Music Teacher

179 38 1
                                    


អានដោយការទទួលខុសត្រូវ⚠️

    នៅក្នុងបន្ទប់តន្រ្តីមួយដែរមាននៅក្នុងកម្ពស់អគារសាលាជាន់ទៅបី បន្ទប់ស្ដុកទៅដោយឧបករណ៍តន្ដ្រីដូចជាវីយូឡុង ព្យាណូ ក៏ដូចជាហ្គីតា។ល។

    នៅល្ងាចបន្តិចក្មេងប្រុសដែរមានវ័យប្រមាណជា18ឆ្នាំដើរសម្ដៅទៅកាន់បន្ទប់តន្ដ្រីយ៉ាងប្រញាប់ប្រញាល់នៅពេលដែរទទួលការកោះហៅពីលោកគ្រូតន្ដ្រី ដៃមាំក្រាសឈោងទៅបើកទ្វារចូលទៅខាងក្នុង អ្វីដែរប្រទះមុនគេគឺជាផែខ្នងរបស់លោកគ្រូដែរមានវ័យ28ឆ្នាំតែមុខមាត់ស្រស់ស្អាតមិនសមនិងអាយុទាល់តែសោះ រាងរៅស្រឡូនចង្កេះមួយក្ដាប់ជាមួយនិងអាវដៃវែងបិទលេវតីនុយជាមួយនិងខ្មៅក្រណាត់ពណ៌ខ្មៅសាកសមឥតទាស់ រាងតូចស្ដើងធ្វើឲ្យអ្នកដែរបានប្រទះឃើញអត់ទ្រាំស្ទើរមិនបាន
 
  លោកគ្រូhoon>សំឡេងមាំចេញពីប្រអប់មាត់របស់heeseungក្មេងប្រុសកំហូចមើលលើមើលក្រោមហាក់ដូចជាខ្លាកំណាច់ដែរចង់លេបត្របាក់ចំណីយ៉ាងអញ្ចឹង រាងតូចបែរទៅរកប្រភពដៃសំឡេង
 
  យ៉ាងមិចហើយការរៀនវីយូឡុងមួយអាទិត្យមកនេះ អភិវឌ្ឍន៍ដល់ណាហើយ?>សុងហ៊ូន

  ចេះបានច្រើនណាស់ តែបើបានលោកគ្រូមកបង្រៀនបន្ថែមប្រហែលយកជាការ>ហុីសុឹងប្រលែងភាពខិលខូចចេញមក សុងហ៊ុនបែរមកប្រទល់មុខជាមួយសិស្សកំហូចដៃហូតចូលហោប៉ៅយ៉ាងហំហាន កែវភ្នែកមូលក្រឡង់ដូចជាសត្វឆ្មាបំពាក់ដោយវែនតាមើលពីជ្រុងណាក៏មិនជិនណាយ ខាបប្រលឹងអ្នកនៅចំពោះមុខឲ្យឈ្លក់វង្វេង មើលមិនដឹងនោះទេថាជាមនុស្សប្រុស

   ល្អណាស់ ឯងទំនេរពេលណា?>សុងហ៊ូន

  ឥឡូវនេះក៏បានដែរលោកគ្រូ នៅក្នុងបន្ទប់តន្ដ្រីស្រាប់>ហុីសុឹងដើរទៅអង្គុយនៅកៅអីដោយទាញវីយូឡុងមកលេង ផ្ដល់សញ្ញាឲ្យសុងហ៊ូនមកជិតខ្លួន
 
   ប្រញាប់ឡើងលោកគ្រូ>សុងហ៊ូនក្រវីក្បាលទាំងហួសចិត្តមុននិងឈានជើងទៅក្បែរហុីសុឹង ដៃស្រឡូនចាប់កាន់ដៃសរសៃមាំសារេឲ្យគេកាន់វីយូឡុងឲ្យត្រឹមត្រូវ

   អាយយ៌...ធ្វើស្អី ឆាប់យកដៃចេញពីគ្រូភ្លាម>សុងហ៊ូនភ្លាត់សំឡេងស្រែកនូវពេលដៃសរសៃមាំរវៀមចាប់ទាញចង្កេះមួយក្ដាប់ឲ្យអង្គុយលើភ្លៅរបស់ខ្លួន

You've reached the end of published parts.

⏰ Last updated: Oct 26 ⏰

Add this story to your Library to get notified about new parts!

Heehoon NovelWhere stories live. Discover now