្ញុំមកសិក្សារនៅទីនេះមួយឆមាស ខ្ញុំអាចស្នាកនៅទីនេះបានដែររឺទេ ?
Karina Dad : ប្រកដណាស់ ក្មួយអាចនៅទីនេះរហូតក៏បានដែរ ពីព្រោះថាក្មួយជាក្មួយស្រីរបស់អ៊ំនោះអី
ប៉ុន្តែថា អ៊ំមិនទាន់បានរៀបចំបន្ទប់អោយក្មួយទេ ក្មួយអាចគេងជាមួយKarina មួយយប់បានទេ ?
Winter : ប៉ុន្តែថា... « មិនបានទេ! » សម្លេងដែលស្ងាត់ជាយូក៏បានបន្លឺឡើងមកដោយអែងៗ ដើម្បីមកបដិសេដសំណើររបស់អ្នកជាឪពុក « ខ្ញុំមិនគេងជាមួយមនុស្សស្រីឈ្លើយដូចនាងទេ មនុស្សចរិតមិនបាន ខ្ញុំនឹងមិនគេងជាមួយនាងទេ » Karina
Winter : នែ៎ ! មួយមាត់ណាក៏ ចរិតមិនបាន មួយមាត់ណាក៏ ចរិតមិនបាន ចុះនាងក៏ល្អជាខ្ញុំប៉ុន្មានទៅ !
Karina : ប៉ាឃើញទេ នាងកំពុងតែមិនត្រូវគ្នាជាមួយកូនហើយ ចុះបើយប់ឡើងនាងសម្លាប់កូនបាត់ទៅ កូនខ្លាចណាស់ប៉ា «គ្រាន់តែរាងតូចនិយាយតមាត់បន្តិចkarinaក៏រំអ៊ួយដាក់ឪពុកភ្លាមៗនៅនឹងកន្លែងកើតហេតុ»
Karina Mom : Karinaaaaa ! កូនកុំពិនពេក ប្អូនមិនសម្លាប់អែងទេ ប្អូននិយាយមិនខុសទេ មួយថ្ងៃនេះតាំងតែពីរជួបគ្នាកូនហៅគេ ថា អត់ចរិតជិត 100ដងហើយ ហាហា
Karina : ប៉ុន្តែពួកយើងមិនត្រូវគ្នាទេអ្នកម៉ាក់នៅជាមួយគ្នាបានយ៉ាងមិច ចុះបើយប់ឡើងនាងខឹងកូនហើយនាងវាយកូនគិតយ៉ាងមិចទៅ មើលមុខនាងទៅកំពុងតែសម្លក់កូនហើយ « គេនៅតែមិនឈប់នៅតែបន្តរំអ៊ួយដាក់ឪពុកម្តាយមិនព្រមឈប់ ដោយនិយាយបណ្តើធ្វើមុខកំសត់ចង់យំបណ្តើ តាមចរិតកូនទោលតែមួយសំណព្វចិត្តរបស់ឪពុកម្តាយ »
Winter : ខ្ញុំមិនខឹងបងទេ បងស្រី «ដោយទ្រាំនឹងចរិតរំអ៊ួយរបស់Karinaក្មេងខូចមិនបាននាងក៏បាមលួកមាត់មកនិយាយ ព្រមទាំងហៅគេថាបងស្រីប៉ុន្តែសម្លេងគឺសង្កត់ៗគួរអោយកត់សំគលហាក់ដូចជាខ្នាញ់នឹងKarinaជាខ្លាំង » ប្អូនស្រីម្នាក់នេះមិនសម្លាប់បងទេ ប្អូមណាទៅសម្លាប់បងស្រីខ្លួនអែងកើតហ៎ ?
Karina : គឺនាងហ្នឹង ហើយ ព្រឹកមិញជិះឡានឡើងប៊ះបុកខ្ញុំហើយ ថែបទាំងគុបលុយកណ្តាលមុខខ្ញូំទៀតប្អូនគេមិនធ្វើបែបនេះទេ ហឺស
Winter : ប្អូនមិនទាន់បានបុកបងស្រីអែណា ហើយមកពីពេលនោះបងស្រីដើរភ្លើៗខ្លួនអែងទេតើ បន្ទោសប្អូនក៏មិនត្រូវដែរ គឺមកពីបងស្រីខ្លួនអែងដើរ...
«ដោយឃើញសង្គ្រាមសម្តីផ្អែមមិនព្រមឈប់ម្តាយរបស់Karinaក៏និយាយកាត់ »
Karina Mom : ប្អូនគ្នានៅក្មេងកុំខឹងគ្នាអី ហើយក៏ប្រហែលជាកូនដើរភ្លើៗពិតមែនហើយបានគេមានរឿងនោះកើតឡើង
ណាហើយ រឿងវាហួសទៅហើយ ពួកអែងជាបងប្អូននឹងគ្នា ត្រូវតែស្រលាញ់គ្នាមិនត្រូវឈ្លោះគ្នាទេ Karina ក៏នាំប្អូមទៅបន្ទប់ផងពេលញាំរួច កូនត្រូវមើលថែប្អូនផងគ្នាទើបតែមកទីនេះ ថ្ងៃស្អែកត្រូវនាំគេទៅសាលាថ្មីផង ត្រូវចេះស្រលាញ់គ្នា យប់នេះចែកកន្លែងគ្នាគេងទៅ ម៉ាក់ញាំឆ្អែតហើយ ក្មួយ Win បើ Karina ធ្វើបាបក្មួយស្រែកហៅអ៊ំមក កុំខ្លាចចិត្តអី « និយាយរួចគាត់ក៏ដើតទៅបាត់ »
Karina Dad : ប៉ាក៏ឆ្អែតដែរ នៅញាំពីនាក់បងប្អូននឹងទៅ ត្រូវចេះស្រលាញ់គ្នាផង
Karina : ខ្ញុំមិនត្រូវការប្អូនចរិតបែបនេះទេ ហឺស !
Winter : លើសពីប្អូនហ្មងទៅចញ្ចឹង ហាហា ! ពួកគាត់ចង់អោយយើងស្រលាញ់គ្នា
Karina : លើសពីប្អូននឹងស្អីទៅ ?
Winter : សង្សារនោះអី ប៉ិននឹងក៏មិនយល់ដែរអន់មែន
Karina : ជួលលុយទៀតក៏យើងមិនយកក្មេងចរិតមិនកើតដូចនាងដែរ ហឺស
Winter : ប្រយ័ត្នតែថ្ងៃណាមួុយស្រលាញ់ខ្ញុំងប់ងើបមិនរួចទៅ ហាហា
Karina : គ្មានថ្ងៃទេ កុំស្រម៉ៃទាំងថ្ងៃពេក
Winter : ចាំតែមើលទៅ គង់តែមានថ្ងៃទេ...
________________________________________
កាត់មកពេលយប់ក្នុងបន្ទប់របស់Karina
Karina កំពុងតែអង្គុយលេងហ្គេមក្នុងទូស័ព្ទរបស់ខ្លួន ដោយអង្គុយនៅលើពូករបស់គេ « Defeat » ស្អីហ្នឹង ប៉ះក្រុមដូចឆ្គួតលេងគ្មានឈ្នះស្អីសោះយប់នេះ មកពីនាងហ្នឹង មេស៊យ ! « មិនព្រមទទួលស្គាល់ថាខ្លួនលេងកាកបែជាមកបន្ទោសគេមិនដឹងអីថាជាមេនាំស៊យ »
Winter : វាថីនាងហ្នឹង ខ្ញុំនៅតែខ្ញុំ នាងចាញ់មកពីនាងលេងមិនកើត កាកPlayers មកបន្ទោសខ្ញុំ ឆ្គួតហ្នឹងហ្គេមដល់ថ្នាក់ហ្នឹងផងហ៎ ?
Karina : នៅមុខម៉ាក់ប៉ាយើងហៅយើងសិតតែបង ពេលនៅតែពីនាក់សិតតែនាង គ្មានចេះគោរព នណា បងប្អូនពិតមែន ឆឺស!
Winter : ខ្ញុំគ្មានបងដូចនាងទេ ឆឺស បងស្អីអញ្ចឹង ខ្ញុំមិនត្រូវការទេ !
Karina : គិតថាខ្ញុំត្រូវកានាងមែន ? ឆាប់ចុះពីរលើពូកខ្ញុំភ្លាម ទៅគេងលើឥតទៅ ភើយ !
Winter : ទៅគេងខ្លួនអែងទៅ នេះភួយ ! « នាងនិយាយព្រមទាំងបោះភួយទៅកាន់Karinaដែលជាម្ចាស់បន្ទប់ »
Karina : ចុ***** ! ខ្ញុំជាម្ចាស់បន្ទប់ មកគេងបន្ទប់ខ្ញុំហើយ ដេញខ្ញុំទៀត ? នាងហ្នឹងជាអ្នកទៅគេងលើឥត ! ឆាប់ទៅ «ភុស»ភួយអប្បាញមិញក៏ហោយទៅកណ្កាលមុខរបស់Winterវិញម្តង
Winter : អត់ ! អត់ ! ខ្ញុំមិនទៅ នាងចង់ធ្វើយ៉ាងមិច ? នាងចង់យ៉ាងមិច ហាស? «មិនខ្ចីចាញ់នាងក៏ឌឺគេវិញដោយមិនខ្ចីចុះទៅគេងនៅក្រោមឡើយ »
Karina : ខ្ញុំរាប់ពី 1 ដល់ 3 ទៅភ្លាម ! 1
« 2 » Winter
Karina « 2 »
Winter/Karina : 3 !
Winter : អ៊ំ! អ៊ំ! បងKarina ធ្វើបាបខ្ញុំ ! « ដោយគ្រាន់តែ3ភ្លាមកញ្ញាមហាឌឺWinterក៏ស្រែកឡើងរកជំនួយពីម្តាយរបស់Karinaដែលជាអ៊ំរបស់នាង ព្រមទាំងស្រែកបណ្តើឈ្លាតលានអណ្តាតមកឌឺKarina បណ្តើរ
Karina : នេះនាង !? «គ្រាន់តែស្រែកភ្លាមមកដល់ភ្លាមម៉ាក់របស់Karinaក៏បើកទ្វាចូលមក ដោយលឿនទាន់ហ័ន គ្រាន់តែសម្លេងបើកទ្វាបន្លឺភ្លាមទឹកមុខឌឺរបស់Winter អប្បាញមិញក៏ប្រែមកជាកំសត់មួយរំពេច
Karina mom ; Karinaaaaa...!!!!!!!!!_______________________________________
TO Be Continued« សូមអភ័យទោសចំពោះពាក្យមិនសមរម្យ »
END EP 2send/asks me about anything
https://ngl.link/ssunnlover
