ភាគទី៣: ខ្ញុំឃ្លានលោក

147 31 15
                                    

សុងហ៑ូនថាហើយដើរចេញទៅបាត់ទាំងមុខមិនអំណោយផល ចំណែកហ៉ីស៉ឹងឯណេះវិញគឺគាំងនិយាយអ្វីលែងចេញតែម្ដង គេមិនយល់ពីអ្វីដែលចៅហ្វាយរបស់គេធ្វើសោះឡើយ។

ចូលមកដល់officeពួកគេបានអង្គុយធ្វើការរាងខ្លួនយ៉ាងស្ងៀមស្ងាត់ហ៉ីស៉ឹងត្បិតថាគេជាអង្គរក្សក៏ពិតមែនប៉ុន្ដែរគេក៏មានកាងារធ្វើផងដែរ។

  +ម៉ោង12ថ្ងៃត្រង់

បុគ្គលិកគ្រប់គ្នារួសរាន់ទៅហាងក្បែរនោះដើម្បីទទួលទានអាហា ហ៉ីស៉ឹងឈរនៅមុខទ្វាក្រុមហ៑ុនទាំងអន្ទះសារប្រៀបដូចជាចាំនរណាម្នាក់អញ្ចឹង។

ហេតុអ្វីយូយ៉ាងនេះ?>>ហ៉ីស៉ឹង ចិត្តបារម្ភកើនឡើងទ្វេរ ថ្ងៃនេះហាក់មិនប្រក្រតី សែនបារម្ភខ្លាចគេមានរឿងមិនល្អកើតឡើង បន្ដិចក្រោយមកក៏មាននារីម្នាក់ចុះពីលើតាក់ស៉ីដៃកាន់ប្រអប់អាហារដើរសម្ដៅមករកគេទាំងស្នាមញញឹមពព្រាយរាយមន្ដស្នេហ៍

បងចាំអូនយូទេ?សុំទោសណាថ្ងៃនេះអូនរវល់ខ្លាំងពេកទើបយឺតបែបនេះ>>សូ៑ជុង នារីម្នាក់នេះហើយដែលហ៉ីស៉ឹងបានឈរចាំទាំងអន្ទះសារនាងជា Choi Soujung ដែលជាសង្សារសំណព្វចិត្តរបស់គេផងដែរពួកគេស្រឡាញ់គ្នាទើបតែបានមួយឆ្នាំនោះទេ ត្បិតថាពួកទើបតែស្រឡាញ់គ្នាពិតមែនតែស៑ូជុងអាចថាជានារីដំបូងនិងចុងក្រោយរបស់គេហើយ

អាល្អិតនោះកូរអូនទៀតហើយមែនទេ?>>ហ៉ីស៉ឹង

ពិតមែនហើយ ប៉ុន្មានថ្ងៃនេះបងស្រីមិននៅគេធ្វើបានអូនណាស់>>ស៑ូជុង និយាយទាំងពេបមាត់ធ្វើមុខកំសត់

ហ៉ឹម ព្រះនាងតូចរបស់បងហត់ហើយ មកបងជួយផ្ដល់ថាមពលឲ្យ>>ហ៉ីស៉ឹង ចូលទៅអោបនាងផ្ដល់ថាមពល

បែបនេះអូនច្បាស់ជាធ្វើការបានមួយលានមុខទៀតហើយ ហិហិ>>ស៑ូជុង សើចលឹបភ្នែកយ៉ាងគួឲ្យស្រឡាញ់

លើកក្រោយបើអូនរវល់មិនចាំបាច់ធ្វើអាហារឲ្យបងក៏បានដែរណា បងអាចញាំនៅហាងជិតនេះបាន>>ហ៉ីស៉ឹង

ច៎ាស នេះអាហារបស់បង ញាំឲ្យច្រើនៗណាអូនត្រឡប់ទៅវិញហើយ>>ស៑ូជុង

បាទ សំណព្វចិត្ត>>ហ៉ីស៉ឹង

សកម្មភាពរបស់ពួកគេទាំងពីត្រូវបានឃ្លាំមើលដោយក្រសែភ្នែកមួយគូ ហើយភ្នែកមួយគូនោះមិនទៅណាឆ្ងាយក្រៅពីភ្នែកសុងហ៑ូននោះទេ

BE MY MAN Where stories live. Discover now