part 10: mommy

59 7 1
                                    

    កាត់មកមើលពីរនាក់ដែរបានបណ្តើរគ្នាចេញពីផ្សារទំនើបមុននេះវិញបានឡើងឡានមកផ្ទះជាមួយគ្នាតែគ្មានអ្នកណានិយាយរកគ្នាទេនាយក្រាសគិតតែពីសម្លឹងមើលផ្លូវផ្ចង់អារម្មណ៍បើកឡាន ឯនាយតូចវិញតាំងតែពីចេញមកទាញទូរស័ព្ទដាក់កាសស្តាប់ចម្រៀងដេកធ្វើមិនដឹង ។ បន្ទាប់ពីធ្វើដំណើរអស់រយៈពេលប្រហែល 40 នាទី ឡានទំនើបមួយក៏បានមកដល់ផ្ទះនាយតូច តែ Jake គេនៅគេងលក់នៅឡើយ ទើបនាយក្រាសចង់ដាស់ដើម្បីចូលទៅក្នុងជាមួយគ្នា

     « ពេលគេងបែបនេះទៅគួរឲ្យស្រឡាញ់ដ៏ហើយ» Heeseung និយាយតិចៗពេលឃើញទម្រង់មុខរបស់នាយតូចដែរសម៉ដ្ឋ នោះកំពុងតែសប្បាយក្នុងការគេង ហើយក៏ឃើញសក់ខាងមុខធ្លាក់ចុះមកបាំងបម្រុងនឹងលើកដៃទៅវាសសក់នោះចេញតែ

     «លោកចង់ធ្វើអីខ្ញុំ អត់មាយាទខ្លាំងម្ល៉េះ» Jake បើកភ្នែកមកមិននិយាយអីច្រើនទេ ដៀលយកតែម្តង

     «គឺយើងចង់ដាស់ឯងថាមកដល់ហើយ មិនចង់ចូលទៅម្នាក់ឯងខ្លាចត្រូវមាត់ម៉ាក់» នាយក្រាសនិយាយទាំងងាកមុខចេញពី Jake ។ jeayun ឈប់មាត់ក៏ចុះដើរចេញពីឡានដើរសម្តៅទៅក្នុងផ្ទះបាត់ដោយទុកឲ្យនាយក្រាសដើរតាមពីក្រោយទៅ។

    « អ្នកអូន យល់យ៉ាងណាដែរ » អ្នកស្រី lee ត្រូវជាម្តាយរបស់នាយក្រាសកំពុងនិយាយទៅកាន់អ្នកស្រី sim ដែលត្រូវជាម្តាយរបស់នាយតូចនេះឯង

   « ក៏ល្អដែរអ្នកបង ម្យ៉ាងទៀតខ្ញុំក៏មិនចង់ទុកយូរដែរ ចឹងសម្រេចតាមអ្នកបងចុះ» អ្នកស្រី sim និយាយទាំងញញឹមពព្រាយ។ រហូតដល់សម្លេងមួយបានបន្លឺឡើង

  « ម៉ាក់» សម្លេងចេញពីមាត់ទ្វារគ្មានអ្នកណាក្រៅពីកូនម្ចាស់ផ្ទះនេះទេ «អរ អ៊ុំស្រីជម្រាបសួរ» នាយតូចរាងភ្ញាក់ព្រោះភ្លេចថាមានភ្ញៀវក៏លើកដៃសំពះអ្នកស្រី lee យ៉ាងរម្យទម

   « ចុះឯណាក្មួយ hee កូន » អ្នកស្រី sim គ្រាន់តែឃើញកូនមកដល់ក៏ចាប់សួររកនាយក្រាស

   « អ្នកមីង ជម្រាបសួរ» សម្លេងរបស់ heeseung ក៏បន្លឺឡើង ដោយមានទាំងលើកដៃសំពះទៅកាន់អ្នកស្រី sim

   « មកដល់ហើយហ៎ ក្មួយ មកឆាប់អង្គុយចុះទាំងពីរអ្នកមក » អ្នកស្រី sim និយាយទាំងញញឹម

ស្នេហាចាស់ទុំផ្គូផ្គង [ HEEJAKE] Where stories live. Discover now