ភាគ០៤៖ដូចមនុស្សពីរនាក់ផ្សេងគ្នា!!

23 2 0
                                    

នាងតូចនិងនាយក្រាស់កំពុងស្ថិតនៅក្នុងកម្មវិធី គ្រប់គ្នាមកដល់គេ
នាំគ្នារាក់ទាក់គ្នា ឯពួកគេវិញអង្គុយលើកជើងគងអន្ទាក់ខ្លានៅជាន់
ខាងលើសម្លឹងចុះមកខាងក្រោមយ៉ាងស្ងៀមស្ងាត់ ។
" អគ្គនាយកគិតថាគេមក? " ហៃយ៉ាពីរនាក់នេះមិនមែនចូលរួមកម្ម
វិធីគេនោះទេ បែបនាំគ្នាមកស៊ើបរឿងអ្វីមួយអ៊ីចឹង ?
" ប្រាកដណាស់!! "
" ជឿជាក់ម្ល៉េះ " នាងជ្រេញឬកពារនាយក្រាស់ដល់កំពូលហើយ ។
" រឿងយើង!! " ចង់និយាយស្អីនិយាយទៅរឿងនាយសោះ ។
" ឆើស!! " ពួកគេទាំងពីរនាក់ផ្អាកសង្រ្គាមសម្ដីគ្នាសិន ទុកវាមួយ
ឡែក នាទីនេះមកធ្វើអ្វី ក្នុងគោលបំណងអ្វីមិនគួរបែកបាក់សាមគ្គីរួមគ្នានោះទេ ។
ក្រោយមកពួកគេនៅមួយស្របក់ធំទើបលេចរូបភាពបុរសម្នាក់ គេ
ជាអ្នកណា តាមពិតគេជាបងប្រុសបង្កើតរបស់ជីមីន ឡាឆឹង ផាក
ស៊ឺវៃសៀវ នាយម៉ឺងម៉ាត់ ម៉ត់ចត់ខ្លាំង ការងារនាយមានពេញដៃអ្វី
ដែលសំខាន់នាយក៏ជាជំនួយការស្វែងរកវត្ថុធាតុផ្សំឲ្យជុងហ្គុក ។
" បងឡាឆឹង!! " ជីមីនឃើញបងប្រុសខ្លួនបើកភ្នែកធំ ហៃមកតាំងពី
ពេលណា មកស្ងាត់ៗគ្មានផ្ដល់ដំណឹងឲ្យប្អូនដឹងសោះ ។
" អគ្គនាយក!! " អួយមានរឿងអ្វីកើតឡើងសុខៗ លឺឈ្មោះនរណា
ម្នាក់ចេញពីបបូរមាត់របស់នាយ ។
" ហ៊ឹម!! "
" មានអ្វីមែនទេ "
" គ្មានទេ!! " នាយគ្រវីក្បាលតិចៗ មកលើកនេះបម្រុងអូសកគេ
ទៅប្រទេសចិនវិញមែន ណូណូៗ គ្មានផ្លូវជីមីនទៅតាមទេ ។
" ចឹងខ្ញុំសុំទៅខាងនោះមួយភ្លែត "
" ទៅចុះ!! " នាយងក់ក្បាល ដោយតាមមើលនាងឃើញប្រាកដជា
ឃើញគ្រួសាររបស់ខ្លួនហើយ ។
" ចា!! " ស្រីតូចចាកចេញទៅ ឡាឆឹងមកដល់ចំពោះមុខនាយ ។
" ត្រឡប់ទៅវិញ!! " ពាក្យបួនម៉ាត់ចេញពីមាត់របស់នាយ ។
" អត់!!ខ្ញុំមានការងារច្រើននៅទីនេះដោះស្រាយ បងនៅទីនោះទៅមិនបានទេ " អួយបម្រុងឲ្យនាយរត់ចុះរត់ឡើងរហូតមែន បង
ប្រុស គ្មានអាណិតប្អូនសោះ ។
" ពេលណាបានឯងដាច់ចិត្ដទៅវិញ "
" ពេលណា? ខ្ញុំមិនដឹងដែរ!! " នាយគ្រវីក្បាលមិនអាចផ្ដល់ចម្លើយ
ឲ្យនាយបានទេនៅនាទីនេះ ឥឡូវនេះ សូមមើលពេលវេលាគិត
បន្ដិចសិន ។
" ហ៊ើយ!! " ឡាឆឹងឈ្លីស្នៀតផ្កាខ្លួនឯង ទាំងតប់ប្រមល់និងប្អូន ។
" គ្រាន់មើលទីនោះសោះ តានតឹងម្ល៉េះ " នាយសម្លក់មុខគេ ។
" ឯងមិនយល់ទេ!! "
" ហ៊ឹម!!មានរឿងអ្វីមែនទេ ? " នាយពិតជាងឿងឆ្ងល់សុខៗបងគេ
លេចមុខមក វាចម្លែកពេក ។
" បញ្ហាបន្ដិចបន្ដួច ចាំទៅដល់ផ្ទះយើងប្រាប់ឯង!! " ឡាឆឹងមកនេះ
ប្រាកដជាមានបញ្ហាអ្វីមួយហើយ ប្អូនគេទាយមិនខុសទេ ។
" នារីឈរក្បែរឯងអម្បាញ់មិញទៅណាបាត់ហើយ "
" នាងទៅរកគ្រួសារ!! "
" កូនរបស់លោកអ៊ំស្ដារស្វៀរសោះ!! " ឡាឆឹងក្រឡេកតិចស្គាល់
បាត់ហើយស្មានថានរណាទេតើ ។
" គឺកូនរបស់គាត់!! "
" ធ្វើការក្រុមហ៊ុនឯង!! "
" មែនហើយ!!ចុះអ្នកម៉ាក់ធំ យ៉ាងម៉េចហើយ " នាយសួរបងប្រុស
ពីសុខភាពរបស់ម្ដាយ ។
" ដដែល!!គាត់ចង់ចួបឯងណាស់ អាល្អិត " នាយញីសក់ប្អូន គ្មាន
អ្នកណាដឹងរឿងរ៉ាវច្បាស់ពីជីមីនជាងគេទេ នាយតែងតែនៅជិតប្អូនមករហូត មិត្ដភក្ដិគេនេះ រឿងស្រដៀងគ្នាសម្បើមណាស់ ។
" ចាំខ្ញុំទំនេរ!! "
" ដឹងហើយៗ...អូ ណាមជូនទេតើ បងទៅរាក់ទាក់គាត់តិចសិន "
ឡាឆឹងដើរសម្ដៅទៅណាមជូនត្រូវជាបងប្រុសរបស់ជុងហ្គុក នាយ
មានអ្វីចង់ពិភាក្សាជាមួយគ្នា ។
" បាទតាមសម្រួល!! "
រឿងរបស់នាយមិនខុសពីជុងហ្គុកប៉ុន្មានទេ គ្រាន់រឿងខ្លះវាស្មានមិន
ដល់ វាសឹងបំផ្លាញនាយទាំងស្រុងនាអនាគត តើនាយមានរឿងអ្វី ?
រយះពេល១អាទិត្យ ជីមីនមមាញឹកការងារមិនសូវបានជជែកគ្នាជាមួយនិងដាយវ៉ាទេ នាយបន្ដធ្វើការងារឥតសម្រាក រហូតដល់នា
ពេលមួយនាយមានរឿងម្យ៉ាងដែលពិបាក ។
" ដាយវ៉ា!! "
" ចាលោកប្រធាន!! " នាងប្ដូរហៅពីអគ្គនាយកមកជាប្រធានវិញ
ងាយស្រួលក្នុងការហៅនាយ ។
" ប្រកាសប្រាប់បុគ្គលិក ប្រជុំជាបន្ទាន់ " ជីមីនឧទានទាំងទឹកមុខមាំ
រាបស្មើ កែវភ្នែកក្រហមឆ្អិនឆ្អៅ ហាក់មានរឿងអ្វីកំពុងឆេះឆួលក្នុង
ចិត្ដ ដៃមាំក្ដាប់យ៉ាងណែល ។
" ចាលោកប្រធាន!! " ដាយវ៉ារហ័សទៅរៀបចំជូននាយ ។
១៥នាទីក្រោយមកនាយដើរមកបន្ទប់ប្រជុំដោយឡាឆឹងក៏ចូលរួមផងដែល នាយអង្គុយក្បែរជីមីន រង់ចាំមើលសង្កេតការភាពខុស
ប្រក្រតីកន្លែងណាមួយ នាយអង្គុយយ៉ាងស្ងៀមស្ងាត់ ។
" អ្នកទាំងអស់គ្នាប្រាកដដឹងហើយថាប្រជុំមានរឿងអ្វី!! " នាយជំនិតចាប់ផ្ដើមនិយាយបើកក្បាលមុនដំបូងគេ ។
" ឯកសារមួយផ្នែកនៃគម្រោងត្រូវបានបាត់ អ្នកទាំងអស់គ្នាធ្វើការ
យ៉ាងម៉េច!! " សម្ដីមួយនេះចេញពីបបូរមាត់ដាយវ៉ា នាងបានទទួល
ដឹងលឺពីរឿងនេះ ហើយក៏តាមប្រម៉ាញ់ជនល្មើសដែរ ។
" ចេញមុខមក!! " ជីមីនអង្គុយស្ងាត់មាត់យូរ ក៏បន្លឺចេញមក ផាំង សម្លេងទះតុមួយទំហឹងបន្លឺលាន់ពេញបន្ទប់ប្រជុំ ។
" លឺយើងនិយាយទេ!! " សម្លេងគំហក ខ្លាំងៗរបស់នាយធ្វើឲ្យដាយវ៉ាក្រញ៉ែតខ្លួន ភ្ញាក់ផ្អើលកាលបានឃើញភាពក្រោធរបស់
នាយ ពុទ្ធោកាចម្ល៉េះលោកព្រះ ។
" ល្អ!! " នាយញញឹមចុងមាត់តិចៗ មិននិយាយបានតើ ទុកឲ្យនាយ
ចាប់ចែង នាយគ្រាន់បោះត្រាខ្មៅគ្មាននរណាហ៊ានយកគេចូលធ្វើ
ការទេ ជាពិសេសនោះបុគ្គលម្នាក់នោះក៏មិនរស់រានមានជីវិតដែរ ។
ផាំង សម្លេងម្ដងនេះមិនមែនការទះតុទៀតទេ គឺគ្រាប់កាំភ្លើង បោះ
ពួយសម្ដៅទៅបុរសម្នាក់កំពុងឱនមុខចុះ ត្រូវមួយគ្រាប់ចំក្បាលដាច់ផ្ងារទៅខាងក្រោយ ដួលស្លាប់មួយរំពេច ។
" សម្អាតវាទៅ!! " ជីមីនងាកមកប្រាប់ជំនិតខ្លួន ។
" ... " ដាយវ៉ាបើកភ្នែកធំៗ ឃើញនាយសម្លាប់មុខនៅនិងមុខខ្លួន ។
" ដឹងហើយត្រូវធ្វើយ៉ាងម៉េច!! " នាយវាចាប៉ុណ្នឹងក៏ក្រោកឈរ
ឡើងដើរចាកចេញ ដោយឡាឆឹងញញឹមតិចៗកាលឃើញប្អូនខ្លួនរឹងមាំ ដៃឆៅមិនប្ដូរអ៊ីចឹង ។
" រឿងនេះបែកធ្លោយ ជាអ្នកបន្ទាប់!! " ឡាឆឹងនិយាយគម្រាមកុំឲ្យ
មានរឿងបែកធ្លោយទៅខាងក្រៅឲ្យសោះ ប្រសិនបើមិនស្រឡាញ់ជីវិតខ្លួនឯង ។
" គាត់សម្លាប់មនុស្ស? " នាងសឹងចង់ងងឹតមុខហើយឃើញស្នាម
ឈាម នាងធ្លាប់លឺពីលោកប៉ា ថាជីមីនដៃឆៅមិនធម្មតា ហ៊ានបាញ់
សម្លាប់មនុស្សគ្មានញញើតដៃទេ មើលចុះនាងឃើញច្បាស់ៗ ។
តើទង្វើរបស់នាយកំពុងគម្រាមដល់អ្នកឯទៀត ដែលហ៊ានធ្វើអ៊ីចឹង
ឬ ? ហេតុអ្វីនាយមិនប្រើច្បាប់ដើម្បីចាប់ការរឿងនេះចេញ ?
ចាំបាច់សម្លាប់មនុស្សដែរ ?
នាងតូចរហ័សចាកចេញពីបន្ទប់ប្រជុំមកកាន់បន្ទប់ជីមីនដើម្បីសួរនាំ
ម៉េចក៏មិនទុកជីវិតឲ្យគេសិន ប្រគល់ទៅប៉ូលីសចាប់ចែងវាមិនរួច
រាល់ ចាំបាច់អីយកដៃទៅប្រឡាក់ឈាមនោះ ?
" ទៅណានាងល្អិត!! " ឡាឆឹងចាប់ដៃដាយវ៉ាជាប់ គេមិនអាចឲ្យ
នាងទៅចួបជីមីនក្នុងស្ថានភាពអ៊ីចឹងទេ ?
" ខ្ញុំទៅចួបលោកប្រធាន!! "
" មិនបានទេ!! "
" ហេតុអ្វី? "
" គ្មានហេតុផលឡើយ!! "
" លោក!! " នាងតូចមុខជូរភ្លាមៗ ដៃបុរសម្នាក់នេះច្របាច់ដៃនាង
ខ្លាំងម្ល៉េះ ។
" ហ៊ឹម!! " ឡាឆឹងដឹងខ្លួនក៏ប្រលែងដៃចេញ ។
" ហេតុអ្វីមិនអនុញ្ញាតឲ្យខ្ញុំចូល "
" ទុកគេនៅម្នាក់ឯងសិនទៅ!! " ឡាឆឹងដឹងចរិតប្អូនច្បាស់ នាយ
ឃើញគេពូកែញញឹមសើចសប្បាយចឹងមែនតែក្រោយខ្នងផ្សឹង ។
" ចា!! " ហ៊ឹមមិនបានចួបសារនេះ ចាំសារក្រោយចុះ ។
ឯជីមីនអង្គុយសំកុកលើសាឡុងភ្នែកសម្លឹងទៅកាន់ទេសភាពខាង
ក្រៅយ៉ាងស្រងូតស្រងាត់បំផុត នាយញញឹមតិចៗដៃប្រឹងអង្អែលដៃខ្លួនឯងហាក់ ចង់លួងលោមខ្លួនឯង ។
" ប្រឡាក់ទៀតហើយ មិនអីទេជីមីន!! " នាយញញឹមទាំងអួល គេ
ធ្លាប់បានសន្យាជាមួយមនុស្សម្នាក់មុនគាត់ចាកឆ្ងាយ ថានាយមិន
ឲ្យដៃទាំងគូរប្រឡាក់ដោយឈាមទៀតទេ ។
" សូមទោស!! " នាយខុសសន្យាហើយ នាយធ្វើវាមិនបានទេ ។
" ខ្ញុំពិតជាមិនចង់ធ្វើវាទេ!!ហ៊ឹម " នាយពិតជាមិនចង់មែន នាយមិន
ចង់ឲ្យរឿងនេះក្លាយជាអ៊ីចឹងទេ ។
" ខ្ញុំប្រហែលមិនទៅចួបអ្នកទៀតទេ!! ខ្ញុំនិងសងគ្រប់យ៉ាងទៅវិញ
អ្នកកុំពិបាកចិត្ដអី " នាយក្ដាប់ដៃណែលកែវភ្នែកធ្លាប់តែសម្លឹងមក
កាន់នាយពោរពេញដោយក្ដីស្រឡាញ់ ការអាណិតអាសូរ ឥឡូវ
ប្រែក្លាយអស់ នាយលែងជាមនុស្សពីមុនហើយ ។
ជីមីនចាប់ផ្ដើមប្ដូរគ្រប់យ៉ាង ទាំងសម្លៀកបំពាក់ ម៉ូតសក់ វែនតានាយពាក់ស្រោមដៃខាងស្ដាំ នៅខ្នងដៃមានរូបសាក់និមិត្ដសញ្ញាណក្រុមរបស់ជុងហ្គុក ថាតើជីមីនមានតំណែងជសអ្វី ?
ស្នាមសាក់ដែលបិទបាំងដោយម្សៅស្អិតបានជូតចេញអស់ ស្នាម
សាក់របស់នាយគឺសំបូរបំផុតគឺផ្នែកខាងក្រោយខ្នង គឺពេញគ្មានមួយណាចន្លោះនោះទេ ។
" ចួបគ្នាឆាប់ៗ!! " នាយញញឹមចុងមាត់ អត្ដចរិតរបស់នាយផ្លាស់ប្ដូរ
មួយរំពេច ហាក់ដូចមានមនុស្សពីរនាក់នៅក្នុងរូបកាយតែមួយអ៊ីចឹង
នាយក្រោកឡើងបោះជំហានចេញដំណើរយ៉ាងស្វាហាប់ ។
" អាឡូ!! "
( ឯងមកទេ ប្រកួតប្រណាំងម៉ូតូ ) សម្លេងមួយនេះគ្មាននរណាឆ្ងាយ
ពីថេហ្យុងដែលជាអតីតតារាល្បីនោះទេ ។
" កន្លែងណា!! " ជីមីនចោទសួរបកទៅវិញ ។
( កន្លែងដដែរមកទេ? )
" ទៅ!! " នាយចុចបិទហើយដើរចេញទៅក៏ចួបនិងដាយវ៉ា នាងតូច
រហ័សមកស្ទះផ្លូវនាយដើម្បីសួរនាំ ។
" លោកប្រធាន!! "
" ចេញ!! " មួយម៉ាត់ខ្លីៗចេញពីមាត់របស់នាយ ។
" លោកប្រធានចង់ទៅណា? " នាយទៅណា ម៉េចក៏មើលតាមរូប
រាងហាក់ដូចមនុស្សពីរផ្សេងគ្នាអ៊ីចឹង មុនប្រជុំផ្សេង ក្រោយប្រជុំផ្សឹង ?
" ចាំបាច់រាយការណ៍ដែរ ? " នាយចងចិញ្ចើម មុខមាំបកសួរយ៉ាង
ត្រជាក់ស្រេប នាងតូចលេបទឹកមាត់តិច ។
" ខ្ញុំគ្រាន់ចង់ដឹងប៉ុណ្ណោះ!! "
" ចង់ដឹង? " កំប្លែងស្ងួតម្ល៉េះអ្នកនាងដាយវ៉ា អ្នកនាងចង់ដឹងរឿងគេ
ធ្វើអ្វីបានប្រយោជន៍អ្វីខ្លះ ?
" ចា!! " នាងងក់ក្បាល ប្រាកដជាចង់ដឹងហើយ ។
" អ៊ីចឹង នាងមិនសាកមកតាមយើង!! " នាយវៃចិញ្ចើមដាក់ មកតាម
ដាននាយទៅដឹងហើយ ។
" តាម? " ឲ្យនាងទៅតាមនឹងទៅណាហ្អា ? ម៉េចមិននិយាយឲ្យចប់ចុងចប់ដើមទៅ និយាយឲ្យចប់សេចក្ដីទៅមិនបានទេឬ ?
" ដើរមក!! "
" ហ្អា!! " នាងភន្ដ៍ភាំងអស់ហើយ នាំនាងទៅណា ។
" ... " នាយលែងមាត់ក៏ដើរទៅយ៉ាងលឿនមិនរង់ចាំនាងតូចសូប្បី
បន្ដិច ដើរប្រញាប់ទៅណា សឹងដើរតាមមិនទាន់ផង ។
" មួយៗលោកប្រធាន!! ខ្ញុំដើរតាមមិនទាន់ទេ " ប្រញាប់ទៅណា
លោកព្រះអើយ ដើរលឿននោះលឿន ។
" តាមទៅ!! " ក្រែងចង់ដឹងថានាយទៅណា អ៊ីចឹងដើរឲ្យទាន់នាយ
ទៅប្រាកដជាដឹងច្បាស់ ។
" ខ្ញុំតាមមិនទាន់ទេ ហ៊ើយ...ហត់ណាស់!! " នាងតូចដង្ហក់ខ្យល់
ម្លឹងៗតាមចង់ងាប់ហើយទើបមកដល់ ចង់សម្លាប់នាងតាមវិធីនេះមែនទេ ?
" ... " គ្មានពាក្យអ្វីត្រូវនិយាយ មកពីនាងខ្លួនឯងទេតើ ។
" ឡើងមក!! " ឈរមួយស្របក់ទើបហៅឲ្យនាងឡើងឡាន គេមិនចង់នៅបន្ដយូរទេ ទម្រាំធ្វើដំណើរប្រហែលពីរម៉ោងទើបទៅ
ដល់កន្លែងប្រកួត ។
" ចា!! " នាងឈប់សួរ ទោះសួរដល់ស្លាប់ក៏គ្មានចម្លើយឲ្យដែរ ។
ឡានបើកចេញពីក្រុមហ៊ុនឆ្ពោះទៅកាន់ទីលាននៃប្រណាំងម៉ូតូ គេ
មកសាកទឹកដៃ ខានប៉ះយូរតាំងពីជុងហ្គុកចាប់ផ្ដើមមានបេប៊ីគិតទៅ
យូរឆ្នាំគ្រាន់បើដែរតើ ?
" ទីនេះ!! " ស្អីគេហ្នឹងទីនេះជាទីលានប្រកួតប្រណាំងម៉ូតូតើ ?
" ហ៊ឹម!! " នាយចតឡានហើយ ងើបចេញពីកៅអី ដើរចេញពីឡានឯនាងតូចដូចគ្នា មកទាំងស្រឡាំងកាំងភាំងអស់ នាងចួបរបស់
ពិតពីរដងហើយ ទីមួយនាយបាញ់សម្លាប់មនុស្សនៅចំពោះមុខ ។
ចំណែកទីពីរនាយនាំនាងមកកន្លែងគ្រោះថ្នាក់ គិតថាប្រណាំងម៉ូតូ
នុងឡូយមែនគ្មានឡូយស្អីទេ ផ្សែងក៏ផ្សែង ដួលម៉ូតូរបួសទៀតវា
ខាតពេលខាតវេលាណាស់ ។
" ហ៊ើយ!! "
" ដកដង្ហើមធំស្អីតាមមក " នាយសម្លក់មុខនាង ក្រែងចង់ដឹងឥឡូវ
មកដល់ហើយដកដង្ហើមធំម្លឹងៗ ។
" ពុទ្ធោ!!ស្លាប់ខ្ញុំទាំងក្មេងហើយ " នាងឧទានក្នុងចិត្ដ តាំងពីធំធាត់
មកនាងមិនដែលប្រទះរឿងអ៊ីចឹងៗទេ ។
" ជីមីន!! ទីនេះ " ថេហ្យុងគ្រវីដៃផ្ដល់សញ្ញាឲ្យនាយបានឃើញ ។
" នរណាឈ្នះ "
" ប្រាកដជាក្រុមយើងហើយ!! "
" យើងស្មានធ្លាក់ទឹកដៃតើ!! "
" នរណានៅពីក្រោយឯង!! "
" ដាយវ៉ា!!ចេញមក "
" ចា...សួស្ដីលោក "
" សួស្ដីអ្នកនាងដាយវ៉ា!!ឯងនាំនាងមកទីនេះធ្វើស្អីហ្អា ? "
" មកបង្ហាញអ្វីដែលនាងចង់ដឹងលឺ!! "
" ស្អីឯង!! " វ៉ល់ៗមិនយល់សាច់ការណ៍ថានាយចង់និយាយពីស្អី ។
រង់ចាំភាគបន្ដ!!
សូមទោសសម្រាប់ការសរសេរខុស​អក្ខរាវិរុទ្ធ​មួយចំនួន
សរសេរដោយ៖ម៉ូ

លោកផាក វគ្គ០៣ ( តពីទាសករស្នេហ៍ )Where stories live. Discover now